ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់ឱ្យនាយករដ្ឋមន្ត្រីកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅចំពោះមុខលោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ការលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីភ្លាមៗរបស់នាយករដ្ឋមន្ត្រីថៃ ក្រោមហេតុផលព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នសោយទិវង្គត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjey48VpDpAfyj4nQTY2iYiTVwCtFlpMBeZNSsQlAc3nRX0T_jQ64vRPdcEivUlAQTz-lNSVc6bRyk2ioM0KOKzfYX-xVGpq_5cgZIAgfOr705dhbF6aTITJ0Ij5G54jVk-3lnV-pODGLb6tL8oAiSLXZwSCVqDhsU2buU7lf5CmxkTS4y_Vy9ESHjGhoF/s1200/photo_2025-10-08_14-41-41%20(4).jpg

នាយករដ្ឋមន្ត្រីថៃកោះប្រជុំគណៈរដ្ឋមន្ត្រីនាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រោយពីបានលុបចោលការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២៥ ខែតុលានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNmIJClLFgHT0gRVmHXKsC12l0iVq5srsxhUGi1zbvzW5f7y9PIcO88qJcv3AxyZ9b5STusL7gfxhVNSHzxWmc0kualFWOPPez81w0QLI2MqchMmdTgeMwUThiaZtE9YsTLGVxAjNzVARpq2Q_QB8zzdxFE-nMuD8OiOesWYu6DOGLFY_BlJhvLoKfaESz/s1280/photo_2025-10-25_08-53-01.jpg

តាមប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលថៃ លោក អនុថីន បានលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ដែលធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំចតុភាគីដែលមាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចូលរួមនោះមានភាពមិនច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-3B51FAOY5lHI7kt1ebYPVkhHT7u_dc7WOjidDo1t6si12IWtbOTKcj5MxAYgKzXxxz0iyhPV8Jnb2LqYvHe-NAOWMwnHLWalbqa6raOT6l47XoFJ_CEtvjU-2KoytafMFY2H3YExk3un4Ey1zS_JMWapng4k65gIukN3KJoaD8txRPvvYss-aDR4pK_/s750/image_2025-09-08_16-21-47.png

នាវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីជជែកពីការរៀបចំព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន រួមទាំងបង្កើតគណៈកម្មការផ្សេងៗពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យសព ក្រោយពីព្រះរាជវាំងថៃចេញសេចក្តីប្រកាសពីការសោយទិវង្គតរបស់ព្រះមហាក្សត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXqr3yXgfrgTREijADG0H-FsfnuGLBcPcBePgPbEPbgsSjH-3Mz2taaePPqlOoAw1mL7saUAbYSgT7svnsGhyxg3X33UT6AkPzh9eow-oYOhl_FFJNglUgPM-l1-hBABB9uh-vKu5L6zD6MV2qD2g-BHmfYe619EXG04QK1SBez660MWxtqchCJUJCEFkB/s1066/photo_2025-10-25_08-53-02%20(2).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ បាននិយាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ីថា ថ្ងៃទី២៦ ខែតុលា គឺជាពេលវេលាស័ក្តិសមសម្រាប់ប្រកាសសន្តិភាពរវាងកម្ពុជា-ថៃដែលមានប្រទេសនានាជាសាក្សី បើកម្ពុជាយល់ព្រមតាមលក្ខខណ្ឌ៤ចំណុច ហើយលោកជឿជាក់លើភាគីថៃនឹងផ្តោតចម្បងលើផលប្រយោជន៍ កិត្តិយស និងអធិបតេយ្យភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6OxinUUv9hEPIDIJfOn3kmSHOUYXEKl_R5144dISrGSLWadDRv1wBdJEzY2iK-shSNMbTQL3_h1jhdeXrBErktADSiH7XgDsuZQ1brE6Waqpwh-cpbSGGS-ycVH_e8uVsMi-ZAQnZtmQyiSLzgq_Wm7fa_SZ2fsbRPqbQ7Ft_oLt0GjJCHBhhVCsSnAj/s1024/image-1657-1024x755.png

លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ប៉ុន្តែនៅថ្ងៃទី២៥ ខែតុលានេះ បែរជានាយករដ្ឋមន្ត្រីថៃប្តូរចិត្តភ្លាមៗមិនទៅប្រជុំនៅម៉ាឡេស៊ីវិញ ក្រោមហេតុផលព្រះមហាក្សត្រីថៃសោយទិវង្គត ទាំងដែលនៅប្រទេសថៃមានរដ្ឋមន្ត្រីជាច្រើនរូបអាចចាត់ចែងពិធីបុណ្យសពព្រះមហាក្សត្រីបាន មិនមែនមានតែលោក អនុថីន ម្នាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjatTUh_wzyYCbnrFwEvpeWPxg9S6U9qtPgYsWwLYT23Lp-2qK517_BYRjfIudJKlvbZB48pB6fvM0pwIvsA1o5MvQt22scjT5eca8vz-5kGP8FLwogoa0Ta0_OjVg8qEM4tIdzyPs0_xICNbjrnS5uXMHhTJWUNNiRKp2gI2Nz4gVoUaoebULpcXXHbuf/s1000/image_2025-09-08_16-21-46%20(2).png

ការប្តូរផ្លាស់ចិត្តយ៉ាងលឿនរបស់នាយករដ្ឋមន្ត្រីថៃធ្វើឱ្យគម្រោងរបស់ប្រធានាធិបតីអាមេរិកដែលកំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនោះមានភាពមិនច្បាស់លាស់ ។ តើលោក Trump នឹងមានវិធានការបែបណាបន្តទៀតចំពោះការនិយាយបាតដៃ ខ្នងដៃរបស់ថៃ និងគេចវេះមិនចូលរួមប្រជុំដែលមានមេដឹកនាំប្រទេសមហាអំណាចជាសាក្សី ៕