បាងងកក៖ លោកស្រី Angkhana Neelapaijit សមាជិកនៃព្រឹទ្ធសភាថៃប្រតិកម្មនឹងសកម្មភាពរបស់សកម្មជនមានឥទ្ធិពលលើបណ្ដាញសង្គមថៃ Kan Jom Phalang ដែលបានចាក់សម្លេងខ្មោច និងឆ្កែលូរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ដោយលោកស្រីបង្ហាញក្ដីព្រួយបារម្ភថា ទង្វើនេះគឺជាការបំពានលើសិទ្ធិមនុស្សធ្ងន់ធ្ង និងស្នើឲ្យរដ្ឋាភិបាលថៃពិនិត្យមើលបុគ្គល Jom Phalang នេះឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6HEzCGjNrPGQr6ck0jMtWdbsYnoIdD0jmTojqMh3WDbANL-m7ACq68_3UA34-55N_woTOHg_bcXmmCVdD3lYSIJcaTbXX2fG9m1Izk8muAsRUhZ9CZB5iSdxx365qGlv5Z2OJgZ4G4mf9SRzGLPC27QjZwLrd5Yxtv8kC4CC8xV1sth15LUP9rRxvrdmd/s1000/photo_2025-10-13_08-33-24%20(2).jpg
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ លោកស្រី Angkhana Neelapaijit បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ថា៖ ក្នុងអំឡុងពេលជម្លោះជាមួយប្រទេសកម្ពុជា សកម្មភាពដែលបានធ្វើឡើងដើម្បីដាក់សម្ពាធ ឬបង្កភាពភ័យខ្លាចលើពលរដ្ឋកម្ពុជា បានបង្កើតជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលថៃ ជាពិសេសចំពោះរដ្ឋមន្ត្រីក្រសួងការបរទេស ទាក់ទងនឹងការសម្រេចបាននូវដំណោះស្រាយរួមគ្នា។ លោកស្រីបានបន្តថា រដ្ឋាភិបាលត្រូវតែទទួលស្គាល់ថារាល់សកម្មភាពដែលថៃកំពុងធ្វើនេះ គឺស្ថិតក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHc8sQgmS_WkW0QFWl_jLkwhIB898yz2kMGK7viYmSlXW6_o4-p7D0iCJb07ug2Dac9JezIqVZGIP8TrfOu-2wfafOp-vIcF8-pmr0Sdsb9u2oexe7FKBPtLYomnzuX1wiRKh9By5iuiS3-LSBVMOTyBurNLCIoMmfCtbEGYKKJqygm1uT1L0zmHpCBi9v/s1280/photo_2025-10-13_08-33-24.jpg

លោកស្រីបន្តថា “រដ្ឋាភិបាលគួរតែដឹងថា សកម្មភាពណាមួយដែលបង្កការភ័យខ្លាច ឬប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់ជនស៊ីវិល សូម្បីតែអ្នកដែលជាគូជម្លោះក៏ដោយ ជាពិសេសក្រុមដែលងាយរងគ្រោះ វាអាចបង្កើតជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញា CAT [Convention Against Torture] ដែលប្រទេសថៃជាភាគី”។ ខ្ញុំចង់ដឹងថាតើរដ្ឋាភិបាលនឹងបញ្ជាក់ពីបញ្ហានេះយ៉ាងណានៅលើឆាកពិភពលោក?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_xo4sOqOVR_DMtT_67OMTOtmUfEsIu9JNtNyRVtR0Pq4N2tSKzT4KudLVdc6c_a_qieIK4Qpu7sd2kCpHE7A7gR3YVHyeqB7wFqL0fQYImFLG6-3dDc0gafRaf_ITb1khNBEwF9Wm4mXoiBusYp1oZD-AIH0vK4lmyBzjzvAy03ioTa13QxmTpdUX-Ri/s1024/photo_2025-10-13_08-33-24%20(3).jpg
សមាជិកព្រឺទ្ធសភាថៃរូបនេះ ក៏បានជំរុញឱ្យក្រសួងការបរទេសថៃ ស៊ើបអង្កេតលើរឿងសំឡេងខ្មោច ដែលត្រូវគេរាយការណ៍ថា ចាក់ដោយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមថៃម្នាក់ ដើម្បីរំខានដល់ពលរដ្ឋខ្មែរនៅតាមភូមិព្រំដែនដែលមានជម្លោះ ដោយព្រមានថា ទង្វើននេះគឺជាការបង្ហាញថាថៃ កំពុងរំលោភលើសិទ្ធមនុស្សមនុស្សធ្ងនធ្ង ខណៈកម្ពុជាបានផ្ញើលិខិតទៅទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទាក់ទងនឹងរឿងនេះរួចរាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMZQpDgxMQgdjADbOHgUiKh2xWOPxzw1ZCuGyiRKGEDGgZfirL96oMCw607hD-YR7g_pre2mN8GqgxQ51eGijHoc22N41U-LH5PXeJiwF105kDU2uFbSxzooBzUCdLB7JDhCkbbxQ8W7w79yCsYn1A3RMmntxt0vuBAUbofevAijkC7mmCyaRJwQPiL3Qs/s1280/photo_2025-10-13_08-33-25.jpg

គួរបញ្ជាក់ថា អស់រយៈពេល២យប់ហើយដែលថៃបន្តចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើទោះបីជាមានការចុះសង្កេតការណ៍ដោយក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT ក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDs89S_lWNwLm2SYwlCfE16O8CX4B1-9lNFGgYZna9fj_0qKa8O3faeBmNsrATsT-7hH-zYcst8ssL7tt-ssw-0csJ03lnSSKRifDbNG1VF9OMZMiwCdqAxxpSJY_Z20k13pn1YaPJSKu1nzJltmuSvH5zMVr-Ytdo5XrFnKg9voLLfc_Uy_ew_K2zv3VE/s1280/photo_2025-10-13_08-33-25%20(2).jpg

ឆ្លើយតបនឹងសកម្មភាពនេះ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានដាក់ញត្តិបន្ទាន់ដើម្បីប្ដឹងពីទង្វើដ៏ថោ.កទាប និងអមនុស្សធម៌របស់ថៃទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក Volker Türk ដោយបានអំពាវនាវដល់ស្ថាប័ននេះ ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា ធានាការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ៕