បន្ទាប់ពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៥ តារាចម្រៀង គី សាវីន នៅតែទទួលបានសម្តីពីអ្នកលេងបណ្តាញសង្គមថារូបលោកមិនស័ក្តិសម។ ជាក់ស្តែងថ្មីៗនេះ សាវីន នៅតែប្រឈមនឹងពាក្យសម្តីនេះដោយលោកបានឆ្លើយតបយ៉ាងចិត្តត្រជាក់ជាទីបំផុត។ យ៉ាងណា គី សាវីន បានសារភាពថា ពាក្យខ្លះវាមិនធ្ងន់នោះទេតែក៏ប៉ះពាល់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKpoZgghd869MlIHaSWdIUKT8X31-ecQ7yHJ3ZoVBSNZR-S6lbU_Tcfc3sHMB34FKuuzJ4J4RpE-7ega_9k57kHPN4WXgwZ9tZqIl0y62o-GZqexr78BeviXSRlYnfeUQM__Bm6rCG5XKzLuiHAV1JbejHjKkDj7dVNRahyGZAgkcVdYsAXlZqXOdX7b__/s2048/image_2025-10-07_15-12-16.png
កាលពីថ្ងៃទី៦ ខែតុលា គី សាវីន បានបង្ហោះវីដេអូខ្លីមួយដែលលោកបានធ្វើដំណើរទៅលេងប្រាសាទព្រះខ័ន ហើយបានជួបនឹងវង់ភ្លេងបុរាណខ្មែរលោកក៏ឈានចូលទៅច្រៀងអមជាមួយភ្លេងដែលប្រគំនោះព្រោះតែលោកចូលចិត្តភ្លេងខ្មែរខ្លាំងណាស។ វីដេអូមួយនេះរបស់ គី សាវីន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនដែលមានការចូលមើលជាង១លានដងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះដែលមានការចុច Like ជាច្រើនម៉ឺននាក់។ ទោះយ៉ាងណា ជាមួយនឹងមតិកោតសរសើរ គី សាវីន បានរងនូវពាក្យសម្តីរិះគន់ទឹកដមសំឡេងរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl8gb8LhiHNc7KzILzCBt2og7K9i4iQYzMwOary0jIqIufKPgS2Li3FS7anbZrxOV6c9MAj8gRqVquIQaCM0u7tuSFd4rbczqKyhblZ71xDXOWn6uiE3u-F8g45jzt6baSrkhbCtMTLo4809CiQy_8H0rWs-ZrH8eIqeCWXziT9xXZ3eycVjoIpezRgP2K/s2048/image_2025-10-07_15-12-18.png

នៅថ្ងៃទី៧ ខែតុលា ម្ចាស់ពានរូបនេះបានបង្ហោះការខម្មិនរបស់គណនីមួយដែលបានសរសេរថា «សំឡេងមិនពីរោះផង ចេះជាប់ដែរ»។ ជាការឆ្លើយតបទៅនឹងសម្តីរិះគន់នេះ គី សាវីន បានសរសេរថា «បាទលោកពូ ក្មួយជាប់ហើយ ហើយឥឡូវក្មួយក៏មិនស្ងាត់ការងារ ដែរ ខនសឺត ក៏នៅមាន ស្មូតបុណ្យ ភ្ជុំបិណ្ឌចប់ឥឡូវស្មូត បុណ្យកឋិនម្ដង កឋិនចប់ដល់ខែភ្លេងការល្មម ច្រៀងសម័យ ខ្លះដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl-3YXN3E3mmDyBtYpkrmlK39sMVp9o21gCB8kbi_kIULlRCqXXbZWSoxPlxf1WcSl3p-IFqf2g3IrWS0pUA3nuvSqSmPcttQTKtCyw449DJorOFgn4PQzBzk1-7Y2AE39xDXNnfZHMQzuxIirKMgkDPS0yyu2HBsmoV28Mok5-Q3hiPDtwlK1apqnI6jn/s2048/image_2025-10-07_15-12-22%20(2).png

តារាចម្រៀងរូបនេះ លើកឡើងថា «ពាក្យខ្លះវាមិនធ្ងន់ទេតែក៏ប៉ៈពាល់អារម្មណ៍ក្មេងបន្តិចបន្តួចដែរ»។ ក្នុងនោះ គី សាវីន ក៏ថ្លែងអំណរគុណដល់ទស្សនិកជនដេលស្រលាញ់និងតែងតែផ្ដល់កាងារដល់រូបលោករហូតមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWGkEMDZPOsgEC57FJba-qRALL8RM-j8LKhquaabmY4P6abljl91rzCQQ1bxZClfIUOLQ_k2FdBj3OJ4GVbYHRlYh7xnPa7r83LgvHW7qnoShY80cFvKJr0DUSVeFTsrRpgaL9CpOgRTR-Nd-mztPsf8zYZkWE6GzuvAOLcbXGBb0PvxRvxCzSLdBWonfB/s2048/image_2025-10-07_15-12-25.png

បច្ចុប្បន្ន គី សាវីន កំពុងមមាញឹកការងារសិល្បៈទាំងបុរាណនិងសម័យក្រោយលោកយកឈ្នះបេក្ខជនផ្សេងទៀតក្នុងការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក។ មានស្រុកកំណើតនៅខេត្តបាត់ដំបង គី សាវីន បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ មកទល់ពេលនេះតារាចម្រៀង គី សាវីន បានចេញបទចម្រៀងចំនួន៣បទនៅលើទីផ្សារក្នុងនាមជាតារាជាប់កុងត្រាដែលមានដូចជាបទ «កុំទាន់យកសង្សារថ្មីបានទេ»«ចូលឆ្នាំចាំទៅស្រុក» និងបទ «Private ពីរនាក់ តែឈឺម្នាក់ឯង» ៕