មេទ័ពភូមិភាគ១ថៃ បានដាក់លក្ខខណ្ឌមកឱ្យភាគីកម្ពុជា ជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ទើបខាងភាគីថៃយល់ព្រមចូលរួមការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC។
ភូមិភាគ១ថៃ បានកំណត់ឱ្យពលរដ្ឋខ្មែរ ដែលស្ថិតនៅបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាផាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ត្រូវចាកចេញត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគ៥ បានដាក់លិខិតឆ្លើយតបថា ៖”កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ច ប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ”។.png)
មេបញ្ជាការភូមិភាគ៥រូបនេះ ក៏នបានសង្កត់ធ្ងន់ថា៖”ផ្អែកតាមការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញច្បាស់ថា នៅកន្លែងខ្លះក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ”៕.png)










