Home ចំណេះដឹងទូទៅ ជំនឿរបស់ពលរដ្ឋខ្មែរ ដែលនិយមទៅស្បថនៅព្រះអង្គដងកើ

ជំនឿរបស់ពលរដ្ឋខ្មែរ ដែលនិយមទៅស្បថនៅព្រះអង្គដងកើ

97
0

ព្រះអង្គដងកើ ជាទីសក្ការៈបូជាដ៏ស័ក្ដិសិទ្ធិមួយរបស់ប្រជាជនកម្ពុជា ដែលជារឿយៗគេតែងឃើញមានពលរដ្ឋនាំគ្នាទៅបន់ស្រន់ ឬបួងសួងសុំសេចក្តីសុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitSXmm9k6x7TwXAl3EK1OAI5j7QyseJJcxnDQ7tLgqNJLhjBXBksVvP1ejEpEnT8gYYz-bPHmKtDGF4AtL8Gf4LCVRgUGVDbL22fbFse3S4UZ3w3h9wm9SlJIehh6uAeLJsex0RbHGfeLpDxI_yxZJyBCEIcwM58N7sPaFwd3HchVN6J1emf_b5gH5MXpC/s853/image_2025-10-22_11-48-46.png
ចំពោះប្រវត្តិព្រះអង្គដងកើ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែល ចាស់ៗនិយាយ តៗគ្នាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JPXxt2UsEBOkJCLG2qWfppzsXOro119xB6mnROwGjZy42pbCbWeVdI0tyS5chFXYPZsWOFSl9K8YMltdxS12X-8Y0qLJItxh0J9WsmzG5hFSB5_mJDuj6Q6q7WPtJrcRfKzRdrXTdCiCCBMuT277H0NMPMLT62A1Z_AV6cZyPXa76AIe7noMnHwYxBGT/s1280/image_2025-10-22_11-48-47%20(2).png

ចាស់ៗពីជំនាន់មុនបានលើកឡើងតៗគ្នាថា៖” ក្នុងសម័យព្រះបាទ នរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថា ព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកប្រជាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថាដងកើ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpk4TVMua3Oije0KkVh0sFZMlF_QdYkLe3mUrhoKYkJISndWx6lP506AStG25BeAmpO3xITEmhqgJlO-nLd_qZSPLjyIQx-jpkd7HGeuaM2iAJO9M8a1hQP__JokNnNcEcZppOAAXwW4B_1EAbSkxfljVjUMlLuzzFc9B_RN-E7jN_29c3YFQyNdp7ESV/s1024/image_2025-10-22_11-48-48.png

បើតាមឯកសារខ្លះបញ្ជាក់រថា៖”កាលដើមឡើយរៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមានទង់ក្រពើ ឬទង់ក្អែក មានដងមួយតែចុងបែកចេញជាបី ផុសឡើងពីផ្ទៃទឹកទន្លេរួចក៏លិចទៅវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcm1N8CNDrNmxeO81k17z2vWbysF0iaJgg0xGoQ_gO2AEkTXWHHOEwZ2L8mmfr-2b8DZ9JmrYPT0pBFtFuqIQmhyphenhyphenMaV6ZIlAOaqeod66bliOKGoa_jF2CGA6Z-9hN8DcX_-ZSBvws2J0c8UqWlso9tKyUxdIP7n7D6azAN3LryVc4Jti_x6ojsTeJAkCB/s1024/image_2025-10-22_11-48-49%20(2).png

ហេតុដូច្នេះ ទើបរៀងរាល់ថ្ងៃសីល ប្រជាជនតែងនាំកូនចៅទៅឈរមើលទង់នេះ ហើយក៏បានធ្វើពិធីបួងសួងលាបំណន់ ឬក៏បន់ស្រន់ ដើម្បីសុំជោគជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការ៕