តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ប្រទេសជប៉ុនបានប្រកាសផ្តល់ថវិកាប្រមាណ ១៨ម៉ឺនដុល្លារ ទៀតដល់កម្ពុជា។ ជំនួយឥតសំណងនេះនឹងត្រូវផ្តល់ជូនតាមរយៈគម្រោងចំនួនពីរ ជួយដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pg5-gsrFBmxIN3a9bK7Qwmrg-LS-oFYT5YOxGOVLywZv0ClzI4GmVnECKDPOYEVwglfcTT-4UGY-b33l3FriT3LVjuVtl5A4naEWznDG27Fh4F9Gi_I-1ldKUm3P9nLRWHwiijZF6vFtCv003T9_eCMxBXbP_G8tm53pYtTNty-ebhahGH9Ec7ALJv-d/s1280/photo_2025-10-10_08-32-08.jpg

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយជាថវិកាសរុប ១៨៣,៥៨៨ដុល្លារអាម៉េរិក ដល់កម្ពុជា នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានលើគេទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជានាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន រវាងលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយមន្ត្រីគម្រោងនានារបស់កម្ពុជាបាន ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTYrv4GJ01ex0trapY-9Er3SbXl-d5yFPJFli01Xk072lJkn811mOHatEhI__vLzgxl5gcEEnykynBKHAEUjZImjlHS9S0cb83QbXHVfZ4jgh4qLEC7F9eySF0n63mCKY2oDWS0ZXLQHXEa-_qOkWzav5MYlTPRJXCpsh78eDVA-jX4ejnQ8yjp3q1lLZ/s1280/photo_2025-10-10_08-32-09%20(2).jpg

ទឹកប្រាក់ទាំងអស់ត្រូវផ្តល់អោយសម្រាប់គម្រោងសំខាន់ចំនួន ២ ផ្សេងគ្នា ឆ្លើយតបនឹងតម្រូវការរបស់រាជធានីភ្នំពេញ និងខេត្តចំនួន ៣ ផ្សេងទៀត មានដូចជា ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តរតនគិរី។ គម្រោងទី១ គឺជាការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ ដែលប្រើប្រាស់រួចក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលមានអ្នកតំណាងមកពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ ជាអ្នកចុះហត្ថលេខាជាមួយលោកឯកអគ្គរាជទូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGS9TfuD8l4C4I7eUu06i2UJN7Yj44RZjKht8oNRK8XB1xI1vAhw17Ziqz2ZxJPX8mr3YAIxU1HipPIYr3mxaT-YcSUQG1LMYukvnWXB6NMYfyIOvSy7CnbKTyjfIgzVOO9kEF_whHzQJbWOOPBlz836ONruAsK_xci7bvw_Dx93JNOQhRrfjg1222LuWV/s1280/photo_2025-10-10_08-32-09.jpg

ឯគម្រោងទី២ គឺជាគម្រោងបំពាក់បរិក្ខារពេទ្យ នៅមន្ទីរពេទ្យបង្អែកបរកែវ ស្ថិតក្នុងខេត្តរតនគិរី ដែលខាងមន្ទីរពេទ្យបង្អែកបរកែវក៏បានបញ្ជូនតំណាងរបស់ខ្លួនឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយលោកឯកអគ្គរាជទូតដូចគ្នាដែរ។ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញការរំពឹងទុកថា៖ «ជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងការឆ្លើយតបបន្ទាន់ចំពោះអគ្គិភ័យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ព្រមទាំងការលើកកម្ពស់សេវាវេជ្ជសាស្រ្តក្នុងខេត្តរតនគិរី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQz6hQjnVDkoFOVPG41_SveCWJHg-mAHFX76cJc2pEzHTCWgho-yRZxkaUDUjJXYr8BH7HrlpANIRxzryKwEQgWyVG2atXQJfrciIHHj90NJ_v4Mt8u5Xw-WG_JL1iYbVWBuwsmTElWlpZwBM54RPmLZGxavmINx3xNSmeoZpkGDa5myGrSq5wKI6xxxpO/s1280/photo_2025-10-10_08-32-12.jpg

សូមបញ្ជាក់ថា អំឡុងពេលដ៏ខ្លីនាដើមខែតុលា នេះ ប្រទេសជប៉ុនបានប្រាស់ផ្តល់ប្រាក់ដល់កម្ពុជាតាមរយៈគម្រោងផ្សេងចំនួន ២លើក រួចមកហើយ។ លើកទី១ គឺជាការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ដល់កម្ពុជា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ផ្តល់ជំនួយសម្រាប់ «គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ» និង «គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង»។ ឯលើកទី២ គឺរដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ឥណទានចំនួន ២៩៦លានដុល្លារអាម៉េរិក ដល់កម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះទឹកប្រាក់ ១៤៣.៥លានដុល្លារ សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង ១៥២,៧លានដុល្លារសម្រាប់ពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅភ្នំពេញ៕