តារាចម្រៀងនិងសម្តែង ឆឹម សក្កដា បានដឹកនាំសិល្បករសិល្បការិនីជាច្រើនរូបក្នុងការកម្មវិធីសប្បុរធម៌ដើម្បីជួយដល់កងទ័ពនៅឯប្រទេសកូរ៉េខាងត្បូង។ ទោះយ៉ាងណា ការខិតខំប្រឹងប្រែងរបស់លោកនិងសិល្បករដទៃទៀតបែរជាមានអ្នកសង្ស័យថាលោកកិបកេងលុយជំនួយមនុស្សធម៌។ យ៉ាងណា ឆឹម សក្កដា បានឆ្លើយតបដោយចិត្តត្រជាក់កុំឱ្យមានការព្រួយបារម្ភលើបញ្ហានេះអីខណៈថាការបង្ហោះបែបនេះប៉ះពាល់ដល់ទឹកចិត្តរបស់ពួកលោកដែលខំប្រឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNbehoFJ5lARRnoAs1h4LTAjbfUut5UzCFozKAg-9V6J6HHK5Cvz-8w69WcaLwWbj6mWzN70Azysb3Tl2qbiq75Mj4q2WxFW-wauSdNENqBIuN9KIhe5otuEzelNhcvAYuKjzGiZrWevDPGIzd0VBKgFX_1u7iHxU6zLgaWsMrQR_QfJZBOZGdRWVwcoKR/s2048/image_2025-10-13_14-14-24.png

កាលពីពេលថ្មីៗណេះ គណនីហ្វេកប៊ុកមួយបានបង្ហោះសំណេរយ៉ាងក្តៅគគុកថា «ម៉េចហើយតារាមកកូរ៉េ តន្រ្តីសប្បុរសធម៌ប្រមូលលុយរួចស្ងាត់ឈឹងចឹងបានប៉ុន្មានអីប្រកាសឱ្យមហាជនដឹងផង ឃើញដើរចាយយូរដែរ តិចទាហានហូបត្រីខដដែលចុះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj82wvA1OsoZ6nUZEwGvsRo8sSMlvzzOHtXzdI4dfP0BrOKRA9ukpzyjoNpRXV3HS-wOW9awfbRx_KmMjAtdStql-KhYY20p0EHPb2T2nPm76VxasF4GW3crOj6zNyD2P3V1kXavIhqzvtpOmPfQkuV0WZd6YaGUMFV8_5Rvg_5cRLB9b_MBoaL8yZCnCTn/s960/image_2025-10-13_14-14-18.png

ឃើញសំណេរបែបនេះតារាសម្តែង ឆឹម សក្កដា បានចេញមកឆ្លើយតបថា «កុំព្រួយអីអូន ខាងបងអត់បានកាន់លុយតន្រ្ដីសប្បុរសធម៌ហ្នឹងទេ បើអូនចង់ដឹងអូនសួរខាង Center ផ្ទាល់បាន ហើយខាង Center គេហ្នឹងផុសប្រាប់បន្ទាប់ពីគេសរុបរួច! តែបើអូនផុសថាពួកបងដើរចាយចឹងដូចមិនត្រូវទេ ព្រោះអត់កាន់លុយតន្រ្តីមូលនិធិទេ ហើយត្រឹមកន្លែងគេងនិងហូបខ្លួនឯង ពួកបងក៏មិនមែនអត់មានលុយប៉ុណ្ណឹងដែរ អូនផុសបែបនេះ វាប៉ះពាល់ដល់ទឹកចិត្តលះបង់របស់ពួកបងណាស់!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimxoxGmRLxfiCpNL32_tQGCR2863mhwV-wqsXe-a817WEzXUOudVPmgjVWaqp29GHQziwW5hrZMZiM9CTrT3c04VcrZTskKHJ6N9nj2xQOQD-xvlNL-dJjXWLOcWmicO8ioqka1XILgIElpp8vUOFHFV9eqb5YKNfHiGwhSNSysIkpsRLWkpJUTOwcY8YS/s1920/image_2025-10-13_14-14-19.png

ក្នុងកម្មវិធីសប្បុរសធម៌ដើម្បីកងទ័ពកម្ពុជាលោក ឆឹម សក្កដា បានបង្ហាញនៅក្នុងវីដេអូមួយថាទឹកប្រាក់ដែលទទួលបានគឺមានចំនួនជាង២៣លានវ៉ុន ប៉ុន្តែលោកពុំមែនជាអ្នកកាន់លុយសប្បុរសធម៌នេះទេដោយឱ្យ Center ជាចាត់ចែងហើយខាង Center នឹងចុះទៅជួយកម្ពុជាឆាប់ៗ ដោយលោកនិងសិល្បករផ្សេងទៀតមកកម្ពុជាវិញដោយខ្លួនទទេនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYeWt84y7_Nwuf0vhwL80ajtCneG-PmHTGKJLrLatFFP6QCgf0gUYWiBReOLeFrwdQeArFLdpQKDpQJZb-XwGcpOBl5HY0EHCJaf2p6MwSykevHhhREi1cj42vY-qx05t33Gpkn-pWkPa33XtdLur6qhq_clqgr_rHeP_7aIapyyCcUuVzPyH7ZwXJkhvT/s2048/image_2025-10-13_14-14-22.png
ក្រោយពីបង្ហាញទឹកប្រាក់ដែលទទួលបានជាង២៣លានវ៉ុនពីបងប្អូនរស់នៅប្រទេសកូរ៉េ លោក ឆឹម សក្កដា ក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ថានឹងមានការបន្ថែមទឹកប្រាក់ឱ្យគ្រប់ចំនួន២៥លានវ៉ុន ដែលស្មើនឹងជាង១,៧០០០ដុល្លារអាម៉េរិក៕