ប្រើគ្រប់វិធីអស់ហើយឲ្យតែបានទឹកដីខ្មែរ! ក្រោយប្រើកម្លាំងវា.យទៅមិនរួច ការទូតមិនឈ្នះ លេងល្បិចក៏គ្មានអ្នកជឿ ចាក់សម្លេងឆ្កែលូ និងខ្មោចលងក៏មិនបានផល ពេលនេះថៃស្រាប់តែនឹកឃើញវិធីសាស្រ្តថ្មីមួយទៀត នោះគឺអញ្ជើញគ្រូអាគមន៍ជនជាតិកាមេរូន មកធ្វើពិធីបែបអបិយជំនឿនៅភូមិបានណងចាន់ ទល់មុខនឹងភូមិជោគជ័យ ដោយបានបង្ករជាមតិចម្រូងចម្រាស់វែកញែករវាងថៃគ្នាឯងពេញបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCz1Ig55S6PdgexNpF7ca4dm8QRuUbWywbmD3uYALIg8sjmuQBL3FMbPiLtXgC6eWVAmWFf7S5NYjNuRWj49BaRHbyWgyM_EExR-hs0dsfrL57pmqCa3aUHHRVqh2ksYReinskFlxpc6LVhow-TIKPopCVKjbk79KiEaLK0dkVeUZ0EmQMiQJLVLB3xova/s1280/photo_2025-10-13_14-54-20.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nation Photo នៅថ្ងៃទី12 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា កាលវេលាម៉ោង 7:20 យប់ Mr Diamond ឬហៅថា លោកពេជ្រ ដែលជាគ្រូអាគមន៍ ជនជាតិកាមេរូន បានមកធ្វើពិធីសូត្រមន្តនៅចំណុចរបងបន្លាលួស ក្នុងភូមិបានណងចាន់ ទល់មុខនឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកបានពន្យល់ថា ពិធីនេះគឺផ្អែកលើជំនឿរបស់ជនជាតិកាមេរូន ដែលជាការធ្វើសេចក្តីប៉ងប្រាថ្នា និងការអុជធូបលើដី រួចវានឹងជួយសម្រេចសេចក្តីប្រាថ្នានោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf2gswgOnaIcql54ycYT3n3_f6EqBnCjs9HwM6Ay9lKQZ641mQdHeA1niFG8LT8XE3nrhZGZOPNUigLlg49pL_zuf30JpaDvKM-GUnwhZZOp7KgnkluDvznn5tq6Og3ZqD8gKT0lB-isTHc-V7mci0e9rvrrHpra289oKCfr34v2L_mMdSMr13WEzTnu5s/s1280/photo_2025-10-13_16-17-47.jpg

បន្ថែមពីនេះ គ្រូអាគមន៍ខាងលើបានបញ្ជាក់ថា លោកមានបំណងទៅស្នាក់នៅ Ban Nong Jan ដើម្បីធ្វើពិធីមន្តអាមន៍ចំនួន៧ថ្ងៃតែម្ដង។ ក្រោយពីឃើញសកម្មភាព និងការលះបង់នេះ ពលរដ្ឋថៃដែលជាអ្នកមានជំនឿងប់ងល់ និងមានគំនិតចង់បានទឹកដីខ្មែរមកធ្វើជាកម្មសិទ្ធិគ្រប់គ្រងរបស់ថៃដោយមិនអៀនខ្មាស បានហៅគ្រូអាគមន៍នេះថាជា «ជនជាតិកាមេរូនបេះដូងថៃ» ព្រោះគាត់បានធ្វើអ្វីៗដែលខ្លួនអាចធ្វើបានដើម្បីជួយដល់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWfzkbNkpAy6I64OTqMOyjwCW5XybykH50X_S4wo4kH47UIb_CTyJk1_Zz9rSkArt7NuYpz6OFe0gE8-pkC6gMXZ4-gWq1PzxuPkN5LXNoObl1dNOnyd4_6qC8DfPC-n24PBbiW__6nvfFPD4IlNAWlxtewvKzt-hJ5oTmZgzsW3q8WfnvjXPUu00SuQX1/s1280/photo_2025-10-13_16-17-47%20(2).jpg

យ៉ាងណាក៏ដោយ ការណ៍នេះបានជំរុញឲ្យមានមតិចម្រុះជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយមានទាំងអ្នកគាំទ្រ និងមិនគាំទ្រចំពោះសកម្មភាពនេះ។ ក្រុមមនុស្សដែលមិនគាំទ្រជាច្រើន បានលើកឡើងថាការធ្វើពិធីបែបជំនឿសាសនាផ្ដេសផ្ដាសស្របពេលដែលស្ថានភាពកំពុងមានភាពតានតឹងនឲបែបនេះ អាចនឹងនាំឲ្យថៃក្លាយជាតួកំប្លែងសម្រាប់គូជម្លោះសើចចម្អកតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCOoQBLkEmZb7wlitTY71E5H32OG7UTzuKBr-Nrk4RaAvPkq9X1BdLEEhyjUc0QyFBOIiKpxFi2djuMkqaFhAMP8iTX9c7KCA47SdeeWBEqfmcXCs1euQQGvPx77BbXz-XBNBBVQUFu5G6nFrtZ4WYACsp1FtCht7EM3LHW-Ndq8KAlwQ4mbFHgefH8W0/s1280/photo_2025-10-13_16-17-46%20(2).jpg
ខណៈមតិគាំទ្រ បានវា.យបកជាមួយពាក្យសំដីខ្លាំងៗដាក់ជនជាតិថៃគ្នាឯងវិញថា ពួកគេមិនខ្វល់នោះទេ អ្នកណាក៏ដោយឲ្យតែមានចិត្តធ្វើអ្វីមួយដើម្បីប្រទេសថៃ នោះសុទ្ធតែគួរឲ្យគោរពទាំងអស់ ផ្ទុយពីជនមួយចំនួន ដែលមានសញ្ជាតិជាថៃតែមានបេះដូងជាខ្មែរ មករិះគន់តែថៃគ្នាឯងកាន់ជើងខ្មែរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXXwm142uS7LrgadMEMjHQQ5yI9yzKIgHJAFFZaZGYCp2l-anhdgU2OXtfhHVnoLwiCJEpXhVAet-bOCoFmfZmh9CO8ofsLX0ZxhhfmagcJCCVoZCj9LxgmuGmm209or7o6w3uem-CAwtibNGct0r0PAGa4vQLh8AbqlxjK2u5NhXmhAsIjHnlihEfXw3k/s1280/photo_2025-10-13_16-17-45.jpg

ជាមួយគ្នានេះ គួរបញ្ជាក់ថា អស់រយៈពេល២យប់មកហើយ ដែលថៃបានបង្កការរំខានដល់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមរយៈការចាក់សម្លេងលឺខ្លាំងៗរំខានដំណេក ដែលជាស្នាដៃរបស់បុគ្គលជ្រុលនិយមថៃ កាន់ ចមផ្លាំង សហការជាមួយកងកម្លាំងបូព៌ា ដើម្បីឲ្យពលរដ្ឋកម្ពុជាសម្រាកមិនបានរួចនឹងធ្វើការចាក់ចេញពីទីនោះដោយឯកឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlw9W4CInpjCoVQz5arkDBnsUn8UZnzN4ymiAfMSWZjcEQ5fSWTtf1LeCXSlqfO-Ou0Klw9_KjaVp9A7Xlf25wmMpPRxjbnslovvF676brXQqm7w34f4sKpaYIxlOxh1SdhSlpFdchsfnFCR8QL9qLjjP9joB897zeVCYF5Rx_JITZaYPYo6BKSGcMBrYc/s1280/photo_2025-10-13_16-17-45%20(2).jpg

ទង្វើនេះ ត្រូវបានចាត់ទុកថាជាការប្រព្រឹត្តល្មើសនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញា CAT [Convention Against Torture] ខណៈដែលថៃក៏ជាប្រទេសនៃរដ្ឋភាគីរបស់អនុសញ្ញានេះ”។ បន្ថែមពីនេះ កម្ពុជាបានដាក់ញត្តិបន្ទាន់មួយផ្ញើទៅកាន់ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ លោក Volker Türk ដោយបានអំពាវនាវដល់ស្ថាប័ននេះ ឲ្យធ្វើការស៊ើបអង្កេត និងបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជាជាបន្ទាន់៕