មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ បានបើកប្រតិបត្តិការបង្រ្កាបលើទីតាំងមួយដែលស្ថិតនៅជិត«ព្រំដែនថៃ» ដោយបានឃាត់ខ្លួនមនុស្សចំនួន 2,198 នាក់ ដែលរួមមានទាំងបុរស ស្រ្តី និងសន្តិសុខ ហើយបានរឹបអូសឧបករណ៍អ៊ីនធឺណេតផ្កាយរណប Starlink ចំនួន 30គ្រឿង ដែលត្រូវបានគេដឹងថា គឺជាឧបករណ៍សម្រាប់បម្រើឲ្យសកម្មភាពឆបោ.កតាមអនឡាញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ស្ថិតនៅទូទាំងពីស្រុក Mae Sot ក្នុងខេត្ត Tak ទល់មុខនឹង Ban Mae Ku Mai Tha Sung ក្នុងឃុំ Mae Ku របស់ប្រទេសថៃ។ យោធាមីយ៉ាន់ម៉ាបានកំណត់គោលដៅសំខាន់លើបណ្តាញឆបោ.ករបស់ចិន ដោយធ្វើការវា.យឆ្មក់លើទីតាំងមួយដែលគេស្គាល់ថាជា “KKPark” ។ ប្រតិបត្តការនេះ យោធាមីយ៉ាន់ម៉ាបានចោ.ទប្រកាន់មេដឹកនាំកំពូលទ័ព Karen ថាជាប់ពាក់ព័ន្ធក្នុងសកម្មភាពឆបោកទាំងនោះ ប៉ុន្តែខាង Karen បដិសេធរាល់ការជាប់ពាក់ព័ន្ធ។
គួរជម្រាបថា KK Park ត្រូវបានគេរាយការណ៍ថាគឺជាបណ្ដុំសំណង់គ្មានច្បាប់ត្រឹមត្រូវ ដែលមានប្រហែល 260 អាគារនៅមិនទាន់បានចុះឈ្មោះ ហើយត្រូវបានពិពណ៌នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថាជាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏សំខាន់ ជួលកម្មករដែលត្រូវបានជួញដូរ ឬបង្ខិតបង្ខំឱ្យអនុវត្តការក្លែងបន្លំតាមអ៊ីនធឺណិត និងល្បែងស៊ីសងខុសច្បាប់។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយដោយយោធារបស់មីយ៉ាន់ម៉ា លើការក្លែងបន្លំតាមអ៊ីនធឺណិត ការលេងល្បែងខុសច្បាប់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដែលមានទីតាំងប្រមូលផ្ដុំភាគច្រើនស្ថិតនៅតំបន់ជាប់ព្រំដែនថៃ។
តាមរយៈព័ត៌មានខាងលើ វាបង្ហាញឲ្យយើងឃើញថា ការពិតជនល្មើសដែលជាប់ពាក់ព័ន្ធនឹងករណីឆបោ.កតាមប្រព័ន្ធអុីនធើណេតភាគច្រើន គឺមានប្រភពមកពីប្រទេសថៃ និងមីយ៉ាន់ម៉ា ប៉ុន្តែរាជរដ្ឋាភិបាលប្រទេសថៃហាក់មិនសូវយកចិត្តទុកដាក់បង្រ្កាប ឬចាត់វិធានការបោសសម្អាតអ្វីធំដុំឡើយ។ បន្ថែមពីនោះ នាយករដ្ឋមន្រ្តីថៃបែរជាខំចំណាយពេលរាប់ម៉ោងសុំជួបប្រធានាធិបតីកូរ៉េតាមទូរស័ព្ទ ដើម្បីចូលខ្លួនមកជួយដោះស្រាយបញ្ហានៅប្រទេសកម្ពុជាទៅវិញ ស្របពេលដែលប្រទេសរបស់ខ្លួនកំពុងស្ថិតក្នុងសភាពអាណាធិបតេយ្យនៅឡើយ៕