រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVxW6XWsZTceLk-yRmO_uAjkGyFUELTJ1Ln2KVoWqJX1viTcziOi82Z3J5nTWufACkcbNk7Phfpdc2Dz1rC47jzhl0HH7h9vUUd1SWwIEHnGZ2hp7ogaXSvC2l8Q6oirCOE-kWBfll-w6ZYH2Jpu5CcQTZsQISu-j_fzjTPAy8sfTrsuxiqm8fBqLTMsX3/s1280/544639040_1206368271529440_5341186228303429508_n.jpg

ពិធីនេះនឹងចាប់ផ្តើមពីម៉ោង៦:០០នាទី ដល់ម៉ោង ១២:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EK2WjsSkHehSdkfgYSFQOc6GPKK4lVP9dzSi5yZuh_UXVe_7SE-6cYfqb3ACqPES1JF-KVVHrc81915YBoBzv67xNvwy-U6vXFMSQT5jFMcY5qbS5ZjQWTfyuGw4CCd9UzbibVtkQv4GGAWGim5APwyuo3s47F1t89j_q9deGKj8QuOahLICVxPeTqvp/s1280/544895650_1206368221529445_7831857583735883851_n.jpg

ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ មេត្តាយោគយល់ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioEPYeQgwVX0RYu7T6Tyh6WPyJwt0369FN8VRjbwCAGQOzne_aCIWIWyeWSKVdcQo59eNuDCQdMtLMTHwd2ULA1mFdpfu8YBhsC0_6BIvAPYfFRgNn2NhaQVAiU19YM-oEy3e3Jn4CBCCdPjgTpIcMujUECnIAZ7P7Qjc0knhuGA74sN0UTXEaUy7xwXIx/s2048/545841818_1134829088831769_161300367595405266_n.jpg

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៕