បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានផ្ញើលិខិតជូនអភិបាលខេត្តស្រះកែវ របស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88l88RySVuKeebP4hFDHzHWOnIqypnPp5ykFDQFKoOy64XN92ThqmhF43ijQQRcfZNoGrZU49Ms6b0E6BqhHRgAulrXiUYJM9l4qGXwjF3qVC8B5Hc4Es7NUMDoTC0n7Tgfw8pR62xyJj2XaGqfmbVQx9G5rGN38KmMpx5NlTM9eEeNwbjdn-lfFohLgl/s1000/photo_2025-10-09_10-34-02%20(2).jpg
យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅកាន់អភិបាលខេត្តស្រះកែវ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ស្តីពីករណីរដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXWP78YAyYW7xLdpIALBJ4iFoQw58JT4DvwGuzLrLoWtH8hl-4fiK4T2cY3nVJZlxPf6YvvM9_oJq2qGNhonjFyLJyAGhfcXLXeTW8ZZTSBSXcI0AtEV-A7eodNPgwmOeMB8McsLdXLU_9wiA9KQn5qbBLQoszuxmC3xFFPYKN3tq6k8BkWanbdr392yfe/s1024/photo_2025-10-09_10-34-01.jpg
ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ឡើងវិញថា សកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំ នៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ។ បន្ថែមលើនេះ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និង ដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំង ខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហា ព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរមាន ឯកភាពគ្នាកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMuzAvTGKydWGO1i4wFhCFz66L4Ed81m6sV13MVE53EVS-gPumCj0fbjaADcK6lTNABZpZzZxVrqnUbVXAewHpfl_rr4yyy_RuDXWqs1cc-_AjUIV8rMnvQFmIrBX5v1XzX0MvZYjZS1EPyNEFHr5oo-k0HLq-TpZbJHqOrQfUTkK-SycRyFIvOhizkuTA/s1024/photo_2025-10-09_10-34-01%20(2).jpg

ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជាថ្មីថា រដ្ឋបាលខេត្តយើងទាំងពីរមិនមាន សមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាម MOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារ ខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijTjn3klvQDz6byprkjQtkjXWQiwU9mAyu5Si53fc-2Ju3Id29wFO_SH-htdrw7X_lftXbpAzBDn_46WkgAonajtHIDrZ7IlMULLUqYQkWIjt5n4yJNtJVpGKK1faDFXfKFLJx2k_tSMluhIbFGF-O7QnlC4TsxT7cT-vpkBcsjdnyhV4cPE0mOAlnScgS/s1280/photo_2025-10-09_10-34-00.jpg
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC។ ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC រដ្ឋបាលខេត្តយើងទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbrt8rTF-UXOmOsrF_3y52h6nMifW4gNYnF4R1KVCYavVpx94RuThHmWZc5-UMkh3bRIla5lJiacEi_w9VQUBQgZZNI0cgJHDEQRL5C3d0ikgxDwQuCjd_QC9wopLL_7BH4HPRT1HyURhGJpdu-opuBZyRrM04_EbavI6OFK8ycRohWoHwtdmhS5Vd3th6/s1280/photo_2025-10-09_10-34-02.jpg

អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាប និងសូមអត់ធ្មត់ និងរង់ចាំ ការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើ ការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ សូម ឯកឧត្តមអភិបាលខេត្ត មេត្តា ចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹង និង ផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕