ប្រទេសហ្វីលីពីន ៖ ហ្វីលីពីនបានអនុញ្ញាតឱ្យជ.នបរទេសជួលដីនៅប្រទេសខ្លួនរហូតដល់៩៩ឆ្នាំ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសចូលមកបង្កើតតំបន់ឧស្សាហកម្ម សាងសង់រោងចក្រ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មរបស់ហ្វីលីពីន ដោយការធ្វើកិច្ចសន្យាអចលនទ្រព្យរយៈពេលវែង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQl9obxRpfGrCPnMguqyOfHi-XUYerPU4HBamPLsRs3kVdP8sQIjYQXq2bjcVCdC8VYocS5mN7j4nPBS5d2KTaBO7oKDjpBvhJXQmyo2F3PdJKq5RuIFTZhUVfI-AWyg2pwbRhHMdFyjPkKk6VloRqPxmmhMF5aii91yj03O0Gg5Cj0M2mRsSTzqXqGtNI/s1200/photo_2025-10-02_15-20-00.jpg
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចុះហត្ថលេខាលើច្បាប់ថ្មីដើម្បីកាត់បន្ថយការរឹតបន្តឹងលើជនបរទេសក្នុងការជួលដីឯកជនកាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ។ វាជាការធ្វើវិសោធនកម្មច្បាប់ចាស់នៅឆ្នាំ១៩៩៣ ដែលអនុញ្ញាតឱ្យជនបរទេសជួលដីនៅប្រទេសហ្វីលីពីនត្រឹមតែរយៈពេល៥០ឆ្នាំ ហើយជនបរទេសអាចស្នើជួលដីបន្តរយៈពេល២៥ឆ្នាំទៀត ។ ការបង្កើតច្បាប់ថ្មីមានគោលបំណងទាក់ទាញវិនិយោគិនបរទេសចូលមកបង្កើតតំបន់ឧស្សាហកម្ម សាងសង់រោងចក្រ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មរបស់ហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWijVDGmJAhR9g2Bkeudo6ndx3QmwxzkUGtZCYyPXtYi9zFDGrMn9XIIy0FVwzf0M6XatcINrJMQmLpVOgc614zw6aLSzp9UTgwzLNNtnWzDLzMLzRWL2VizidkKWJ-l93yGxj6DmP4NibtBZkql7W-ivUzfURrnN7NL1xSay5-5Pd94BbbvE5HtAZPuig/s1000/photo_2025-10-02_15-20-00%20(3).jpg
លោក David Leechiu មកពីក្រុមហ៊ុន Leechiu Property Consultants និយាយថា ការអនុញ្ញាតឱ្យជនបរទេសជួលដីរយៈពេល៩៩ឆ្នាំ នឹងជួយឱ្យហ្វីលីពីនមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់ ដូចជា ៖ ប្រកួតជាមួយថៃលើការទាក់ទាញការបរិយោគពីក្រៅប្រទេសកាន់តែច្រើន ។ វាក៏អាចជួយគាំទ្រគម្រោងផ្សេងៗផងដែរ ដូចជា ៖ គម្រោងសណ្ឋាគារ ដែលនឹងជំរុញវិស័យទេសចរណ៍ហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZg0o-bsZwdapQPvbwoMsOV76BoRJLuP6lbWqoK9xbsGru7vAUQAj62IK5dphu-SHuhgVXhZlz088o1REcVWMAeFZXgyMlO6qSBZH0fHBuspJnODBOXKAZZOuGRBbzIv_PUI9tG0vJewvpxof_5T18eOOl9x39AnqmIb8h_JP9MYS9ikdpLc3O1amacmAI/s1600/image_2025-10-02_15-38-14.png
ក្រៅពីនេះ ច្បាប់ថ្មីក៏បានផ្តល់អំណាចដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្នុងការកំណត់លក្ខខណ្ឌជួលដីរយៈពេលខ្លីជាងធម្មតាសម្រាប់ការវិនិយោគផ្នែកសេវាកម្មសំខាន់ៗ ឬឧស្សាហកម្មដែលចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ឬការអភិវឌ្ឍប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKdzt7sKrZ0mCGMYveRmKCEVWtOR31fELZDK5fMR-kfah1QWDcIUU7UPYDcr6es_7vQ-xCsMX8ANkmtf5_zKSPBL8K7UWjRGlLTxbf9qyStoaGKR-oa62H5fCJ15iLt2lZiqsGk1i2rAhyZXyZIWPTtD5ODsMJLlbJg_1F39tR0a2CgVGKB6-OUG50NHj/s1200/photo_2025-10-02_15-20-00%20(2).jpg

តាមទិន្នន័យរបស់ធនាគារកណ្តាលហ្វីលីពីន គឺការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់ហ្វីលីពីន បានធ្លាក់ចុះ២៦.៩% មកស្មើទឹកប្រាក់ត្រឹមតែ៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ៕