Influencer ថៃឈ្មោះ កាន់ ចមផ្លាំង ដែលល្បីល្បាញរឿងយករថយន្តដឹកលា.មក មកបា.ញ់ស្រោចលើពលរដ្ឋខ្មែរហ៊ានតវ៉ាជាមួយកងទ័ពឈ្លា.នពានថៃនៅតំបន់ព្រំដែនខេត្តស្រះកែវ និងចេញមុខចា.ប់ពលរដ្ឋខ្មែរធ្វើការខុសច្បាប់នៅទីក្រុងបាងកក ពេលនេះ បានប្រកាសក្នុងហ្វេសប៊ុកថា នឹងយកទូរកុងទឺន័រចំនួន៦០គ្រឿង មកតម្រៀបជារបងនៅព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSE4-WIHzO0xaUN9WoGPvl5GipO3EgnGMpA7tD6EZSu7zBnz4ae8_qgBN2MQArHkdIdSKxhyDniKVzWYrw9Qg2t0E9DSUWsgRxGwzFxRHR0iKHOktgKUrWUE8FhfAe_0gYWIR4jVXcttavI95nnWqAqz8x5iKsFQ97fxtcsluq98j9xuxPAPyTsu_3KHPQ/s1280/photo_2025-10-09_13-49-11%20(2).jpg
បុគ្គល កាន់ ចមផ្លាំង បានចេញមុខឈ្លានពានទឹកដីកម្ពុជារហូតមក តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដូចជា ៖ រៃអង្គាសប្រាក់ឧបត្ថម្ភកងទ័ពឈ្លានពានថៃ, ជីករណ្តៅ និងតម្រៀបកង់ឡានក្បែរប្រាសាទនៅព្រំដែន និងបញ្ជូនលាមក មកស្រោចលើពលរដ្ឋខ្មែរឱ្យចេញពីទឹកដីកម្ពុជា ប៉ុន្តែរងការរិះគន់ពីមតិនានាថា ការប្រើប្រាស់លាមកនឹងធ្វើឱ្យថៃបាត់បង់កេរ្តិ៍ឈ្មោះ ហើយពិភពលោកអាចថ្កោលទោសថៃដែលប្រើប្រាស់ទង្វើដ៏ស្មោគគ្រោកបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLTf_ZOj1iu2ZABvWVNPCeThDetRSpjL0-Y6tl5Apd5U6TwfSuqbJ46DdPARlkN2sWO9NJ8u3qf4ytKJTX7fFrgC-SdtG95zkX8D9dD3W0FdNw4br2McJn2CiD51EoHJKgr-UDR0WBz9FswiVHW9ba3F-twECT4H6I8gPPZiABfq_YFn2auJ3tvYqurnWj/s1280/photo_2025-10-09_13-49-11.jpg

Influence រូបនេះ ក៏បានប្រកាសតាមហ្វេសប៊ុកឱ្យពលរដ្ឋថៃជួយផ្តល់ទូរកុងទឺន័រមកឱ្យខ្លួនបន្ថែមទៀតដើម្បីយកមកតម្រៀបជារបងនៅតំបន់ព្រំដែនខេត្តស្រះកែវឱ្យទាន់ថ្ងៃកំណត់ ហើយខ្លួនបានធ្វើដំណើរទៅពិនិត្យមើលទូរកុងទឺន័រទាំងអស់មុននឹងបញ្ជូនមកកាន់តំបន់ព្រំដែន ។ ក្រៅពីនេះ បានប្រកាសឱ្យពលរដ្ឋថៃ ឬអ្នកគាំទ្ររួមគ្នាសរសេរអក្សរលើទូរកុងទឺន័រនៅថ្ងៃទី១១ ខែតុលា ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgtnBOy9y7ujNPoeSGCjmCOHxqZ7E374C9cAlDbOLlYFyFLRP46A4L_B7uqNzFaxb3CK2hu1cIRMF4T9zHRf24zDztLeGjmb4F_B5WotLi8anTPgwXnVYy9PU50vK35G1M8VWgPk7i-lFPI9hqlTCBkZIwexNqDa38QMsoIb3Fbf8a63FeDgMaro0gQ3OM/s1240/image_2025-10-09_14-36-50.png
កាន់ ចមផ្លាំង និយាយថា ទូរកុងទឺន័រដែលខ្លួនត្រៀមបញ្ជូនមកកាន់តំបន់ព្រំដែនខេត្តស្រះកែវនៅថ្ងៃទី១០ ខែតុលា ដើម្បីតម្រៀបជារបងនោះមានភាពរឹងមាំជាងរបងថ្មទៅទៀត ។ ការបញ្ជូនទូរកុងទឺន័រមកព្រំដែនកម្ពុជា-ថៃ គឺខ្លួនធ្វើដើម្បីការពារសន្តិសុខប្រទេសថៃ និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃប្រចាំការនៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY_5Mhb0tTcde5wC3xm2TQuzOYrV6QcAx9dpWJbLYPJeuPt2INPtgDPQKIk3UXcRh0NzYOV7fnv-pDIwlHhrIYQbdmEY496IJob5ge91fxBVhFt_bLIHcm5B6iLU-N2CK5l_OIyadQ2eZj0n9mSUXiRWt5tr-GZ-FPtSdzxAlAHaQ1xBpwq7WHZPKlp4CW/s1024/photo_2025-10-09_10-34-01%20(2).jpg

គួរបញ្ជាក់ថា កន្លងមក បុគ្គល កាន់ ចមផ្លាំង បានបញ្ជូនរថយន្តដឹកលាមក ចំនួន១៤គ្រឿង មកកាន់តំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីបាញ់លាមកស្រោចលើពលរដ្ឋខ្មែរ ។ បុគ្គលនេះបានតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ការពារទឹកដី តាមរយៈការប្រើប្រាស់លាមក ប៉ុន្តែបែរជាធ្វើឱ្យថៃស្អុយអាសោចកេរ្តិ៍ឈ្មោះនៅលើពិភពលោក ដែលប្រព្រឹត្តទង្វើបាតផ្សារមកលើពលរដ្ឋប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUfElzPY9hnvtocrirJQF1moFmcZQBQneAD_Ro16uf9sExY5Fb3folfwSwYLOajwyfL-LuOVccqrtHNOvEY5jLtdD3nUaZutxxCPwTeQWQG6mocbvQ2C2m5rZ7ROknCHOzP38RFHL1X-gqNHQjo-5ZgX_xO4ZFdS3oyh5fKOu7PqqZGcxbh3R9ivAwzVIk/s1024/photo_2025-10-09_10-34-01.jpg

ពេលនោះ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ពុំគាំទ្របុគ្គលនេះទេ និងប្រាប់កុំឱ្យធ្វើបែបនេះដើម្បីកុំឱ្យពិភពលោកថ្កោលទោសថៃ និងបារម្ភខ្លាចកម្ពុជាប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាំឱ្យថៃមានបញ្ហាកាន់តែខ្លាំង ៕