ប្រទេសបារាំង បានដាក់ចេញនូវគម្រោងសាងសង់ពន្ធនាគារ តម្លៃរហូតដល់ទៅ ៤០០លានអឺរ៉ូ ឬប្រមាណជា៤៧០លានដុល្លារ នៅក្នុងព្រៃអាម៉ាហ្សូន។

គោលបំណងចម្បងនៃការសាងសង់ពន្ធនាគារនេះ គឺដើម្បីឃុំឃាំងឧក្រិដ្ឋជនគ្រឿងញៀន កុំឱ្យមានទំនាក់ទំនងជាមួយពិភពខាងក្រៅ។
ពន្ធនាគារនេះនឹងសាងសង់រួចរាល់នៅឆ្នាំ២០៨០ នៅតំបន់ French Guiana នៅទ្វីបអាមេរិកខាងត្បូង ដែលជាតំបន់ បារាំងបានគ្រប់គ្រងពេញសិទ្ធតាំងពីឆ្នាំ១៩៤៦។
ពន្ធនាគារនេះ អាចផ្ទុកមនុស្សបាន៥០០នាក់ ដោយបែកចែកជា៣តំបន់រួមមាន៖
• តំបន់ឧក្រិដ្ឋជនគ្រឿងញៀន
• តំបន់ក្រុមភេរវករ
• តំបន់ក្រុមជួញដូរមនុស្ស
ពន្ធនាគារថ្មីនេះ នឹងដាក់ពង្រាយឆ្មាំយាមជាច្រើន និងឧបករណ៍តាមដានទំនើបៗ ដើម្បីធានាឱ្យបានថាអ្នកទោសទាំងនោះ មិនអាចមានទំនាក់ទំនងជាមួយអ្នកនៅខាងក្រៅ៕










