រាជធានីភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី ១៧ ថា ខ្លួននឹងបង្កើតក្រុមការងារចម្រុះរួមមួយ (TF) ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មក្លែងឆ្លងដែន រួមទាំងការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមបញ្ជូនជនជាតិកូរ៉េចំនួន ៦៤នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសកម្ពុជា ក្រោមការសង្ស័យពីឧក្រិដ្ឋកម្មក្លែងបន្លំទៅប្រទេសកូរ៉េវិញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG4QgSg_y6YCaBZyOmuesXuy0fmmFghN318m5KI8RYzImFLRtX7_gwOSVHBvw_BFGdV_Wh7a538GQXgE3RrlkwMoFq8nNW0yaadLYriNGqRZm1mF5LzyJULZMKt6s5fFh-AgF-7gnis27cwD85K0vINVOSaehsyxvLf6t470ZYPcr6Ggez3lrrfe9hQpvl/s1280/photo_2025-10-18_04-06-37%20(2).jpg
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Chosun Daily នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងថា ក្រោយជំនួបពិភាក្សាការងាររវាងលោកជំទាវ Kim Jin-ah អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង និងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនឹងបង្កើតក្រុមការងារ Task Force មួយ ដើម្បីជំរុញសន្ទុះការងារ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg10wre3vJlbGVLImY4TlMpgqanYEuDwejC2mWQgWDRW41x6B8jQHUeil_0Kk170aySeXnZt-wYRD8Hb8KJz0fm4uyibs1tiLuu4PtIvbgBXLmPdPXeM2pJhzDIoyoXjgEf2nLsxxhwddfoNaLjSfn-cTqMjbP2EP8PL4xHWI6eNX0Z0hvjeIhZYj6XXDcQ/s1280/photo_2025-10-18_04-06-37.jpg

ជាមួយគ្នានេះ ចំពោះផែនការដំបូងក្នុងបង្កើតអង្គភាពប៉ូលីសចារកម្មស៊ើបអង្កេតពិសេសសម្រាប់ដោះស្រាយឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនជាតិកូរ៉េ «Korean Desk» ដូចនៅក្នុងប្រទេសថៃ និងហ្វីលីពីន នោះមិនត្រូវបានគេសម្រេចនោះទេ។ លោក Park Sung-joo ប្រធានការិយាល័យស៊ើបអង្កេតជាតិរបស់កូរ៉េ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះដែរ បានកត់សម្គាល់ថា “ក្រុមការងារ Task Force គឺជាគំនិតទូលំទូលាយជាងអង្គភាពតុកូរ៉េ (Korean Desk )”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPGI3n8jNoQLaiTeB-kfuZdceLQ08Tm-C9ILQ7xAKLLqh7UKezq4wtZ2FrVthv0_fJktiWavATTsUcYKU1avjliQWAmfyA3822unMcF0d5h0ly9dtxV0TEFof5WIC7050R-t7kZKEZcu6JBhEILDdsWFjz0lj1d1CEm9JS6OsiK9SYEPnIgJlBNki_ofe/s1280/photo_2025-10-18_04-06-38.jpg

បន្ថែមពីនេះ ក្រុមការងារឆ្លើយតបរួមបានប្រកាសពីការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកូរ៉េវិញ របស់ជនជាតិកូរ៉េចំនួន ៦៤នាក់ ដែលតួរលេខនេះរាប់បញ្ចូលទាំងបុគ្គលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការឆបោ.កជនជាតិកូរ៉េគ្នាឯងចំនួន ៥៩នាក់ ដែលកម្ពុជាចាប់ឃុំខ្លួន បូករួមទាំងអ្នកដែលបានសារភាពដោយស្ម័គ្រចិត្ដថា មានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មចំនួន ៥នាក់ ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsvjF9Mefim3IZ_6UB1Xfaj5x0SReKpip-7phpXOXadgaa0yU1uOUVfOR1pB5nh7DPRUwhs8YUa5T9GhSWuQX6bvKFLtnye6916tkgY5fkt3JJTzwJ_172JivbeTyECIIYZh33X08kcpVP-7cEGpmCMjt0H97Yz1xWyze2Wb7992-PXCPK-2d4xziHu5Tv/s1024/photo_2025-10-18_04-06-39%20(2).jpg
ដូចគ្នានេះ បើតាមការឲ្យដឹងរបស់ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមមិនចូលប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggIzQZBxPypFFNHO9fPDRWrS3caV6X5AHF7HLL3J_uOiE31U2iSoF8IZBU7g9vAEsiZZDD16YM00jxGkvScXPP9rntb-oxqrSiS5u5IQFOEn2gz3OblygjEhyF3KISiGmX_ZyuK-PBxYpCr-5aA8fi8dFw50WSBBcGtt3rtdHKhcPKnAwuUjeGZiJ-YoOc/s1000/photo_2025-10-18_04-06-39.jpg

លើសពីនេះ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់ផងដែរ៕