ថ្មីៗនេះអ្នកចម្រៀងរ៉េប Goofy បង្កឱ្យសាធារណជនមានការចាប់អារម្មណ៍បន្ទាប់ពីម្ចាស់បំណុលចេញមកបង្ហោះពីលោកព្រោះតែមិនបានសងបំណុលតាមកាលកំណត់។ រឿងនេះ Goofy ចេញមកទទួលស្គាល់ពីបំណុលរបស់ខ្លួននិងសុំពេលម្ចាស់បំណុលរកលុយសងវិញគ្រប់ចំនួនមិនគេចវេសទៅណាឡើយ។
ជុំវិញបញ្ហាបំណុលគូស្នេហ៍របស់ Goofy បានបង្ហាញនៅលើ Story របស់ខ្លួនថានាងពុំបានដឹងរឿងនេះនោះទេ។ គូស្នេហ៍ Goofy ដែលមានគណនីហ្វេកប៊ុក Cha Kvai បាន add Story ជាមួយនឹងការឆ្លើយតបទៅកាន់គណនីមួយដែលប្រតិកម្មក្នុងន័យ Goofy គ្មានលុយសងគេ តែងាកមកប្រពន្ធឃើញលេងទិកតុកដូចសប្បាយណាស់។
គូស្នេហ៍ Goofy បានឆ្លើយតបថា «ខ្ញុំអត់ចង់តបតទេ ប៉ុន្តែមិចបានត្រូវមកពាក់ព័ន្ធនិងខ្ញុំលេង TikTok បង ? មើលកូននៅតែផ្ទះ ៧ថ្ងៃមួយអាទិត្យពេញ បញ្ហាខ្ញុំមាន ត្រូវដោះស្រាយរហូត រឺគ្រាន់តែ chill out ខ្លះខុសព្រោះខ្លួន សរសៃខ្ចីបង? រឿងខ្ញុំធ្លាប់ជំពាក់លុយគេមកទល់ពេលនេះ គឺខ្ញុំកែប្រែ ខ្លួន ម្យ៉ាងវាកន្លងហួសហើយ ហើយវាក៏មិនមែនប្រាកដថាដូចអ្វីបង ឃើញដែរ បងកុំវាយតម្លៃលើអ្វីដែលខ្ញុំផុសបង ខ្ញុំពិបាកចិត្តប៉ុណ្ណាក៏ ខ្ញុំអត់ post ដែរ តែមិនមែនប្រាកដថាខ្ញុំសប្បាយទេ»។ នាងបន្តទៀតថា «រឿងនេះក៏ខ្ញុំមិនបានដឹងគាត់លាក់ខ្ញុំមិនឱ្យដឹងសោះម៉ងបើខ្ញុំដឹងខ្ញុំក៏មិនឱ្យគ្រួសារខ្ញុំដើរមកដល់ចំណុចនេះដែរបង…..»។
.png)
កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា នៅពេលដែល Goofy ចេញមកសារភាពពីបំណុលរបស់ខ្លួននិងសុំពេលម្ចាស់បំណុលនោះអ្នកចម្រៀងរ៉េបរូបនេះក៏បានបញ្ជាក់ថាប្រពន្ធកូនលោកមិនបានដឹងរឿងនេះនោះទេ។ នៅថ្ងៃទី១ ខែតុលា Goofy បានចេញមកសូមទោសកូននិងប្រពន្ធដែលលោកបានធ្វើឱ្យរឿងនេះកើតឡើង។ Goofy បានសរសេរថា «ប៉ាពិតជាសូមទោសកូននិងប្រពន្ធផងដែលប៉ាធ្វើឱ្យរឿងនេះកើតចេញមក ប៉ានឹងខំគ្រប់បែបយ៉ាងដើម្បីគ្រួសារយើង»។
តាមរយៈវីដេអូដែលម្ចាស់បំណុលបង្ហោះ Goofy បានខ្ចីលុយគេចំនួន៣០០ដុល្លារក្នុងមួយថ្ងៃត្រូវបង់២៤ដុល្លារ ចំណែកឯមួយទៀត Goofy បានខ្ចីចំនួន៥០០ដុល្លារក្នុង១ថ្ងៃត្រូវបង់ការចំនួន២០ដុល្លារ៕










