Live ចេញពីទឹកដីអូស្រ្តាលីតារាចម្រៀង ទេព បូព្រឹក្ស កើតនូវអារម្មណ៍មិនអស់ចិត្តជាខ្លាំងព្រោះតែករណីអ្នកគាំទ្រទៅទស្សនាប្រគំតន្រ្តី BLACKPINK ស្រែកថា «ខ្មែរធ្វើបាន» ត្រូវបានគណនីទិកតុកមួយទាញចូលដោយនិយាយថា ជី ដេវីត មិនណែនាំ។ មែនទែនទៅគណនីដែលបង្ហោះនោះមិនមែនត្រឹមតែទាញ ជី ដេវីត ចូលប៉ុណ្ណោះទេសូម្បីតែបំណុលរបស់ Goofy ក៏គណនីនោះទាញ វណ្ណដា ចូលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzznB5T-yrpOxPs_o73-T_0BS07MkgW76uWnucgps9giVlEG1ZiM8_6HSsFuSVGzJzBdJCO48uwKICq_HHFnAfVrTga-nWqNanupbehraPmi6BN_boIN9pMFMSnrnZsdtZcYyPsXaTEr2V_gR4M1brUS4QKCMNqRlTYkyIb60Bj0SJqfUCVRWHL9vzFC47/s2048/image_2025-10-27_09-00-14.png
តាមរយៈវីដេអូដែលកាត់ចេញពី Live ត្រូវបានចែករំលែកដោយអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថានាងបានឃើញការកាត់តមួយយ៉ាងទំនង មិនឱ្យ ជី ដេវីត មកដើរលេងស្រួលសោះ។ តារាចម្រៀងរូបនេះបន្តទៀតថា ពេលខ្លះគឺវាហួសហេតុខ្លាំងពេករឿងអ្វីក៏អូស ជី ដេវីត ចូលៗវាលើសពេកហើយគួរតែរំលងមួយរឿងទៅធ្វើបែបនេះគ្មានអ្នកណាសរសើរទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcqe-r9oK9frz-JG3VtrpD8j8GHAii6Fp4I-luNWN7tvQKM1jAEPh3t-8y708JXTBWrXpZy9rcMEv7IrrTF0GQRyyWyNG4rwUWqTsYNRUXOy_C5BWd81i65cumCtAlTYIhykg_oDg7ITqt53Oiqn5a4OBJi02SP6NjnPt3I6dHba5jLmCnuMkqhGSSXFSs/s2048/image_2025-10-27_09-00-12.png

ទេព បូព្រឹក្ស បានបន្តទៀតថា សាមីខ្លួនដែលទៅទស្សនាការប្រគំតន្រ្តីនោះមិនបានប្រកាសថាធ្វើការពាក់ព័ន្ធឬជាជំនួយការខ្លួនឡើយ។ ទោះយ៉ាងណា ទេព បូព្រឹក្ស បានទទួលស្គាល់ថាពួកគេគឺមានការស្គាល់គ្នា ជាមិត្តភក្តិ ប៉ុន្តែមួយរយៈក្រោយនេះគឺមិនបានជួបគ្នាឬដឹងសុខទុក្ខគ្នាឡើយដោយសារតែរវល់ការងាររៀងៗខ្លួន។ ម្ចាស់បទ«វីរៈនារី» បន្តទៀតថាពួកគេជាមនុស្សរាប់ញាត្តិដូច្នេះស្គាល់រាប់អានមនុស្សជាច្រើនប៉ុន្តែមិនមែនមានន័យថាឱ្យតែស្គាល់គ្នាត្រូវជាជំនួយការពេលមានបញ្ហាអូសអ្នកទាំងពីរចូលខុសរឿងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlsrwo8n_XK4gYFrGSsgEjzrocY1uEYzN6fDTnV0QWBpvsGhf9zXSET7TXY78jFPlXOL6GC2Gh1vB8VqyEUgb7T36I9Gy3IKF4_Ru7OSxCckVPPWU74Xx9cN1GcJqP4hQ5DqhQ32S_1BrNr2TnFc6dZXmjw4w54ShMa3vw_bD_-7RFk4Mhtsi80hRlG1Ss/s1920/image_2025-10-27_09-00-11%20(2).png

ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថា មនុស្សដូចជាខ្លួនបើមនុស្សស្គាល់គ្នាគេខុសគេត្រូវអីគឺជារឿងរបស់គេខ្លួនមិនបានទៅមាត់កឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស ថាគណនីដែលបង្ហោះនោះគឺជោរខ្លាំង ធ្វើដូចជាដឹងខ្លាំង បើសិនជារកមុខឃើញហើយចេញក្រដាសព្រមានវានឹងប៉ះពាល់ដល់គេថែមទៀតថាគេនឹងកាច ប៉ុន្តែខ្លួនឯងធ្វើមកប៉ះពាល់គេមិនចេះគិតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsaVV8_2HGkLDPzowHqf2oAywX-nas3RsTl0kRUbmbgqwvZK3EBE5t4i_iKW-8fcVqiygMUa6xJNpb8Y4wQV9G7Y5hu76WenMkZov_LdzTD_hgJP4bvfSOdNP2MX5kfgTTddXhvu6TBRI_fmUWQFnV-QWmJcDdMPXz5yQ5QR1lvQGYBlfdTu393yGfNJZF/s1920/image_2025-10-27_09-00-08.png

គួរឱ្យដឹងថាគណនីទិកតុកដែលទាញ ជី ដេវីត ចូលទៅក្នុងភាពចម្រូងចម្រាសរឿងអ្នកទៅគាំទ្រ BLACKPINK ស្រែកថាខ្មែរធ្វើបាននៅលើទឹកដីថៃមានឈ្មោះថា «somalita»។ កាលពីមុនគណនីនេះក៏បានទាញតារារ៉េប វណ្ណដា ចូលដូចគ្នាជុំវិញរឿងបំណុល Goofy ដោយនិយាយថា វណ្ណដា មិនព្រមជួយ Goofy ក្នុងស្ថានភាពលំបាកនេះ៕