«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺជាបទមួយរបស់លោក ឆាយ វីរៈយុទ្ធ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដែលចូលរួមសម្តែងដោយ ព្រីម លីហ្សា និងលោក ចា រិទ្ធី ។ ថ្មីៗនេះតារាវ័យក្មេង ទេព ពិសិដ្ឋ បានបកស្រាយបទរបស់រៀមច្បងរូបនេះហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះបទនេះមានតុងខ្ពស់ដែលពិបាកនឹងច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8dQTumKK6fK8nUNU9O3qBnUHFWWNH3jNVQ0pXoxe2fZEjIHYl105h1MYT_sLGES3oplRenqoSr-uochvsBkDbJhDbE3csNFVKSwHcvOhGGCEBA4pdadC_PDaONHzOlXRFqQ4J48DVwINrgICnVyLqvlila3ku7zlViFvH8iJTF5F_SEsWtiANEzbPryv/s1800/image_2025-10-23_14-44-31.png

កាលពីល្ងាចថ្ងៃទី២១ តារាចម្រៀង NPN បានបង្ហោះវីដេអូ ទេព ពិសិដ្ឋ ដែលជាមិត្តសម្លាញ់ទាំងក្នុងនិងក្រៅសិល្បៈដោយបានដាក់ចំណងជើងថា « Me:ពេលមានមិត្តភក្កិច្រៀងពីរោះ»។ NPN ថែមទាំងចំអន់ ទេព ពិសិដ្ឋ ទៀតថា ច្រៀងពីរោះអ៊ីចឹងតើទើបបានលើកពាន។ វីដេអូនេះ ទេព ពិសិដ្ឋ មិនបានច្រៀងបទរបស់ខ្លួនទេ ប៉ុន្តែបានច្រៀងបទរបស់រៀមច្បង ឆាយ វីរៈយុទ្ធ ដែលបានចេញតាំងពី៩ឆ្នាំមុនមកម្ល៉េះតែនៅតែមានភាពល្បីល្បាញ។ បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺមានតុងខ្ពស់ដែលអ្នកល្មមៗអាចពិបាកច្រៀងឬច្រៀងមិនដល់តុងជាដើមប៉ុន្តែចំណុចដែលខ្ពស់ ខណៈ ទេព ពិសិដ្ឋ គឺអាចបកស្រាយបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Aka30RpeC9DL1iQ1noQb9AdaL3Pkm_1nqs9XUMyGQP4rfxVNtv-SBP4puxh7119Jgx7zgwPffcfhlhLpqUj4GVtezhiN4bXhMwH_8TkFtJs2y7oZsw-mJp0XscK9kAp4F6K_9xD44ekxwm_4pGDrOwbiE0_gKN5lZA90m4mykzidPItVCs0DcCym01ok/s2048/image_2025-10-23_14-41-51.png
ដ្បិតតែវីដេអូនេះខ្លីត្រឹមតែរយៈពេល១៨វិនាទី ប៉ុន្តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុកឬទិកតុកនោះទេ។ ទស្សនិកជនបានសរសើរ ទេព ពិសិដ្ឋ ដែលជាតារាចម្រៀងវ័យក្មេងម្នាក់មានទេពកោសល្យអាចបកស្រាយបទចម្រៀងបានច្រើនទម្រង់។ ចំណែកឯអ្នកខ្លះទៀតអស់សំណើចនឹងតារាចម្រៀង NPN ដែលបញ្ចេញសកម្មភាពពេលដែល ទេព ពិសិដ្ឋ កំពុងតែច្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqchLlNUGrg_HUsWmbM330iYRhd1zbL0iTdST5IGpJb0BGSqn9NQlfkwT7j3bFDIv1T8XyiM_tqJJ2EgBJLM7Heq34N2E5YJ2RY-XET_yE07KGymoEkhV9l4saOPanPnBUk30DSUSeeBCsPCvsZ9Rv_5BzZSX9JPLClN-D65Gaow-MUD6wkqGqhBE9Da_/s2048/image_2025-10-23_14-44-32.png
គួរឱ្យដឹងថា ទេព ពិសិដ្ឋ បានវិត្តន៍ខ្លួនជាតារាចម្រៀងប្រកបដោយសមត្ថភាពទោះបីជាលែងស្ថិតនៅទ្រនំធំដូចមុនក្តី ប៉ុន្តែប្រជាប្រិយភាពរបស់ ទេព ពិសិដ្ឋ នៅតែប្រសើរថែមទាំងមានបទចម្រៀងផ្ទុះនៅលើទីផ្សារជាច្រើនបទ៕