រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវ និងដំណាំចម្រុះ ២ ០៥០តោន ដើម្បីចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNjrv-Kt4Q6xJP9V2qzVNpior_D41MddgVX84MRLhyphenhyphen5e8JaaqwkeAD46eLrLBiTXEBPHnRU-LJo90tLX1FxPwrhyphenhyphenrY7KuNt0XWdc7vRecPTAad2mhanAR7v1JpKVYBgpAPP6lzGwaRchT0Ce_BOUDwo4YqIcdpJtCTitglmpZh9xRyuiUGkekblaeMCja/s2048/image_2025-10-02_10-24-47.png
នៅក្នុងនោះ ពូជស្រូវមានចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ ដំណាំរួមផ្សំទៀត ៥០តោន ដើម្បីឱ្យកសិករស្តារដំណាំឡើងវិញ ក្រោយពីទឹកស្រក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SiG7CGPp2LLX4dXJTmu6UNi7C3vOsf1vObHsPDBaxoZaE4T3xyMtHdT0vwdMPFsCBMQsYSnFdalEDhYP_g8RMjYlYHoU5p28-LLw7ch5HRUSd6aVJvW6qzQDr3WecPjx44vatN9SRwCa4FlueBhg0peEn9LDciOQWYxZMd2VMEr36dlXf7xgiKNIsLwa/s2048/image_2025-10-02_10-24-48.png

តាមគោលការណ៍គ្រប់គ្រង និងការចាត់ចែងសន្និធិស្បៀង និងគ្រាប់ពូជបម្រុង គ្រាប់ពូជស្រូវ គ្រាប់បន្លែ និងដំណាំរួមផ្សំទាំងអស់នេះ ត្រូវបានផលិត និងរក្សាទុកយ៉ាងហ្មត់ចត់ ដោយអនុលោមតាមលក្ខខណ្ឌបច្ចេកទេសនៃការផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVSq7nnvAF-fYkTTXAueTWl7D0Ge7ncAzDV4B5UJR8CRhUI7d7Czi2M7_Fa-mhq_bYOYYT6cXqlROLtTvqqPzUPL11U59ZuwkMLPgmtRW7K16W-8vjgmdZgar9CqT4elAkvjzMSYZilLL5JwlKbGZFk0AWE2FUoDPuqd_T5sStga45iVBqNXLM2VNH0wbr/s2048/image_2025-10-02_10-24-50.png

យោងតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឥទ្ធិពលខ្យល់ព្យុះក្នុងតំបន់ បានធ្វើឱ្យខេត្តចំនួន១១របស់កម្ពុជា រងការជន់លិច ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រុង-ស្រុក ប្រមាណជា៤៦ទីតាំង ដែលគិតជាគ្រួសារមានជាង៣ម៉ឺនគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgccmqXccZ43SN7kAGcp5oopeppLkAj2DD0QBGGz7mvamSPeg0DqFAfOr3knoBmkuD6DaaZTSZ5iwaX7rJohfJkbMHy3yesQLNAYJ2wZpjSV2MrzZ3T-yP6hK5n2C8XWUywHcc9gIj26mPne-wrEufPYqNDe9DThDorkFJY3BVzrPga6J1ck8Z52dioWxyg/s900/image_2025-10-02_10-24-52%20(2).png

គួរបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ដំណាំស្រូវចំនួន ៩ ៥៥៧ហិកតា ស្ថិតក្នុងខេត្តចំនួន ៧ របស់កម្ពុជា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIi57PpMyaLpsLuyG6H_TCgqNYWXOH7NdpbFl_JzwhPE-O1LP6XeQKmV5YOSud8WGuY68ElWrM057lrNDfPoHS1kQbHW6ZgNCF7IrGdlb-W9At5O4OonjNNta-me0bZyl3pY2GGDcv5Fj6CYJPgaz8Or2Jzm-bS8XuMFU6z27Kz4mTFmo84MKADOGzt3Xg/s750/image_2025-10-02_10-24-52%20(3).png