បាងកក៖ ព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ក្រោយគង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ Chulalongkorn ក្នុងក្រុងបាងកក អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីទ្រង់មានបញ្ហាដាច់សរសៃឈា.មខួរក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizn1r0GfNEsfe2I69JQ6jYCWdDLG1whOftC9kiBIvS_WRZ1skvyTcZ4CXk0t6Eq81AswQWxv28_h-NT7X80Gqdaznvkw7sNw7V2jnlaUMmBORrJrrwePNnf4-DAuSD62QqHaz-nrGzMKl1HAF6H9f3Yxa0zNLdZaOFXL68siMVtAaF-MvAsL3X15GQjKU8/s1280/photo_2025-10-25_08-53-02.jpg

យោងតាមសេចក្ដីប្រកាសចេញពីព្រះបរមរាជវាំងថៃ បានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី Sirikit បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បើទោះជាក្រុមគ្រូពេទ្យខិតខំទប់ស្កាត់មេរោ.គក្នុងឈា.មយ៉ាងណាក៏ដោយ ក៏ស្ថានភាពរបស់ទ្រង់កាន់តែអាក្រក់ទៅៗ រហូតទីបំផុតបានធ្វើឱ្យទ្រង់ឈានចូលទិវង្គតតែម្តង កាលពីម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXqr3yXgfrgTREijADG0H-FsfnuGLBcPcBePgPbEPbgsSjH-3Mz2taaePPqlOoAw1mL7saUAbYSgT7svnsGhyxg3X33UT6AkPzh9eow-oYOhl_FFJNglUgPM-l1-hBABB9uh-vKu5L6zD6MV2qD2g-BHmfYe619EXG04QK1SBez660MWxtqchCJUJCEFkB/s1066/photo_2025-10-25_08-53-02%20(2).jpg
គួរជម្រាបថា ព្រះមហាក្សត្រី Sirikit បានប្រសូតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៣២ និងយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា។ ព្រះអង្គ គឺជាព្រះអគ្គមហេសីតែមួយអង្គគត់របស់អតីតមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej ដែលក៏បានយាងចូលទិវង្គត កាលពីឆ្នាំ២០១៦កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNmIJClLFgHT0gRVmHXKsC12l0iVq5srsxhUGi1zbvzW5f7y9PIcO88qJcv3AxyZ9b5STusL7gfxhVNSHzxWmc0kualFWOPPez81w0QLI2MqchMmdTgeMwUThiaZtE9YsTLGVxAjNzVARpq2Q_QB8zzdxFE-nMuD8OiOesWYu6DOGLFY_BlJhvLoKfaESz/s1280/photo_2025-10-25_08-53-01.jpg

ក្រោយការយាងសោយទិវង្គតរបស់ព្រះមាតា បុត្រាតែមួយអង្គគត់របស់ម្ចាស់ក្សត្រី Sirikit គឺព្រះមហាក្សត្រថៃ បច្ចុប្បន្ន ព្រះបាទ Maha Vajiralongkorn បានព្រះរាជអនុញ្ញាតឱ្យសមាជិកសៃរាជរង្ស និងអ្នកបម្រើការក្នុងព្រះរាជវាំងទាំងអស់ កាន់ទុក្ខរយៈពេលសរុប១ឆ្នាំ គិតចាប់តាំងពីថ្ងៃសោយទិវង្គតរបស់ម្ចាស់ក្សត្រី Sirikit។ ហើយខណៈនេះ ប្រជាជនថៃក៏កំពុងតែនាំគ្នាកាន់ទុក្ខនៅទូទាំងប្រទេសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6OxinUUv9hEPIDIJfOn3kmSHOUYXEKl_R5144dISrGSLWadDRv1wBdJEzY2iK-shSNMbTQL3_h1jhdeXrBErktADSiH7XgDsuZQ1brE6Waqpwh-cpbSGGS-ycVH_e8uVsMi-ZAQnZtmQyiSLzgq_Wm7fa_SZ2fsbRPqbQ7Ft_oLt0GjJCHBhhVCsSnAj/s1024/image-1657-1024x755.png