ប្រទេសវៀតណាម ៖ តាមការប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម គឺអាកាសយានដ្ឋានអន្តរជាតិចំនួន៣កន្លែង នៅទីក្រុងហាណូយ ទីក្រុងហៃហ្វង និងខេត្តក្វាងនីង នឹងរងផលប៉ះពាល់ដោយផ្ទាល់ពីខ្យល់ព្យុះទីហ្វុងមេតម៉ូ (Matmo) ដែលបោកបក់មកលើឆ្នេរសមុទ្រប្រទេសវៀតណាមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។ ក្រៅពី នេះ អាកាសយានដ្ឋានផ្សេងៗក៏ត្រូវត្រៀមលក្ខណៈផងដែរដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs9X6afPQ873lIPCIzK-LZYtlUR5H-Oa0V_qE4kN2cIyNuRBrm66-Fd48pGplBQjDHS0s1jDxiiPTEejoE2Tqlu5zcqKtmeuNXfULrqkh_yo4mEBdg9-w96x_n5M67mCvsAmPTvy8VOKP3LZ7oYMTm4KKwpC9yUH4BNc-red_bFZnEZWDd_RMJ8u5gV-GD/s1000/image_2025-10-06_08-51-41%20(2).png
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រកាសឱ្យអាកាសយានដ្ឋានអន្តរជាតិ Noi Bai, អាកាសយានដ្ឋានអន្តរជាតិ Cat Bi និងអាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដូន ត្រូវមានភ្នាក់ងារប្រចាំការ២៤ម៉ោង ព្រមទាំងត្រួតពិនិត្យអាកាសយានដ្ឋានតាមផែនការការពារខ្យល់ព្យុះ និងការពារសុវត្ថិភាពរបស់យន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAaQ9SksCV2zRxEQ88jFvYfY6UDd-e3-jdnP33zgjtG1C0Y5FBM3jn59bsiNhPPykEr3rOU7OQimYSs8mfyxP9N6VLOFmKSzV-VnioyoeiXUlCIPzQ3a05kBIL5DtY9j2TVhO0-fTd5L368yT6Zq2ESQ75zr7KpddT-_4LpPtKwqQFtBLMtZeGe3YYrj9/s1200/image_2025-10-06_08-51-41.png

ក្រៅពីនេះ អាកាសយានដ្ឋានថស់សួន អាកាសយានដ្ឋានវីង និងអាកាសយានដ្ឋានតៀនបៀន ក៏ត្រូវត្រៀមលក្ខណៈដូចគ្នាដែរ ខណៈអាកាសយានដ្ឋានកំពុងសាងសង់ ត្រូវផ្អាកការសាងសង់ពេលអាកាសធាតុមិនល្អដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ។ ខ្យល់ព្យុះមេតម៉ូនឹងបោកបក់មកលើឆ្នេរសមុទ្រហាឡុងខេត្តក្វាងប៊ិង នៅថ្ងៃទី៦ ខែតុលា ក្នុងល្បឿនខ្យល់ចាប់ពី៧៥គីឡូម៉ែត្រ ទៅ៨៨គីឡូម៉ែត្រក្នុង១ម៉ោង ។ នេះបើតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE7N2LBRrl5L3Qqt3qF9oQESQTLs0qAcBOOOB2Xo5WJVvUCDtBdUJrDW32IW3sEeLP8iXT6_-loHw9mxN1J5cF3txPwYipRKbq2Xa63jTaCfVN9ixCnXSBlCcEj_cdjDqoiSayTo1-G5hPraL1n8ZCqLh7_xqusJUCQOwvjna78rX_yz_qophopuqqq0HA/s2000/image_2025-10-06_08-51-42%20(2).png

ទោះជាឧតុនិយមវៀតណាមរំពឹងថា ទីក្រុងហាណូយនឹងមិនរងផលប៉ះពាល់ខ្លាំងដោយសារខ្យល់ព្យុះនេះ ប៉ុន្តែទីក្រុងហាណូយនឹងមានភ្លៀងធ្លាក់ចាប់ពីបរិមាណ៧០មីលីម៉ែត្រ ទៅ១២០មីល្លីម៉ែត្រ និងតំបន់ខ្លះមានបរិមាណទឹកភ្លៀងរហូតដល់ជាង១៥០មីល្លីម៉ែត្រ ចាប់ពីព្រឹកថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ។ អាជ្ញាធរទីក្រុងហាណូយបានណែនាំឱ្យក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home) និងឱ្យស្ថាប័នអប់រំអនុញ្ញាតឱ្យកូនសិស្ស និស្សិត សម្រាកពីការរៀនសូត្រនៅថ្ងៃទី៦ ខែតុលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim67i-z_0nKS5qHAqjgDloQtysWR97yn_7bZY9vL_ipQhzo-R6SGO1t7VRXwM_URBHHr72qH-aKj6SeUhuDIqPOY_FJmFysPWUntc9qOmx0WBRFhlhygdAcoWdQZUArhvhYL_M3BZYIXIfBfxSkcXKbrMP39bsfICErso0SJkBXAP8sjGB5U5NLDjeUpRX/s620/image_2025-10-06_08-51-42.png
ចំណែកអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានបង្កើតក្រុមត្រួតពិនិត្យអាកាសធាតុដើម្បីទប់ទល់ខ្យល់ព្យុះទីហ្វុងមេតម៉ូ ដែលក្រុមត្រួតពិនិត្យនេះនឹងទំនាក់ទំនងជាមួយទីបញ្ជាការយោធាខេត្តក្វាងនីង ដើម្បីតាមដានអាកាសធាតុ ចាត់វិធានការ និងវាយតម្លៃផលប៉ះពាល់ ដោយអនុវត្តតាមវិធានការទប់ទល់ខ្យល់ព្យុះ ៕