ក្រុមចម្រៀង La Cima Cartel បានលាតត្រដាងរឿងរ៉ាវមួយចំនួនដែលគាំទ្រអាចពុំធ្លាប់បានដឹងតាមរយៈកិច្ចសម្ភាសន៍មួយដោយមានពិធីករ Raven Blaze។ ជាមួយគ្នានេះ សមាជិក La Cima បានលាតត្រដាងថាក្រុមរបស់ខ្លួនពុំធ្លាប់ក្រោមការគ្រប់គ្រងរបស់ផលិតកម្មណាមួយឡើយប៉ុន្តែនោះគឺជាការសហការគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8y_9Kitw37UtBqt1eir-0bgFHcCvNkkRCp-9naNE6DWIkN0S0ibgBU7ZziI97SAN39CLIAsDXL-b8Mufb_I4da_5Ho6GnJF-SlcpoyQAixq6adbeb8OQacM5p6BJidJmdSpbpzwEX5SeWwJBg2ipmQtOq8cbipcSZd2mT4GCKq4DMMEGVRx2jHJq2t8r5/s2048/image_2025-10-28_14-14-10.png
តាមរយៈវីដេអូនៅក្នុងកម្មវិធីផតខាស់ ដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក សមាជិក ហាស្យា បាននិយាយបញ្ជាក់អ្នកគាំទ្រដែលមានការយល់ច្រឡំថា La Cima ស្ថិតក្រោមផលិតកម្មនោះមិនមែនជាការពិតនោះទេប៉ុន្តែគឺជាការសហការ។ ហាស្យា បញ្ជាក់ថាពួកលោកមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាគេនោះទេ ហើយពួកគេបង្កើត La Cima ដំបូងគឺឈ្មោះ Label នោះទេ និងបានសហការជាមួយគេជាមួយឯងដើម្បីធ្វើការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfDVZm1f-QGZsMH5PluOj36RzJ66Cn8W-4i2mWeGJ5IFe26qAe0M8WbhShpNf2dv3AMmNzcyLsU9NY0c-sEvUHYS04dWlCH58OlIAX9hL4anWCm3sTOVKTVqV8uly1NPSWNEAfJEKo_YQj2IZuiLFbJDv17NPOAitzQAFZeNHITs8eDjmpKRdBqLNioDlu/s2048/image_2025-10-28_14-14-08.png

ជាមួយគ្នានេះ សមាជិក La Cima រូបនេះគឺមិនចង់ឱ្យទស្សនិកជនស្តាប់បទចម្រៀងរបស់ក្រុមលោកដែលទើបល្បីឥឡូវៗនេះនោះទេគឺចង់ឱ្យទស្សនិកជនស្តាប់បទពីដើមៗមកវិញដែលក្រុមរបស់ពួកគេមានការសហការជាមួយសិល្បករផ្សេងៗ បទទោលរបស់សមាជិក ហើយសកម្មភាពនេះគឺជាអ្វីដែលពួកគេធ្វើមកជាយូរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRAJZ0aIOdtBm5tTtctBgFxuT2ICdJ1W4iPS8igp7W2ooV0XMUomQV9wBrS_Oh1KEXnuiCN2h4uE34mMh6Ydefn5R1svwVG50HoxsB9_nv080TJbQiAQTT7095sILR7nZuM_HeMVHKySlO9O1keTUaC9fbIbUPZJn3ZUBbsgpB4vKGQxJrBTPlYGx_r9dm/s2048/image_2025-10-28_14-14-07.png

ការចេញមកបញ្ជាក់ថា La Cima មិនស្ថិតក្រោយផលិតកម្មណាមួយគឺដើម្បីកុំឱ្យទស្សនិកជនមួយចំនួនមានការយល់ច្រឡំហើយផ្នែកមួយនៃការសហការនោះមិនមែនអាចកើតឡើងជារៀងរហូតបាននោះទេ ខណៈបទចម្រៀងគឺពួកគេធ្វើដោយខ្លួនឯង ជាញើសឈាមខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfMThtUJHQt1Bj2IEc9wlPIUSnwwPUVFNQrpkdtj8YkHqBRM4wIWTaCwfhSjuYzR6JZyUFSk5HMw8O0p3hqMnBmMIFfjZgU0fWOcKRuplc_P0WxprbxwzULwDgwF5emHudBTNczqbbwYweZnERBP1Lhsgv6uxniIfygv2Cp3UDzj7OJMkOCa0ufDWskm6v/s2048/image_2025-10-28_14-14-14.png

គួរឱ្យដឹងថាថ្មីៗនេះសមាជិក អលជ្ជី ទើបតែសហការជាមួយនឹងតារាចម្រៀង សុខ សម្បត្តិ តាមរយៈបទ «ដែនដីនៃក្តីសង្ឃឹម» ដែលកំពុងទទួលបាននូវការគាំទ្រពីទស្សនិកជន៕