ចាំមើលថៃឆ្លើយចេញអត់? ក្រសួងមហាផ្ទៃកម្ពុជាចោ.ទសួរថៃនូវសំណួរចាក់ដោតអារម្មណ៍មួយចំនួន ជុំវិញថាតើនរណាគឺជាជនរងគ្រោះពិតប្រាកដនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ? ក្រោយពីរដ្ឋមន្រ្តីការបរទេសថៃចេញមកបំភ្លៃការពិតជាសាធារណៈនៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបំណងចង់ឲ្យពិភពលោកយល់ច្រលំ។
នាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃនៅលើទំព័រហ្វេសប៊ុកបានបង្ហោះសារដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ អនុវត្តតាមរូបមន្ត Don’t Thai to me! រដ្ឋមន្ត្រី៤ខែ នៃក្រសួងការបរទេសថៃ! បានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា “យើងដឹងថាអ្នកណាជាជនរងគ្រោះពិតប្រាកដ គឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីន គឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកម្ពុជា”។.jpg)
បន្ថែមពីនោះ ក្រសួងមហាផ្ទៃបានចោទជាសំណួរទៅកាន់ថៃដូចខាងក្រោម៖
១-នរណាលួចបើកការបាញ់ប្រហារបណ្ដាលឱ្យកងទ័ពខ្មែរ១រូបពលីនៅតំបន់មុំបី?
២-នរណាបិទព្រំដែនជាឯកតោភាគី?
៣-នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ?
៤-នរណាបើកការវាយប្រហារលើកងទ័ពខ្មែរ រហូតបង្កើតការប្រយុទ្ធ៥យប់ ៥ថ្ងៃ?
៥-នរណារំលោភសន្ធិសញ្ញាបារាំងសៀម និង MOU ឆ្នាំ២០០០?
៦-នរណារារែកមិនចង់ទទួលប្រទេសទី៣ចូលដោះស្រាយបញ្ហា?
៧-នរណារំលោភបទឈប់បាញ់ ដោយបង្កហេតុជាក់ស្ដែងជាច្រើនករណី ដូចជា ចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់ទាំងព្រឹក? ពង្រីកតំបន់ជម្លោះ? ចល័តកម្លាំងរហូតជាន់មីនដែលកប់សល់ពីអតីតកាល?
៨-នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោល ដោយប្រើកម្លាំងពង្រាយបន្លាលួស ហើយយកធ្វើជាខ្សែបន្ទាត់ព្រំដែន?
៩-បើថៃពិតជាត្រឹមត្រូវ! បើថៃពិតជាជនរងគ្រោះ! ហេតុអ្វីថៃខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ? បើថៃត្រឹមត្រូវតាំងពីដើមមក រឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិ?
សរុបមក មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ!.jpg)
ទន្ទឹមនឹងនេះគេកត់សម្គាល់ឃើញថា ថៃទំនងជានឹងគ្មានចម្លើយពិតសម្រាប់ឆ្លើយតបនឹងសំណួរចាក់ដោតដូចខាងលើរបស់កម្ពុជានោះទេ ដ្បិតកន្លងមកថៃតែងព្យាយាមបង្កើតសាច់រឿង បំភ្លៃព័ត៌មាន ទម្លាក់កំហុសឲ្យកម្ពុជាហើយយកល្អខ្លួនឯងដោយមិនចេះអៀនខ្មាស។ ការពិតជាក់ស្ដែងគឺមានតែមួយប៉ុណ្ណោះ ដូច្នេះភាគីណាជាអ្នកសាងអាក្រ.ក់ ឈ្លានពានអ្នកដទៃ ភូតកុហក នឹងត្រូវបានពិភពលោកមើលឃើញច្បាស់នៅពេលបន្តិចទៀតនេះ៕.jpg)










