ប្រទេសថៃ ៖ ក្នុងពិធីទទួលតំណែងជាផ្លូវការនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃ បានប្តេជ្ញាចិត្តយកគំរូតាមលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ។ មេបញ្ជាការយោធភូមិភាគ២ថ្មីនឹងដឹកនាំកងទ័ពភូមិភាគ២ ឱ្យបំពេញការងារមានប្រសិទ្ធភាពក្នុងការរក្សាឯករាជ្យ ព្រមទាំងអធិបតេយ្យជូនជាតិ សាសនា និងព្រះមហាក្សត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJH2kgWiEbHgbxazfgiGCHXwGQnfWsoL3AnMmz7k7pb3IZw7YhZjOg2whY61rKfR4VRz7opBaC1X1E3Zyb7lJW28BV3XdzhO6w0GAKSuFleJd1PM1Dq3gp2bCG2OE8BsnUlEH5yZrjy6z7u1qgckLLBFEwp9cjwEb0bro5tb-f9-kUm31Yxx3nt3PMmgq9/s1280/photo_2025-10-02_13-59-18.jpg
នាវេលាម៉ោង៧និង៩នាទីព្រឹក ថ្ងៃទី២ ខែតុលា នៅបញ្ជាការដ្ឋានកងទ័ពភូមិភាគ២ ស្រុកមឿងនគរាជសីម៉ា ខេត្តនគរាជសីម៉ា មានរៀបចំពិធីប្រគល់ និងទទួលតំណែងមេបញ្ជាការយោធភូមិភាគ២ រវាងលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានការចូលរួមពីកងទ័ពភូមិភាគ២ និងសមាគមភរិយាកងទ័ពជើងគោក ។

លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ បាននិយាយក្នុងពិធីថា សូមកងទ័ពទាំងអស់ប្រកាន់ខ្ជាប់នូវការបំពេញភារកិច្ចដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយហ៊ានលះបង់ជីវិតមិនឱ្យអ្នកណាល្មើសទឹកដីដាច់ខាត ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋ ។ លោកជឿជាក់ថា មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានសមត្ថភាព និងបទពិសោធន៍ នឹងអាចដឹកនាំកងទ័ពភូមិភាគ២ ឱ្យសម្រេចភារកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6PLnfOv4z8FRbl_Ccih-8eJC8dYHzaVlye9hWfJQUI3CMSSBkEWQyHWVJKd0-cZHMuJdrB6vO3AHSnZ4wWqisbFe-ZVypPErLnnmPjMAnILYYuJ0Z_C_Cy37NUUVskxGWG44ilhyphenhyphenOK6qJclCOf7T7Y-J0hOLiBf79nLft3lsa6laIsJ9fo67MrOtvIs0Z/s1280/photo_2025-10-02_13-59-19%20(2).jpg

ចំណែកលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី បានអរគុណដល់ស្តេចថៃដែលបានតែងតាំងខ្លួនឱ្យកាន់តំណែងបន្តពីលោក ប៊ុនស៊ីន និងប្តេជ្ញាបំពេញតួនាទីអស់ពីសមត្ថភាព រួមទាំងរក្សាឯករាជ្យ អធិបតេយ្យ មិនឱ្យមានការល្មើសពីប្រទេសជិតខាង ។ ក្រៅពីនេះ លោក វីរៈយុទ្ធ នឹងរក្សាផលប្រយោជន៍ ក៏ដូចជាផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJD7_JKLjtOfA9YvCFkIWHUOUx1ymHgM69JD0fvvETI6hznwkfBVBuqfPFt9jhh6t8ThYhRXjuYdZQtzhmMdjRj5xW_i1tbj5FLAiD4VT3agyeVf094EbcZ1IH23W6ijEdT3JseWl22XxGxQk44oAsrkVh96AMFujjibxceWZf7xKy9_-aWzfvA2pD3h7G/s1280/photo_2025-10-02_13-59-19%20(3).jpg
លោក វីរៈយុទ្ធ បានសំណូមពរឱ្យកងទ័ពគ្រប់រូបមានមោទនភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋលើសអ្វីៗទាំងអស់ មិនថាមានអ្វីកើតឡើងក៏ដោយ ។ លោកក៏បានសរសើរការបំពេញតួនាទីរបស់លោក ប៊ុនស៊ីន និងអប់រំលោកកន្លងមក ព្រមទាំងប្តេជ្ញាយកគំរូតាមលោក ប៊ុនស៊ីន ។

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន អតីតមេបញ្ជាការយោធភូមិភាគ២ គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃនៅទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វព្រះទ័យចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពានរូបនេះធ្វើជាអង្គរក្សពិសេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PxHEXUqsrQmxfRiMXsQ9xr4gamQhDbRK6WOlqO804tP9FW2u_zPyEHM0yyO3ncxtt3LQ1r4DAwg6jPYebttg6pfVcoPvKldLhOF0kfpvcp4nQKcukq-iygeCpOm6H3lRluncjqgNWSmV2v0hdkX2585Kjpu9aIlspVlOoVvIObF0zFo4TEGviEKrY7mh/s1280/photo_2025-10-02_13-59-19.jpg

រីឯលោក វីរៈយុទ្ធ មេបញ្ជាការយោធភូមិភាគ២ថ្មី ធ្លាប់ធ្វើការរួមគ្នាជាមួយលោក ប៊ុនស៊ីន និងមានចិត្តគំនិតមិនខុសគ្នាពីលោក ប៊ុនស៊ីន ប៉ុន្មានទេ ចំពោះទំនាក់ទំនងជាមួយកម្ពុជា ។ ពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពថៃបាញ់ប្រហារមុនមកលើកងទ័ពខ្មែរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា លោក វីរៈយុទ្ធ បានចូលរួមជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខ ៕