រាជធានីភ្នំពេញ ៖ ភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា លោកអធិការរងនគរបាលស្រុកបវេលម្នាក់ មានជាប់ពាក់ព័ន្ធករណីអំពើពុករលួយ ដោយបានទទួលសំណូកជាង៧៧ម៉ឺនដុល្លារពីមេក្លោងថៃ ក្នុងការដោះលែងជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួនបានក្នុងប្រតិបត្តិការរដ្ឋបាលបង្ក្រាបក្រុមបោកប្រាស់ តាមអនឡាញ Online Scam ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3xNBFq-pTG5F8awMYLC8nxtmXxRbgQVfDqNKOMsDhXMB4pDfPXGgE6Q7hLuCT9n1y8R5j6BT2nhtcwHWaZAcPntTCr0HHFDjQMtlI13S8g827ncxOL7M-PFoDHCCtd5N2vhTJpVD5Ihrm5pTQpcPtapnyMI-630xWemu_qGBWCvzQnu3mVaF4g3s8bMF/s1280/photo_2025-09-30_10-15-30.jpg
បើតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញថា ACU បានឃាត់ខ្លួន និងបញ្ជូនមន្ត្រីនគរបាល ២រូប—រួមទាំងលោក វន វាសនា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល—ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា ២០២៥ ពាក់ព័ន្ធករណីប៉ុនប៉ងសូកប៉ាន់ប្រាក់សរុបប្រហែល ៧៧៤,០០០ ដុល្លារ ដើម្បីដោះលែងជនជាតិថៃ ៤៣ នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនពីករណីស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត។ ក្រោយសួរនាំ តុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទទាំងពីរដាក់ពន្ធនាគារព្រៃស ដើម្បីបន្តនីតិវិធី (២៦ ឧសភា ២០២៥)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULQJC9dneQwzsFGkQcW-u0TN2aXDZoqJ1pIoAruyQdFWhE-0MmgRXtWX2YK54DxNLEjcJjLyYkxcqXrwlbteLi8srIdVWkMjdK_ixIRh5DrD8oYWYJJ7WeVdsJrbBEyQV1zPIEDSieUoRd7U972-Xdq5XHM-mLQkV9XHXGQuMTQ6KQohon6WlABRHZdpn/s1280/photo_2025-09-30_10-15-31%20(3).jpg

តាមការបញ្ជាក់ពីអ្នកនាំពាក្យ ACU លោក សយ ច័ន្ទវិចិត្ត ព្រឹត្តិការណ៍មានដូចតទៅ៖ ក្រោយសមត្ថកិច្ចឃាត់ជនជាតិថៃ ៤៣ នាក់ នៅថ្ងៃទី២ ឧសភា ២០២៥ ពួកជនសង្ស័យបានឃុបឃិតក្នុងកម្រិតប្រាក់សូកប៉ាន់ប្រមាណ ៧៧៤,០០០ ដុល្លារ ក្នុងរយៈពេលថ្ងៃទី៤–៦ ឧសភា ដើម្បីរត់ការដោះលែង ប៉ុន្តែផែនការនេះមិនបានជោគជ័យឡើយ។ ទន្ទឹមនឹងនេះ បណ្ដុំភស្ដុតាងក៏បង្ហាញថា មានការយកប្រាក់ «កម្រៃរត់ការ» មួយផ្នែកទៅដាក់ធនាគារ និងប្រើប្រាស់ ដែលជាធាតុបង្កើតបទល្មើសលាងសម្អាតប្រាក់តាមច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDg1QaaGyKKZIA91vxulVLV90HVkrXmxSZFG4UsQYSdlbUCxUSV7_8qLesWvVua0So-fySJAEfytQpsGlDqmWtrEnaPiT-TPbxNZSWt5pN6DkX7Q6iv4DqENOKSBXZfplq0bQUjaHBNEJwpTZHcBHzwGbdKx2qJZ88-BLoeap0QDhq3rsQAQ25fNfXLodH/s960/photo_2025-09-30_10-15-31.jpg

ជនជាប់ចោទត្រូវបានដាក់បន្ទុកពីបទ «ប៉ុនប៉ងសូកប៉ាន់» និង «លាងសម្អាតប្រាក់» ខណៈករណីកំពុងបន្តនីតិវិធីស៊ើបអង្កេតតាមច្បាប់។ សម្រាប់ជនជាតិថៃ ៤៣ នាក់ ត្រូវបានចាត់នីតិវិធីបណ្តេញចេញពីព្រំដែនកម្ពុជា នៅថ្ងៃទី៨ ឧសភា ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2cxw3SanRZZzhyphenhyphenwU3gYvsRo4aBYsKRGE6Hqwu8hJOkoIGBaumak-0BHK1ZOTLtnNWj-KVHKkkp97fpWlgq44GQ4ifiXb6Zh4khBEm5ogHcFak0UDVOClblcjsdka8zMqOtcblfsX4d1byBx7X3pn4yFKqqOm-wHESvjyC7AuLjHgm3RlW5_6ZBi_xiv8/s800/photo_2025-09-30_10-15-31%20(2).jpg

ទង្វើជនជាប់ចោទខាងលើ គឺមានធាតុផ្សំ នៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ)។ ដោយឡែក ឈ្មោះ វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលលោក អះអាងថា ជាធាតុផ្សំ នៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ៕