បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ នៅថ្ងៃអង្គារនេះ បានចេញការព្រមានមួយ ដោយជំរុញឱ្យភ្ញៀវទេសចរជនជាតិចិន ជៀសវាងកញ្ចប់ដំណើរកំសាន្តថោ.កៗព្រោះអាចនឹងនាំទុក្ខដល់ខ្លួន បន្ទាប់ពីវីដេអូដ៏ល្បីមួយបានបង្ហាញថា ហ្គាយនៅថៃម្នាក់ បានគាបសង្កត់ភ្ញៀវទេសចរចិននៅក្នុងឡានក្រុងឲ្យទិញទំនិញតាមគេណែនាំ ដើម្បីគេទទួលបានកម្រៃជើងសារពីអ្នកលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3B92INHaFVemiIlmS23fELcqwRZOVmQmX-48ZtdGWASLFAzYvs-BxXGk4FsLBT7BpoWduQgAetF4oHJ3CXAEs9iK3FQU5lpHEuBQhtGAqRWufz_Ci0zBbM1rDuYq91wtttUkZzOmILTk_F5eD7erQ4qQpqdqkMrs6OkXkCZBJNOUusN7iHHTPmEGf4Yq/s1024/photo_2025-10-16_10-51-33.jpg
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅប្រទេសថៃ នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានបង្ហោះសំណេរដែលមានចំណងជើងថា៖ «ការព្រមានស្ដីពីមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិននៅក្នុងប្រទេសថៃ» នៅក្នុងសំណេរនោះផងដែរ ស្ថានទូតចិនបានរៀបរាប់ថា៖ កាលពីប៉ុន្មានថ្ងៃមុន វីដេអូមួយបានផ្សព្វផ្សាយពេញប្រព័ន្ធអ៊ីនធឺណែត ដែលបង្ហាញពីភ្ញៀវទេសចរចិនត្រូវបានគេបង្ខិតបង្ខំឱ្យទិញទំនិញក្នុងអំឡុងពេលនៃដំណើរកំសាន្តរបស់ពួកគេនៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWKDc2pZr6ibd7MuB4SDYsKXxlh_pYVgUQ-nwSuK62IPJRqec1Tc9aEgN68tGM1K3-jelkDQusFElAM_BDaf7gkfQLJQu91lV4ytgYorP4OSQyud5aAMRF9Q5EN0Ai_TXHRbOGKYNeTD9bhwlovLFHOrWspIQdx-Zx4BTBXwuntDnn8Pc01d17rnh2igKE/s1280/photo_2025-10-16_10-51-44%20(2).jpg

ស្ថានទូតចិនយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយបានទាក់ទងទៅប៉ូលិសទេសចរណ៍ និងអាជ្ញាធរទេសចរណ៍នៃប្រទេសថៃភ្លាមៗ ដើម្បីស៊ើបអង្កេតលើបញ្ហានេះ។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប្រទេសថៃ អាជ្ញាធរថៃបានកំណត់ថា មគ្គុទ្ទេសក៍ទេសចរណ៍នោះមិនមានអាជ្ញាប័ណ្ណជាមគ្គុទ្ទេសក៍ទេសចរណ៍របស់ថៃទេ និងបានព្យាយាមដាក់សម្ពាធភ្ញៀវទេសចរឱ្យទិញទំនិញ ដើម្បីទាមទារកម្រៃជើងសារពីការទិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYjS7jT-FlXOXDnP-_FPajP9D59LWT0H42Z7UQe3JyhyphenhyphenI6rsBRmvC3WefWBozC4kgSU70syyVRai8_slk4cNDDWcfVzhyphenhyphenGnopeop7dbOryJhyphenhyphenx80m_aUCjOO7piALR_T_zwdQkwKVS9rPNCnD6H8HxVqGpvBWm304BBUA-i355GDT4MtlVLfspKZnG21E0/s949/photo_2025-10-16_10-51-44%20(3).jpg

ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅប្រទេសថៃក៏បានដាស់តឿនដល់ភ្ញៀវទេសចរទាំងអស់ កុំឲ្យចាញ់បោ.ក «កញ្ចប់ដំណើរទេសចរណ៍ថោកៗ» ធ្វើដំណើរមកកាន់ថៃឲ្យសោះ។ គួរជ្រើសរើសក្រុមហ៊ុនទេសចរណ៍ណាដែលមានអាជ្ញាប័ណ្ណសម្រាប់ដំណើរទេសចរណ៍ក្រៅប្រទេស កេរ្តិ៍ឈ្មោះ ផ្តល់ជូននូវដំណើរទេសចរណ៍ប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងដោយមានកិច្ចសន្យាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVzrFtR1pObE6ojeMv9GLgR4XtM9pnNiWBwd5a0sEEn6iLcwKcHjOwKS-RJt514ZCeoAFBbx19cxSjJb7TjuWI8YQ9l7BOH8S0LDUO4117d-S2perxjWR1yCeFIpjufxRKeaW92-Yu7u2XGT8QZZs18lwf1Osg-QbWO0y5SSPXW5zorN83eKXVRFus6Pf5/s1280/photo_2025-10-16_10-51-44%20(4).jpg

គួរជម្រាបថា មិនមែនជារឿងថ្មីនោះទេដែលភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃទទួលរងនូវការបោ.កប្រាស់ និងការគំរាមកំហែងពីសុវត្ថិភាពនោះ។ តាមរយៈការស្ទង់មតិពីភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែលធ្លាប់ទៅលេងនៅថៃបានបង្ហាញថា ប្រទេសថៃជាពិសេសនៅទីក្រុងបាងកក និងទីប្រជុំជនអ៊ូអរមួយចំនួន មានករណីឆបោ.កភ្ញៀវទេសចរបរទេសយ៉ាងញឹកញាប់គួរឲ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-3CaJeBUxVwSjElt0TLBUH0TEttcomtr4gROnUB969zouv4PngJDs3tMyvYmoAzTnpJpavSRn0NzAHROYRLcADLO-l6i_QX3rvk99U9VJlgeNxuuo6OYb-0QLwHtNWGqiVOrGaVK0E3rWRGwD6h2tb0m0ZTUm2YppMfl8Zb1N3_Iz7oUE4ptKJQa1SCl/s1080/photo_2025-10-16_10-51-44%20(5).jpg

ជាមួយគ្នានេះ ភ្ញៀវទេសចរដែលមកពីប្រទេសមួយចំនួនមានការខ្លាចរអា និងបានប្រាប់តៗគ្នាឲ្យជៀសវាងការធ្វើដំណើរមកលេងថៃផងដែរ បន្ទាប់ពីព័ត៌មាននៃការវា.យធ្វើបាប ដូចជាដុត និងចា.ក់ភ្ញៀវទេសចរ និងបំពានលើភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃដោយពលរដ្ឋថៃបានចុះផ្សាយជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7MD9d1bNTaE081m4cxKAbc9nIM9kH5d4kPKvUFN1xLPtO_kU01Pa5-4LFIFjzag2yEPGSDlwX6FD5-vjf_UVaFqtmgKhucHAPSFFat9y5ARURQN_TbLRSRqVQy4n0CAsnvebRkttO-5ns6rJ6rN3Rx3dYnD70dDOBodeTU2ZgpDsiDmY-aJlskgpkiRHe/s960/photo_2025-10-16_10-51-44.jpg

កត្តាទាំងនេះ បានជំរុញឲ្យថៃក្លាយជាប្រទេសមួយដែលអសន្តិសុខសម្រាប់ភ្ញៀវទេសចរមកកំសាន្ត បើទោះជាថ្នាក់ដឹកនាំរបស់ប្រទេសនេះបានប្រកាសក្ដែងៗដដែលជាដដែលថា ប្រទេសរបស់ខ្លួនមានសុវត្ថិភាព និងមានប្រជាជនរួសរាយរាក់ទាក់ក៏ដោយ៕