សមាជិកសភាថៃ បានចោទនាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន។
ការចោទប្រកាន់នេះ ក៏ព្រោះតែសម្តេច ហ៊ុន សែន ធ្លាប់បានទស្សន៍ទាយថាប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៣ខែ ដែលត្រូវនឹងពេលដែលលោក Anutin ឡើងកាន់ដំណែង។
ជុំវិញបញ្ហានេះ លោក Anutin Charnvirakul លើកឡើងថា៖”លោកទើបតែបានជួបសម្ដេចតេជោ អំឡុងពេលលោកអមដំណើរអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែ ថងថាន មកកម្ពុជា កាលពីខែមេសា តែប៉ុណ្ណោះ”។
នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖” លោកសូមប្រកាសបដិសេធ ពីការចោទប្រកាន់ទាំងអស់ពាក់ព័ន្ធនឹងការមានទំនាក់់ទំនងសម្ងាត់់ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន”។
សូមរំលឹកថា លោក Anutin បានឡើងធ្វើជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល២ខែ និង៣ថៃ ក្រោយពីតុលាការធម្មនុញ្ញថៃ បានប្រកាសដកហូតតំណែងនាយករដ្ឋមន្រ្តី ពីលោកស្រី ផែ ថងថាន៕










