កងទ័ពឈ្លា.នពានថៃតែងតែចោទប្រកាន់ទាំងបំពានគ្មានការពិតថា កម្ពុជាបង្កប់មីនថ្មីលើទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសដាច់ជើងជាបន្តបន្ទាប់ពេលល្បាតខុសផ្លូវនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ លើសពីនេះ ក្រសួងការបរទេស និងសារព័ត៌មានថៃ ព្យាយាមប្រឌិតរឿងបង្កប់មីនទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់អាក្រក់របស់ពួកគេ សំណួរសួរថា បើកងទ័ពថៃល្បាតលើទឹកដីថៃ ហេតុអ្វីជាន់មីន? ហេតុអ្វីកងទ័ពកម្ពុជាអាចចូលទៅបង្កប់មីនលើទឹកដីថៃបាន បើកងទ័ពថៃពង្រាយកម្លាំងយាមកាមនៅតាមព្រំដែនយ៉ាងតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4_63lJvIfqNoz6wE3PaDtYs9TgNvgI0oe2ZEqEAu64XzQrNijbmxehXtTK0LxVqxpE5X-l2BlCIvxVAFMMlxD8Q9zFMrj7htvvQhNna4eh_Fp2UxcQTUj7SvwTp6BUeiFJKIg_y1k4qi6uk3_PaU_iv_R5NCc4YRRSm9tPUKe75k8SUtDrlhlekRBwlSF/s5000/image_2025-10-09_09-50-23.png
កាលពីថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនេះ ថៃនឹងពុំចរចាសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានដាច់ខាត ទោះជាប្រធានាធិបតីអាមេរិកស្នើឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី ។ នៅថ្ងៃដដែល កងទ័ពភូមិភាគទី១ថៃបានចេញសេចក្តីប្រកាសដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ នៅថ្ងៃទី១០ ខែតុលា ដោយអះអាងថៃដោះមីនតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaglVdLT-DWGe-73sNUdFuU41WmoO30vaY6hQGNsdHDGPzg2lAdsZig7gFAmnr4EAeIhMxkWy-4FkUjzw2fGIHUUp-MRto49twMGfJ9TaV8n9K3uBcPRS82fOHgbEbu4vXQS3FUtCCVZVgr03UNsvU2HRSxLV_v5hWZQPQj6dV4D37iVi72OzVGWAj4P8v/s1477/image_2025-10-09_09-50-33%20(2).png

កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ តាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ការដោះមីនមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែន ។ ហេតុនេះ កងទ័ពថៃនឹងដំណើរការដោះមីននៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន និងភូមិណងកែវ ឃុំឃូកសូង ស្រុកឃូកសូង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-t__npGhh1Mllt4lv3_7iCFoMnUep0h8x8RxX4W-lXUgo7zGwSlP0I_lhDAZ28V0FyAfG_0MPT3hXlsIw_wLtxs_OXINkdORRW7Q93ib9MgBsRTiD6QWnBvVCp6ZcSj0nJ-1LS2OtXpI_5aPrMVKOiFpl8RHL3IB_61iDyrx9dMoj5oWhw2-azDfzAm_g/s1024/image_2025-10-09_09-50-33.png

អតីតមេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយកន្លងមកថា មីនដែលកងទ័ពខ្លួនជាន់គឺជាប្រភេទ PMN-2 សល់ពីសម័យសង្គ្រាម ប៉ុន្តែក្រោយមក ក៏ក្រឡាស់សម្តីវិញថា មីននោះទើបបង្កប់ថ្មីៗ គឺកងទ័ពកម្ពុជាលួចបង្កប់ក្នុងទឹកដីថៃ ។ ទោះជាក្រសួងការបរទេសកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់សល់ពីសម័យសង្គ្រាម និងសំណូមពរឱ្យកងទ័ពថៃដើរល្បាតត្រឹមទឹកដីរបស់ខ្លួន ប៉ុន្តែថៃនៅតែចោទប្រកាន់គ្មានមូលដ្ឋានមកលើកម្ពុជា ថាបង្កប់មីនថ្មីនៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGiKpey3fB10AE94wowztk8x7Mc1U6BPBXqpJzXUEIAk1Pb-5e8mWCJhk4TltFg0-ut238uUSVibpaOAjx6_MaVtk2a-PiHd2hNiJBQxfz2QauRhv5PzCc_KNRfNRWcgcppq7gKsKIPfTFJmHdd4mVebJ8Y_NdJ5W7UcSskjJ7ARu_x8Q2-A9xtfVrytH/s1032/image_2025-10-09_09-50-34%20(2).png

មានសំណួរសួរថា តើកងទ័ពកម្ពុជាអាចចូលបង្កប់មីនក្នុងទឹកដីថៃដោយរបៀបណា បើកងទ័ពថៃយាមល្បាតទាំងយប់ទាំងថ្ងៃ? នេះបញ្ជាក់ថា កងទ័ពថៃបានល្បាតហួសបន្ទាត់ព្រំដែនទើបជាន់មីន ហើយស្រែកប្រាប់ពិភពលោក ថាកម្ពុជាបង្កប់មីន ។ ពិភពលោកមិនខ្វល់ស្តាប់សម្តីរបស់ថៃទៀតឡើយ ពីព្រោះពិភលោកដឹងអស់ហើយ នេះជាល្បិចចាស់ដដែលៗរបស់ថៃដែលរៀបចំឆាកល្ខោនឱ្យខ្លួនក្លាយជាជនរងគ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigB627eIxyA7tJxZShyrxZhskdKPKIZC_CmywCLgwcjI7-GBk4QvIEW9FyEApXwjionXMNhTrPSrXf5G3pm4Zn3c3F2lftyPZeRkiLksacUgQQ_F-HI63vVdsUXN81avSXqURooAn5B9BR2L8dziEdzSwJYprAWVMF_n4s3rybDvhpjs33tJGGpgCrRJA9/s735/image_2025-10-09_09-50-34.png
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ៕