ថ្មីៗនេះអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកម្មវិធីប្រកួត Miss Earth ដែលកំពុងដំណើរការប្រកួតនៅប្រទេសហ្វីលីពីននិងជាកម្មវិធីដ៏ធំមួយបានឱ្យបវរកញ្ញាតំណាងប្រទេសហូបបាយទ្រាប់ជាមួយនឹងស្លឹកចេក។ ជុំវិញរឿងនេះ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 បានចេញបកស្រាយរឿងរ៉ាវនៅពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAHgN4-ilmqmeh3N6MI95X8WKsaX4Yb8ZkNA8EIHP8gKRunusT-ndrtBcvm5eXw7P6tdl1XC3OeP1rLXvbejROZtPsHh7yD3jgTsCdeOAhem2yi3DKIa5_Facs8Cixvaj4zKmX5Q8TOCN4C1IaYwc6rSzgOC1vm0NmuipkzWqAfq4NswSIo6jdMWNm-dfU/s2048/image_2025-10-28_09-00-13.png

គីមឡាង បាននិយាយថា នៅកន្លែងដែលបេក្ខភាព Miss Earth កំពុងស្ថិតនៅគឺជាទីតាំងដាច់ស្រយាល ហើយទេសភាពនៅទីនោះគឺស្រស់ស្អាត ការរស់នៅល្អ និងស្ងប់ស្ងាត់។ មួយវិញទៀតបុគ្គលិកនៅទីនោះ គីមឡាង បានបញ្ជាក់ថាគឺមានភាពរួសរាយខ្លាំងណាស់ហើយនាងសង្ឃឹមថានៅពេលបានមកដល់ប្រទេសខ្មែរវិញនឹងអាចចែករំលែកបទពិសោធន៍នៅទីនេះ។ សារ៉ាន់ គីមឡាង បានបន្តទៀតថា អ្វីដែលទស្សនិកជនបានឃើញនោះ គឺជាអាហារតាមតំបន់ ចំណែកឯការរៀបចំក៏ល្អដែរ មានទាំងបន្លែ ផ្លែឈើ មានសាច់មានត្រី ថែមទាំងមានការដុតជ្រូកមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrUE4P1sLDedFCak2po1YFht-XEy7uzekqX9vWnyJJsGQcRofheR-5KypDtJHgXSXGRS4or334wkF6rKfbapHf7nrdKG53HkXJ5nyVrOBacAS0Ucll7NeE_knJ2pJmkFGKQY9pOew-mclVWbJ-MsFo7Kx66tWEQZqzMtqPzkiXO0NxRBLmAEr4QU4D5c2k/s2048/image_2025-10-28_09-00-08.png

Miss Earth Cambodia 2025 បានបកស្រាយទៀតថា នៅទីនេះមានការមើលថែបេក្ខភាពបានល្អមែនទែនហើយសង្ឃឹមថាអ្នកមួយចំនួនកុំបង្ហោះអ្វីដែលមិនល្អមិនថាជារីសត ឬជាកម្មវិធី Miss Earth នោះទេពីព្រោះគេបានរៀបចំយ៉ាងល្អ។ គីមឡាង បន្តថា មុននឹងញុំាអាហារពួកគេក៏បានរៀបរាប់ពីហេតុផលដែលពួកគាត់ធ្វើបែបនេះ ដោយពួកគាត់ចង់បង្ហាញថាតំបន់របស់ពួកគាត់ ទំនៀបទម្លាប់របស់ពួកគាត់គឺញុំាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguLJfJSuPrvPmGeBtaBvZckKp0oe5Gi-wLM_PAGsQrBLxC7RwVRR2K5F1UQ8xstPvo8hhlpc-MNYdBGj-B5aJEQJtG5qjxSL_l1_2SxTgRZS91WJ-fCBuXeJshEj7RrCJlAXFL9uaN5h3cs95PnhLLI8uFRPPxnUerGw4X_zpl5veewX8RyZzMmKAj6are/s2048/image_2025-10-28_09-00-11.png
ជាមួយគ្នានេះ Miss Earth Cambodia 2025 ថានាងមិនចង់ឱ្យមានការបង្ហោះមិនល្អដោយឃើញតែមួយជ្រុងនោះទេពោលគឺមិនចង់ឱ្យប្រទេសដទៃមើលមកប្រទេសកម្ពុជាមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLT3cuFxvM4CNQ2-F9rcFw8xurgIXolYwdvlUrZAopTXeTM42ZPZ1kUQFoCKYrDCTYW6Jrz3t6RxEXUt34jyRDRyctHpslGlRtm7XTc_s5Anm19KA5UOBtOZZD3K-vgUi8z4SBwawuWj6OmG5k-1LFUrdMu3wWfotJoAzNSjc_dJl2P-8_TchmS-m6iBBy/s2048/image_2025-10-28_09-00-12.png

គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ Miss Earth 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជាមួយនឹងការតំណាងប្រទេសកម្ពុជារបស់ សារ៉ាន់ គីមឡាង ទស្សនិកជនសង្ឈឹមថានាងនឹងអាចបំបែកកំណត់ត្រាបើកទ្វារកម្ពុជាចូលTOPបាន៕