ទីក្រុងសេអ៊ូល៖ ភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែតុលា បានប្រកាសជាសាធារណៈ អំពីផែនការប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មលើជនជាតិកូរ៉េនៅក្នុងប្រទេសកម្ពុជា ដោយត្រៀមបញ្ជូនមន្រ្តីស៊ើបអង្កេតកូរ៉េទៅធ្វើការដោយផ្ទាល់ជាមួយកម្ពុជាដើម្បីពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjEUhVbVNVCXAiKThGHAoqJOQbRnnW_ck9K1N2_ILuXLbAJPmNdMvXQErqRIn-rDujptsmxTbShOqkyYV8OIes-lEKFeCdihQgVTM6P-TkMOwSgbcBO0SCp2hf1zDYQdMCPpnQO7AFCSkDLaANJJ3i9DWXGAEIsuylUSev-R10if21wasVPAD5GXKWvIX/s1140/photo_2025-10-13_14-39-43.jpg
ប្រភពខាងលើបានបង្ហាញថា មន្ត្រីប៉ូលីសកូរ៉េនឹងជួបជាមួយអាជ្ញាធរកម្ពុជានៅថ្ងៃទី 23 ខែតុលា ខាងមុខនៅទីក្រុងសេអ៊ូល ដើម្បីចុះហត្ថលេខាលើ MOU ស្តីពីការបង្កើត “តុកូរ៉េ” ឬ Korean Desk ដែលជាអង្គភាពប៉ូលីសកូរ៉េខាងត្បូង ដើម្បីបញ្ជូនមន្រ្តីប៉ូលីសកូរ៉េមកធ្វើការនៅកម្ពុជា។ កន្លងមកអង្គភាពនេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសហ្វីលីពីន និងថៃរួចមកហើយ ហើយឥឡូវនេះកូរ៉េខាងត្បូងគ្រោងនឹងបង្កើតមួយទៀតនៅប្រទេសកម្ពុជា ដោយសារតែបទឧក្រិដ្ឋដែលផ្តោតលើជនជាតិកូរ៉េបានកើនឡើងនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7F5CtgQU875yNJNlI9Ugx586VPzkZVCUls6gTldEZpuOBIhDybP2jScVkcIAmGTJlv8yU6NhPVDmD-AKt_iXX3VzwiinGxgrZugWa8_lGI-RSSRtfkrksA4s3WOYjxGSFuw9Y8teRfejUsDaGDGwOZOHLeaLrobDbNE_T9_x8hcF4FA5CA3u1npGVTjYs/s1280/photo_2025-10-13_14-39-41%20(2).jpg

ក្រៅពីនេះ កូរ៉េខាងត្បូងក៏មានគម្រោងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបង្កើតក្រុមការងាររួមគ្នាជាមួយប៉ូលីស Interpol រដ្ឋសមាជិកអាស៊ាន ចិន និងជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការចាប់ជំរិត ការក្លែងបន្លំ និងការបោកប្រាស់តាមអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9wM91_rNnWz_29beNwNKafyvl1330SPCfVPK_hRzF6ALTzAS4ZOWT8yv9tbF3LFVTSJ2VUxtw8Z9CZRzru39_kV5qr9YPt_NzzPrxMC5G9CKMfoSFhAqSe4OwNlTqeueO-kD85ctfuphyysrUHhF5LTdwJm516XzonGOdHMbhy8H_mVwFC9ybkyUn_SR/s686/photo_2025-10-13_14-39-41.jpg

បច្ចុប្បន្នមន្ត្រីជំនាញកូរ៉េកំពុងសម្របសម្រួលដំណើរការនេះជាមួយអាជ្ញាធរកម្ពុជា ជុំវិញការធ្វើមាតុភូមិនិវត្តន៍សា.កស.ពនិស្សិតកូរ៉េម្នាក់ដែលត្រូវបានគេប្រទះឃើញស្លា.ប់នៅខេត្តកំពត។ ស្នងការស្តីទី ឧត្តមសេនីយ៍ Yoo Jae-sung បាននិយាយថា ប៉ូលីសនឹង “ប្រមូលសមត្ថភាពសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដើម្បីការពារពលរដ្ឋកូរ៉េនៅកម្ពុជា និងធានាសុវត្ថិភាពរបស់ពួកគេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZnebDI0QJpJH3DTLMdU9QbDmSyV7rA3Z_HGTs7x-c9eKIdyWREfMV3DbmR9tB59NP6C9y-y-2_ak8z8NtMSABzsi78zAU5bcF2k2x_WYqLIU51q4VULjhAEepAcb2eNo58Nj52bCh1Vn2rZVR_d6l7UcjLrC4Qb2TtCdkeBT3RAPcrMPe6UgTjnzPX3yJ/s822/photo_2025-10-13_14-39-41%20(3).jpg
ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងមានភាពក្ដៅគគុករវាងកម្ពុជា និង កូរ៉េខាងត្បូងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ថា ជុំវិញការផ្សព្វផ្សាយរបស់ South China Morning Post ថាមាននិស្សិតកូរ៉េត្រូវបានគេចាប់ជំរិត ធ្វើទារុ.ណក.ម្ម និងស្លា.ប់នៅកម្ពុជា គឺជាបទឧក្រិដ្ឋដែលជាប់ពាក់ព័ន្ធនឹងជនជាតិចិនបានប្រព្រឹត្តសកម្មភាពខុសច្បាប់លើជនជាតិកូរ៉េ។ ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០៣នាក់ភ្លាមៗ និងបន្តស្រាវជ្រាវកំណត់ទីតាំងបានមួយកន្លែង ដែលស.ពមានវត្តមានមុនពេលស្លាប់ និងបានឈាន ទៅបង្ក្រាបទីតាំងនោះ ក្រោយមានសញ្ញាណធ្វើសកម្មភាពអនឡាញខុសច្បាប់ ព្រមទាំងបានដកហូតសម្ភារវត្ថុតាងមួយចំនួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KSo3IaD6YdKxmEWTL4yyv-HN19mmv95BZYDQDAPljL6txOHxMKpmjiPR_v_z8FeVlO6Fo7YXU_apoOpyMW1Yk_jzqbNA7s2xu6khtFfUIpQP_kevjmLxaeseie2-d0C0FHO56uhwY8IE-k3uHdOdSgRYxVQlYfZbxQpSUQRBDfnhYzn5h7kR2AFluq4C/s616/photo_2025-10-13_14-39-41%20(4).jpg

បើតាមការបញ្ជាក់ នៅក្នុងករណីនេះគឺសមត្ថកិច្ចកម្ពុជា ពុំទទួលបានព័ត៌មាន ឬបណ្តឹងពីក្រុមគ្រួសារសព ឬពីស្ថានទូត ដូចការចុះផ្សាយរបស់ South China Morning Post ដែលថា គ្រួសារស.ពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9wM91_rNnWz_29beNwNKafyvl1330SPCfVPK_hRzF6ALTzAS4ZOWT8yv9tbF3LFVTSJ2VUxtw8Z9CZRzru39_kV5qr9YPt_NzzPrxMC5G9CKMfoSFhAqSe4OwNlTqeueO-kD85ctfuphyysrUHhF5LTdwJm516XzonGOdHMbhy8H_mVwFC9ybkyUn_SR/s686/photo_2025-10-13_14-39-41.jpg

ទោះជាយ៉ាងណា បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននិងកំពុងសហការជាមួយស្ថានទូតកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំបែបបទនីតិវិធីផ្សេងៗ និងកំពុងបន្តស្រាវជ្រាវជនស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលបានរត់គេចខ្លួន និងបក្ខពួកមកអនុវត្តទោសតាមច្បាប់ជាធរមាន ៕