សមជានារីក្លាហាន ដែលមានទឹកចិត្តស្នេហាជាតិមុះមត់មិនធម្មតា! អ្នកគ្រូបង្រៀនជនបទម្នាក់ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជាខ្លាំង បន្ទាប់ពីគាត់បានធ្វើដំណើររាប់រយគីឡូម៉ែត្រតែម្នាក់ឯងជាមួយម៉ូតូចាស់មួយគ្រឿង ចេញពីខេត្តកំពតទៅកាន់តំបន់ព្រំដែន ក្នុងបំណងយកស្បៀងអាហារ និងជំនួយពីសប្បុរសជនជូនដល់ទ័ពជួរមុខ។ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នារំជួលចិត្តនោះ គឺអ្នកគ្រូថែមបានក្រាបសំពះដល់ដីដើម្បីអរគុណដល់កងកម្លាំងចំពោះការលះបង់របស់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjST3Y_KBD_gkKe-HIWd-LYozIT5-TPFwCM_5L-5kD49h9TFma3oY-DUNeCWgOtAC_n1YcVQFD54whmG8Yz71YzcgHaRe4oThpX4PJBVwOVqPrNCemhFtWJ6WI5iDATAHTdjzmbWTtajfXL021p4NmV53sNfyEiBoGdtbJ1IRKR0no2DYoHu8uqJJRJ3fJ1/s960/photo_2025-10-09_15-39-45%20(2).jpg

បើតាមវីដេអូដែលត្រូវបានចែករំលែកតៗគ្នាបានឲ្យដឹងថា អ្នកគ្រូគឺជាគ្រូបង្រៀននៅសាលារៀនមួយ ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលគាត់បានចំណាយពេលវេលាផ្ទាល់ខ្លួនជិះម៉ូតូតែម្នាក់ឯងគត់ ចេញពីខេត្តកំពតឆ្ពោះទៅតំបន់មុំបី ភ្នំទ្រព្យ ភ្នំខ្មោច វាលឥន្រ្ទី អានសេះ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ទ័ពជួរមុខផ្សេងៗទៀតរាប់រយគីឡូម៉ែត្រ ដើម្បីយកអាហារ និងសម្ភារៈដែលជាជំនួយរបស់សប្បុរសជនផ្សេងៗ ជូនទៅដល់កងកម្លាំងជួរមុខដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08I-sFGGmyogmZct5U9WfegAWLr27NZWUXiY7f36XzFpCX1MD8_ysBI_RDXNLWdJG0QYOSQKLkE8D0khdh7lucyj0E_C-ct4HcZEseDsh853xp36oc5rZW1iAVpPcTDTq_u_Z7q-7tQ1IOdqlfGKTDTmH_FI1VEYbMyxU9jlWqjhE-zVhYp1btntj0qqb/s1280/photo_2025-10-09_15-39-45.jpg

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយមានឈ្មោះថា “KimKiv-គីមគីវ” ដែលជាផេករបស់អ្នកគ្រូផ្ទាល់ បានចែករំលែកពីសកម្មភាពធ្វើដំណើររបស់គាត់ទៅជួបជាមួយទ័ពជួរមុខនៅភូមិសាស្រ្ត អានសេះ ជាមួយនឹងការសរសេថា «រំភើបណាស់នៅពេលបានជួបគាត់ គោលដៅទី 2 បានសម្រេចហើយក៏អស់ពីចិត្តដែរ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJaCztKE3LKCckudRhOYn4eiWCLin_L5GFYjKqXBTOMvchvFMqs9PwYEIKo7_9_Ym1m5sOnnFQBXlSIjO0eRw1aBksMqHSKNOzQg1q8eq14ZiFtT3QVkFK65CDC1neJ3pV0AbInOJ1iCUawuG5lF8fRXKI9Oc82NEX_hXczIyjVosTTFNF2FVAqwhyphenhyphenxs6/s1280/photo_2025-10-09_15-39-44.jpg

នៅក្នុងវីដេអូនោះ អ្នកគ្រូបានប្រគល់នូវជំនួយដែលគាត់បានដឹកជញ្ជូនតាមម៉ូតូឲ្យទៅកាន់កងកម្លាំង បន្ទាប់មកដោយក្ដីរំភើប និងចង់បង្ហាញពីការដឹងគុណ អ្នកគ្រូបានក្រាបសំពះកងកម្លាំងដល់ដី ដែលសកម្មភាពនេះបានធ្វើឲ្យអ្នកទស្សនាមានការរំជើបរំជួល និងទប់ទឹកភ្នែកស្ទើមិនជាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwRIxbHLlxzcLhHxdTPjdA2q-2GnIt7bJfXWbvNZACdzAu57Vl40E7oeI9ce4qoL_9LVHSdJBFt0TyTGUOveQUQOWTVR6NDaPqllrgOgbJB95rqOZnoxpnH6XRGMPVYkrYWfVmZasCx32h7d_cDCR_hi6t91tzUyINjgjvfsmzHWhvtM9ATd8z7RqV6pJ1/s959/photo_2025-10-09_15-39-44%20(5).jpg
ទង្វើខាងលើរបស់អ្នកគ្រូបង្រៀននៅជនបទរូបនេះ បានទាក់ទាញនូវពាក្យសរសើមិនដាច់ពីមាត់ ពីសំណាក់អ្នកលេងបណ្ដាញសង្គម និងមានការចែករំលែកបន្តយ៉ាងផុសផុល។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ មានបងប្អូនខ្មែរជាច្រើនបានខមិនលើកទឹកចិត្តអ្នកគ្រូថា «សូមសសើរដោយស្មោះអស់ពីដួងចិត្ត ជាគ្រូបង្រៀន ជាស្រី ខំះជិះម៉ូតូពីខេត្តកំពតយកម្ហូបម្ហាចែកកងទ័ពគ្រប់កន្លែងនៅខេត្តឧត្តរមានជ័យ(អានសេះ) ព្រះវិហារ ខ្ញុំរលីងរលោងទឹកភ្នែក រំភើបនឹងវិរៈភាពគាត់ណាស់។ រាប់រយគីឡូដី សូមជូនពរអ្នកគ្រូជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-oey3E48trLTS64p-F49Ss7TlYjz4-SyraicuYG6vt4AWdwc_pOfUOsPiTsjzOgVrK6UzPrWweA90zXIAWMVzlXemWiLDog8JXtXnBf5wwrqvbuQ1qQZPaxXKVqYGeB2f-f65PgtqF4wGZIV74_Y6kXUwXCuCMpYjBsUtHX7nx066iRYhKujWeohXt8KS/s959/photo_2025-10-09_15-39-44%20(4).jpg

ចំណែកខមិនផ្សេងទៀតបានលើកឡើងថា «នេះហើយចរិតខ្មែរ ខ្មែរស្រឡាញ់ខ្មែរគ្នាណាស់ កាលពីមុនខ្មែរសាមគ្គីគ្នាល្អណាស់ឥឡូវខ្មែរចាប់ផ្ដើមស្រឡាញ់ខ្មែរដូចគ្នាវិញហើយ។ សូមទេវតាឲ្យពរ ថែទាំខ្មែរគ្រប់រូបឲ្យបានសេចក្ដីសុខទាំងអស់គ្នា។ ខ្មែរនឹងឈ្នះមារសត្រូវទាំងអស់គ្នា។»