នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលភាគីថៃអះអាងថា បានផ្តោតលើលក្ខខណ្ឌ៤ចំណុចដើម្បីឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាពរបស់ពលរដ្ឋទាំងសងខាង ក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៨ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnD3R5Yxgl4gpufhEVRyQR_7SGYPvGAbFmn72DR3NuC2_tz1TbGM4Pf_GbgMCllnN4gbmF5Q8nQkHb7If_djYdBye2bqzlSY9luBm3P0W1BKS5nidjRKvsClL2sPlgGVNgF-7dd2UIbjDfeBlkhGjq6o7QUGSLLsoRJiXKYmtzwJ5HLpZN7ZkF8BxNpe0F/s1280/571017019_828089056690264_1716390078370402017_n.jpg

សារព័ត៌មានថៃរាយការណ៍ថា នាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា (ម៉ោងនៅប្រទេសម៉ាឡេស៊ី ដែលលឿនជាងនៅកម្ពុជា-ថៃ១ម៉ោង) នៅបន្ទប់ 7M ជាន់ទី៣ នៃមជ្ឈមណ្ឌលសន្និសីទ KLCC លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSGZsdH96pxpzUthdxmVfk0XP3zAb7NrMMbHIw3lPAyAOq_rSSnfb470S3yglQTmbJLs36-WCudDYAF4C5DwMzGZuz6luWnQvFU3NiLSWKrSKBKN8i8PbUr-pjeiIAcdiaLBKlVEj-BRGm5WSbHxxlMSKgpDkVMT33gevzSbru4nOHGPXVzosA56s9wiuj/s1280/571214321_828089053356931_6005261186570041713_n.jpg

ក្រោយបញ្ចប់ជំនួបពិភាក្សាទ្វេភាគី លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីថៃ Anutin បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបង្ហាញការសោកស្តាយចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Sirikit ត្រូវជាព្រះមាតាបស់ព្រះមហាក្សត្រថៃ ព្រះនាម Maha Vajiralongkorn ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH-6IwSSDE0vg310qveI_vBgswGxQOZ5U6jhN7bIcEKXnPKB5_R4aZTEIiNmr9GC-RcKNe0-apQ21Z3zFnfTALNJuzGRjUU3qcac_ixuCmiganjdCi4UQDwuRdyV285dDm-09XJbKHb4NPmMgDmbCGoAv2OEGCDbY-6cVG1Dm4lWpV5zfP7bMBKt2Dpixd/s1280/571655036_828089013356935_8217418385789464424_n.jpg
នាយករដ្ឋមន្ត្រីថៃបាននិយាយពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា គឺជាឯកសារសម្រាប់ប្រទេសទាំងពីរឈានទៅមុខ ប៉ុន្តែចំណុចសំខាន់ ត្រូវមានការអនុវត្តច្បាស់លាស់ និងស្មោះត្រង់ ។ ជំនួបទ្វេភាគីនៅថ្ងៃទី២៨ ខែតុលា ផ្តោតលើបញ្ហាដែលប្រទេសទាំងពីរត្រូវសហការដើម្បីអនុវត្តកិច្ចព្រមព្រៀងជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់រហ័ស ដោយភាគីថៃផ្តោតលើលក្ខខណ្ឌ៤ចំណុចដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ពីព្រំដែនទៅកាន់ទីតាំងចាស់ ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកអនឡាញ និង៤-គ្រប់គ្រងតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKir5XdjLMENMG2O9QEM4ko5MAdqr1MFpC1hiAU7TrvunavgsP9U-25tEvwqen1qQdPM5X16t5OPXq_X1l8Ss18QHYlv-_RumLDDCE-udUGvY_1EQyWTLbgoj3MGMK3E0IWqWLPQw-4NBhpVLUz89hCIr4vH00B64zkMZuHbgMRyXUr3h95sqsaPpifyFg/s1280/571277431_828089103356926_7036325231664443980_n.jpg

នាយករដ្ឋមន្ត្រីថៃបន្តថា ទោះជាការដកថយអាវុធធុនធ្ងន់ពីតំបន់ព្រំដែនចាប់ផ្តើមដំណើរការក្តី ប៉ុន្តែថៃចង់ឃើញការដកអាវុធធុនធ្ងន់យ៉ាងច្បាស់លាស់ និងដកអាវុធជាបន្តបន្ទាប់ ដើម្បីសុវត្ថិភាពពលរដ្ឋនៅតំបន់ព្រំដែន ។ ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងដើម្បីអនុវត្តកិច្ចការផ្សេងទៀត ជាពិសេស ការទំនាក់ទំនងរឿងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោះមីននៅតំបន់ព្រំដែន និងអនុវត្តតាមកិច្ចព្រមព្រៀង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oJLyuPZj71RbwVRlzoy9wMivfJ9t9zPGGnT7uQLXfViM0BDJYmAyd9H14SFQQuRu2TZeinApbzwmvPQT4LToL3B2yahgB-O9nS2vP9VEk99WwXNw7RrX7QNB9EIIEZxnMf7Aho-7_grHp3UOZPNop6Vo-b3dtYWzGtMiaB0Y58Pjx690lRcGA3dWhV46/s1280/571213548_828089073356929_4632922377479643422_n.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃក៏បានពិភាក្សាពីការបង្កើនទំនាក់ទំនងការទូត ជាពិសេស ប្រគល់តួនាទីឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសទាំងពីរជួបជជែកគ្នានាពេលឆាប់ៗ ។ នាយករដ្ឋមន្ត្រីទាំងពីរបានថ្លែងពីសារៈសំខាន់ដែលពលរដ្ឋទាំងសងខាងអាចតាមដានការអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលតម្រូវឱ្យកម្ពុជា-ថៃអនុវត្តតាមកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ដើម្បីឆ្ពោះទៅសន្តិភាព និងសុវត្ថិភាពពលរដ្ឋទាំងសងខាង ៕