ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរងការវា.យប្រ.ហារពាក្យសម្តីពីសំណាក់ពលរដ្ឋថៃក្រោយនិយាយថា តំបន់ព្រំដែនកម្ពុជា-ថៃ ដែលលោកចាត់ទុកជាតំបន់ត្រួតស៊ីគ្នាមានការល្មើសអធិបតេយ្យទាំងសងខាង គឺកម្ពុជាល្មើសអធិបតេយ្យថៃ ហើយថៃល្មើសអធិបតេយ្យកម្ពុជា ។ ហេតុនេះ បើចង់បានភាពយុត្តិធម៌ ត្រូវតែយុត្តិធម៌ទាំងសងខាង ពលរដ្ឋថៃដែលរស់នៅលើទឹកដីកម្ពុជាត្រូវត្រឡប់មកវិញ រដ្ឋាភិបាលថៃនឹងស្វែងរកទីលំនៅថ្មីឱ្យពលរដ្ឋថៃដែលរស់នៅទឹកដីកម្ពុជា ខណៈកម្ពុជាក៏ត្រូវដកថយដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

ពលរដ្ឋថៃក្នុងបណ្តាញសង្គមបានរិះគន់ពាក្យសម្តីនាយករដ្ឋមន្ត្រីរបស់ខ្លួនថា យកផែនទីមកបង្ហាញឱ្យពលរដ្ឋនៅទូទាំងប្រទេសមើលជាបន្ទាន់ ហេតុអ្វីលោក Anutin ជានាយករដ្ឋមន្ត្រីថៃបែរជានិយាយពីពលរដ្ឋខ្លួនលើសអធិបតេយ្យកម្ពុជាទៅវិញ ឬលោកនាយករដ្ឋមន្ត្រីកម្ពុជា? ពលរដ្ឋថៃមិនពេញចិត្តនឹងពាក្យនេះ ជួយបកស្រាយផង តើថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ណា ពីព្រោះការនិយាយបែបនេះធ្វើឱ្យថៃខាតបង់ ។ លោកនាយករដ្ឋមន្ត្រីនិយាយបែបនេះទៅកើត នឹងធ្វើឱ្យកម្ពុជាយកពាក្យសម្តីរបស់លោកចែកចាយ និងធ្វើភស្តុតាងប្រាប់ពិភពលោក ។ មិនគួរឱ្យទុកចិត្តនាយករដ្ឋមន្ត្រីថ្មី មិនខុសគ្នាពីនាយករដ្ឋមន្ត្រីចាស់ទេ ។

ក្រោយពីនាយករដ្ឋមន្ត្រីថៃរងការរិះគន់ពីសំណាក់ពលរដ្ឋ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានបកស្រាយនៅថ្ងៃដដែល គឺលោក Anutin មិនបាននិយាយថា ថៃល្មើសអធិបតេយ្យកម្ពុជាទេ គ្រាន់តែប្រៀបធៀបពីការគ្រប់គ្រងតំបន់ព្រំដែនដោយយុត្តិធម៌ ។ ពលរដ្ឋថៃមិនយល់ពីលោក Anutin ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺកម្ពុជាត្រូវអនុវត្តតាមលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបការឆបោកអនឡាញ និង៤-ការគ្រប់គ្រងតំបន់ព្រំដែនរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

ការគ្រប់គ្រងតំបន់ព្រំដែនរួមគ្នាដែលមានបញ្ហា គឺលោក Anutin បាននិយាយពីតំបន់ដែលថៃល្មើសអធិបតេយ្យកម្ពុជាក៏មានដែរ វាជាការនិយាយប្រៀបធៀបក្នុងការគ្រប់គ្រងតំបន់ព្រំដែនប៉ុណ្ណោះ ក្រោយពីអ្នកសារព័ត៌មានសួរនាំពីការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នា ។ នាយករដ្ឋមន្ត្រីថៃចង់ប្រៀបធៀបថា បើពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជា គឺត្រូវត្រឡប់មកថៃវិញ រដ្ឋាភិបាលថៃស្វែងរកទីលំនៅថ្មីឱ្យ ខណៈពលរដ្ឋកម្ពុជាល្មើសអធិបតេយ្យថៃ គឺរដ្ឋាភិបាលកម្ពុជាត្រូវស្វែងរកទីលំនៅថ្មីដូចគ្នា ។

លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីតំបន់ព្រំដែនអាចមានពលរដ្ឋកម្ពុជាចូលនៅដីថៃ ហើយពលរដ្ឋថៃក៏ចូលនៅដីកម្ពុជាដូចគ្នា បើមានការព្រមព្រៀងហើយត្រូវឱ្យអ្នកដែលចូលរស់នៅខុសនោះរើចេញទាំងសងខាង រដ្ឋាភិបាលទាំងពីរនឹងរកដីឱ្យពលរដ្ឋរៀងៗខ្លួន គឺចង់សំដៅលើការគ្រប់គ្រងតំបន់ព្រំដែនដោយភាពយុត្តិធម៌ លោកមិនបាននិយាយថា ថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ណាមួយទេ ហើយការដោះស្រាយបញ្ហាត្រូវផ្អែកលើការពិត ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg

គួរបញ្ជាក់ថា លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីការគ្រប់គ្រងតំបន់ព្រំដែន ជាពិសេស នៅភូមិណងចាន់ ភូមិណងយ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ថា តំបន់ត្រួតស៊ីគ្នាកម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាង បើមានការរើចេញពីតំបន់ល្មើសអធិបតេយ្យទាំងសងខាងដោយយុត្តិធម៌នោះ បញ្ហាអសន្តិសុខក្នុងប្រទេសថៃនឹងកាត់បន្ថយ រួចហើយប្រទេសទាំងពីរចាប់ផ្តើមស្តារទំនាក់ទំនងការទូត ពីព្រោះបច្ចុប្បន្ន ថៃបានកោះហៅឯកអគ្គរាជទូតថៃនៅកម្ពុជាត្រឡប់មកប្រទេសវិញ ។

ក្រៅពីនេះ លោកសង្កត់ធ្ងន់ពីការអនុវត្ត គឺកម្ពុជាចាប់ផ្តើមអនុវត្តមុន ដូចជា ៖ ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន បើកម្ពុជាដកអាវុធពីព្រំដែន ថៃក៏ដកអាវុធដូចគ្នាដើម្បីឈានទៅរកការចរចា ដោយចាប់ផ្តើមពិភាក្សាថ្នាក់កងទ័ពប្រទេសទាំងពីរធ្វើការដកអាវុធពីព្រំដែនទាំងសងខាងជាបន្តបន្ទាប់ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ។ ជំហ៊ានបន្ទាប់ ថៃនឹងអនុវត្តការដោះមីនក្រោមការពិនិត្យមើលរបស់ក្រុមសង្កេតការណ៍អាស៊ានផងដែរ ហើយកម្ពុជានឹងមិនរារាំងពីព្រោះបានព្រមព្រៀងរួចហើយ ក៏ដូចជាសហការបង្ក្រាបការឆបោកអនឡាញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg