តារាចម្រៀង លីម តិចម៉េង ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថាលោកបានបង្ហោះសំណេរជាញឹកញាប់នៅលើផេកផ្លូវការរបស់ខ្លួនអំពីជម្លោះព្រំដែន រួមទាំងទាហានទាំង១៨នាក់ដែលពុំទាន់វិលត្រឡប់មកមាតុភូមិអ្វី។ ឃើញការបង្ហោះរបស់ខ្លួនមិនដកដៃបែបនេះ តិចម៉េង បានសុំចិត្តទស្សនិកជនកុំធុញឬខឹងលោកព្រោះតែបង្ហោះរឿងជាតិច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqnfrK-oR0WzHaZZQdEKMwisDJq0ZFVCJLX0Z5fy8nORRFUDK2aZ4_AcnBv_IkdCuTO47MiOpiXHs36vaK32_AoDJ2NCq6gKT_fte-_SYSJZEexbR8A6OgdzYQa9Wi1mK61sWSTq0p7_NJbgvuEbi1hc78_7cmULvDMms4K-A11JjmuvkO3Kp4CIwTqLp/s2048/image_2025-10-15_13-38-54.png
នៅយប់ថ្ងៃទី១៤ ខែតុលា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤បានបង្ហោះសំណេរថា«បើខ្ញុំបង្ហោះរឿងជាតិច្រើនសូមបងប្អូនកុំធុញ កុំខឹងខ្ញុំអី ធ្វើម៉េចបើស្រុកទេសមិនទាន់សុខសាន្តពេញលេញទេ ទហានជួរមុខ បងប្អូននៅតំបន់ប្រឈមសូម្បីតែដេកក៏មិនបានផង នៅមានទាហាន១៨នាក់ទៀតគេឃាត់ខ្លួន ៧៧ថ្ងៃទៅហើយ បងប្អូនខ្មែរយើងមួយចំនួនតូចឆាប់ភ្លេចដូចគេថាមែន។ បើខ្ញុំមិនខំប្រឹងដាស់តឿនរំលឹកបន្ថែមទៀតទេសូម្បីតែខ្ញុំខ្លួនឯងក៏មានអារម្មណ៍ថាអាត្មានិយមខ្លួនឯងដែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZopYXAtTMfFFmq7_vCG9rmGDzT54ktMljhAn7Xsdt6kHW7G0Ltfh0Hic8d2b8nc3yHkNMEPN5EuUAQOM-JuBKcfDd-6_a0Mi156lMpgPXUB28n741y2tj0gk3K0xY9NpkzySmhq2ZB9O6d_3st7E5PRgXZkpXdTMScPaFrBrbqfcaVV8-lCfattkHDI36/s2048/image_2025-10-15_13-38-55.png

តារាចម្រៀង លីម តិចម៉េង បានបន្ថែមទៀតថា ទស្សនិកជនទ្រាំបន្តិចទៀតទៅពេលណាស្រុកទេសសុខសាន្តពេញលេញវិញ លោកនឹងរវល់ច្រើនជាមួយការងារអ្នកចម្រៀងហើយលោកនឹងមិននិយាយច្រើនរំខានការសប្បាយអ្នកមួយចំនួននៅតាមតាមបណ្តាញសង្គមទៀតទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtPI5f-bQfrl9ql8Qw6ypKt66iCuDrq6lDhm4IHyDKXanQJMV00l3oGXH8fiYXGg2zNmb5H0FkNLzQVrKx7EiVdHl4dwKsVKb0j8foefVHa6PWsefk4jJC6QHkXeosoCuC6zqlKxHmH1AYAGJxfr2i1_z4VSWsBndBUiIPSFnrSas9g6PThbDdYkdSBkUu/s2048/image_2025-10-15_13-38-58.png

ក្រោយពីបញ្ចេញសំណេរខាងលើនេះហើយអ្នកគាំទ្របានជំរុញឱ្យ លីម តិចម៉េង បន្តសកម្មភាពបែបនេះបន្តទៀត ហើយការដាស់តឿនជារឿយៗបែបនេះគឺជាសញ្ញាល្អ ខណៈអ្នកគាំទ្របញ្ជាក់ថាពួកគេមិនធុញនោះទេ៕