ខំចាក់បេតុងផង និងដាក់បាវខ្សាច់អស់រាប់ពាន់ម៉ែត្រគូបផង នៅតែមិនអាចទប់ទល់នឹងស្ថានភាពដីដែលបន្តបាក់ស្រុត ធ្វើឲ្យរណ្ដៅដីនៅផ្លូវ Samsen ទីក្រុងបាងកករីកធំទៅៗ អាជ្ញាធរថៃគ្មានជម្រើស មានតែបង្ខំចិត្តវា.យកម្ទេចអគារប៉ុស្តិ៍ប៉ូលីស Samsen ចោលឲ្យហើយ មុនពេលវាបាក់រលំចូលក្នុងរណ្ដៅបង្កឲ្យមានបញ្ហាធំជាងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCbD1yrZaIWnEQgU0QmiWahGFW7kQ10IOCwCBZvhHJ0sFEy3_T6-6skfDvZaadg9fpDfbvEq8_jdqHAs9NZSrztP01qYAZcXyLW_M5tjyaUj4B8IZixYDJXPgzqE0rqxvraFlIvTH-gZrh92OgA9cBtjjtwlSWLgLLevds5HCG7Af6K2i-QE5x03NHB1F-/s1280/photo_2025-10-06_10-26-02%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃកាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា ការងាររុះរើអគារថ្មីនៅប៉ូលីស Samsen ក្នុងទីក្រុងបាងកកបានចាប់ផ្តើមហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានការបាក់ដីកាន់តែខ្លាំងបន្ថែម ព្រមទាំងបានបំផ្លាញគ្រឹះនៃអគារយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKI5qddQ7-ZQo74mIssZg4Wiks3idwsNaYGrlLpZs93nG1Iy1eqz5BkuadSv38YqjRJ3yhh0CMJ6Kmd0o6-TDWReBUsvxj3GY5VldMURExAL_hLY-FVPfQhDYBFEGUoDMYQo9Xi2Jrvn6VX2S0TGEqYmTgt3fFLAHJeIH1N_j4NZStnXLU_o5Gb1x__6j/s960/photo_2025-10-06_10-26-02.jpg

បើតាមការបញ្ជាក់ពីអភិបាលក្រុងបាងកក លោក Chadchart Sittipunt បានបញ្ជាក់ថា៖ ដីនៅក្រោមអគារនេះបានបាក់ស្រុតជាបន្តបន្ទាប់ ដែលធ្វើឱ្យខូចខាតរចនាសម្ព័ន្ធក៏ដូចជាគ្រឹះអគារ មិនអាចទ្រទ្រង់អគារប៉ុស្តិ៍ប៉ូលិសទាំងមូលបានតទៅមុខទៀត។ ដូច្នេះ មន្រ្តីជំនាញមានតែសម្រេចចិត្តវាយកម្ទេចអគារប៉ុស្តិ៍ប៉ូលិសចោលតែម្ដងដើម្បីកាត់បន្ថយទម្ងន់ផ្ទុក ដោយការងារនេះបានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJGdZi7wpJB8qjK6FdSv0vp2ct6YirOMLXz8z1CwRv-3Kh0n3sr4OLnwsCAVS09STi-26sk0G6CvuaLHYzOXsTVPKGzRLTzouiG2qiph3bmCD2DX9OngdzH_OJvelmBV6Fc2glwtemSotH3H6TqN7QmrOwOzGuLe1sntEkI8SQxI_JOBu2_1DOLx-8YEoc/s1280/photo_2025-10-06_10-26-03%20(2).jpg
មន្រ្តីជំនាញរបស់ថៃបានអះអាងថា ដំណើរការជួសជុលក្រហូងដីនេះត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតដោយសារតែស្ថានភាពដីហូរច្រោះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ បញ្ហានេះបានបង្កឲ្យការជួសជុលកាន់តែមានភាពស្មុគស្មាញនិងចំណាយពេលយូរ ខណៈការបាក់ចេះតែបន្តកើតមាននៅច្រើនផ្នែកក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh56t1t12VJDt6GN74eQoimWO_2r7wqFrQRxBm1NyXGXxSB9LxaOOop14kb15KN2gbFKrwl-mAosLx_oIGbTUTqapsgyh6zIGSCFFjaG0kY-IkHPdBGdmSstSo2uqkoSAUiYVT_36OgjS_-71qHq2Vx6AsDoztfEgxxLO50HS2BMsivd4Nls4TV0TL5Bdvg/s1280/photo_2025-10-06_10-26-03%20(3).jpg

ជាមួយគ្នានេះ ផ្ទះ និងអគារដែលនៅក្បែរនោះ រួមទាំងមន្ទីរពេទ្យ Vajira ដែលមានអ្នកជំងឺស្នាក់នៅព្យាបាលពេញមន្ទីរពេទ្យនោះ កំពុងត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យយ៉ាងដិតដល់ ហើយអាជ្ញាធរជំរុញឲ្យពលរដ្ឋធ្វើការផ្លាស់ទីលំនៅជាបណ្តោះអាសន្នអាសន្នផងដែរដើម្បីសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY8tajdsq6uvhPhELx95B8abewWTl-eK59ztwiY2yw1ZAmvKd2JVGjZ9Oenx4uM1bcKkUp0hgM7OxCCKdVAc_ecq2qI77o6fd1QB_xkH8mfI8DghsfHZCdXIKXqkV8RdaZYYW3JuI3mo0PZAet2bCMLCbrq9QaAJLayvkI4neFunIAzIvXCIAdTHeAROQ9/s1280/photo_2025-10-06_10-26-03.jpg
ទន្ទឹមគ្នានេះ ការចាក់បំពេញខ្សាច់ចូលរណ្តៅដីដែលមានបណ្តោយ៣០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជម្រៅនៅ២០ម៉ែត្រគឺកំពុងបន្ត។ អាជ្ញាធរបានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យមានការបាក់ស្រុតដីដ៏ធំនេះ ដោយសារតែដីបានផ្លាស់ប្តូរសណ្ឋានទៅជាទន់ជ្រាយ បើទោះបីជាទីតាំងនេះ កំពុងស្ថិតក្រោមការសាងសង់ស្ថានីយក្រោមដីក៏ដោយ៕