បាងកក៖ អាចដោយសារទើបឡើងកាន់តំណែងថ្មីថ្មោងមិនទាន់យល់ការច្បាស់ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃបានអំពាវឲ្យកម្ពុជា និងថៃគួរតែកាត់បន្ថយចំនួនយោធានៅតាមព្រំដែនរួមគ្នាដើម្បីកាត់បន្ថយភាពតានតឹង ខណៈជាក់ស្ដែងថៃខ្លួនឯងបានបង្កើនកម្លាំងឥតឈប់ឈរ បំពានបទឈប់បា.ញ់ និងឈ្លានពានកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNA កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9D09tjoBpty3JJdb-sF5l999OTF0HYDyUHM03SJiCZDABeiKsGP3bLjlBRknvHdJ1eUD8tgX6XAhDtFgFR_1w-nXOOBmqmonUXpTqz_HNop2ffo8Xtt-0zI0BnUbNDQq9T4thdcp_F0pvmC7MqM7yhM2S364vomUsx5jQ_3tsuhTfWmE9nq0l1uctt5fZ/s600/photo_2025-09-26_13-17-52%20(2).jpg
ក្រោយស្បថចូលកាន់តំណែងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រី Anutin Charnvirakul កាលពីម្សិលមិញនេះ លោក Sihasak Phuangketkeow បានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាបទឈប់បាញ់ដែលបានព្រមព្រៀងរវាងថៃ និងកម្ពុជា និងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសថៃថា អាទិភាពរបស់លោកគឺការធានាសន្តិភាពរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh6VCrLVZ_EmsercZm1xk9IKYHofFYCIM9X32xZPcYx9UoSNygRxIG0h9u7h18skxNr4S9NZIDSJkZmdZbMk4DbqN9uuUaFq-x0fBf_5ilGnMB0U7yYQ5s6dS2LKdLakzBWqAQwoY-DO-XQ2C6LfF0tRA6830ZzyMKhHXyP_xGdjANMI2uXL8lgF_NbcSd/s1140/photo_2025-09-26_13-17-52.jpg
លោកបានបន្ថែមថា ប្រទេសទាំងពីរត្រូវអនុវត្តសកម្មភាពរួមដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាកាលពីដើមខែនេះ រួមមានការកាត់បន្ថយកម្លាំង ការបោសសម្អាតមីន និងការបង្រ្កាបសកម្មភាពខុសច្បាប់ដែលឆ្លងកាត់តាមព្រំដែន។ លោក Sihasak បានគូសបញ្ជាក់ថា សន្តិភាពត្រូវការការកាត់បន្ថយកងកម្លាំង ដូចជាការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ដើម្បីកាត់បន្ថយហានិភ័យនៃអំពើហិង្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypQnDhI3YSNDP2BnwscPgE7iJuLY5MzITVvbopNUdIVUz_DBYH0hrMP-FzJ2OC0CpNlfR0Cpq4Eu_CisFvkRJNXsRwxQUUqlXVgd8XQDl1UZog9iWkqItdM5NGeL9e2kZvc_fBAkakHm5UlnZwZDBeTr0lVfZxjkp6QC1GQVjObjcEWl2J3-UF6AYbo2z/s1280/photo_2025-09-26_13-17-53.jpg
គួរបញ្ជាក់ថា កម្ពុជានិងថៃមានទំនាស់ព្រំដែនជាមួយគ្នាអស់រយៈពេលជាងមួយសតវត្សមកហើយ ដោយបានប្រជែងគ្នាទាមទារលើអធិបតេយ្យភាពនៅតាមចំណុចមិនកំណត់ព្រំដែនផ្សេងៗគ្នាតាមបណ្តោយព្រំដែនគោក ដែលមានប្រវែង 817 គីឡូម៉ែត្រ ដែលផែនទីដំបូងត្រូវបានគូសដោយប្រទេសបារាំងក្នុងឆ្នាំ 1907 នៅពេលដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWI8KtkJjJaqI0qIhxCa32BEEJ8vn5yAaLcUFQr_QEj2yg-skNCVU4AIpoVk0ioB7KGJ2xdH4BOrMT4zpOLJxLBZ7pBjcJ1L8jg2y8DR_5_cClhJrwwcfLi6FoOifEShNrG_eHXJvidPrpZVV-52MS29LThyphenhyphenTANyokZ5Ook5wVlBBDs8RQsrUt8EN8TAp/s960/photo_2025-09-26_13-17-53%20(3).jpg

ទំនាស់ភាគច្រើន កើតឡើងដោយសារតែភាគីថៃតែងបើកការឈ្លានពាន និងរំលោ.ភលើអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត បើទោះបីជានៅក្នុងប្រវត្តិសាស្រ្តកន្លងមក ថៃធ្លាប់ដណ្ដើមបានទឹកដីកម្ពុជាអស់មួយផ្នែកធំយកទៅធ្វើជាកម្មសិទ្ធិនិងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaMVDURzPkZKToquCSxdkC200VUUcVA00dTbRAkLBoXJWtSR1TX2gYOmVNupkq1lm8W3UoLxjhiiE-fiTRrejIX3L67yj8SOjy2W-UpfRaqQ6khfBVJJ0iyliEXD_ijnKYkXAC_Kv5l-85iGF3I8HYWSx9RnSx5-AZ9gfmhwj_p2_mx2SFcSsOrOfbSYQ6/s1200/photo_2025-09-26_13-17-53%20(2).jpg

ជាក់ស្ដែងចំពោះការលើកឡើងរបស់លោក Sihasak រដ្ឋមន្រ្តីការបរទេសថៃថ្មីអំពាវនាវឲ្យកម្ពុជានិងថៃកាត់បន្ថយកម្លាំងទ័ពនេះ គឺពុំមែនជាដំណោះស្រាយសមស្របសម្រាប់ដោះស្រាយបញ្ហាព្រំដែនឡើយ ព្រោះកន្លងមកភាគីថៃខ្លួនឯងតែងល្មើសនឹងកិច្ចព្រមព្រៀងសន្តិភាពនានារួមមានការបង្កើនកម្លាំង និងការពង្រីកជម្លោះនៅតាមព្រំដែនដោយការរាយបន្លាលួស បើទោះជាកម្ពុជាព្យាយាមគោរពបទឈប់បាញ់យ៉ាងណាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiAx5TETL_oTcbQFXW_BwU-HUDGRFauFB-p680jSy3Gz2-1H0UNrili7YMoSwIfvqUZOTKScRk0sMH24_1GIDlXs-Sf_m7RxwQEy4Z01nN3cB3LrAR3A_wSDmBtoqEZy0pBWG328kfd2aEuuJOMG_9DTFduRAsqbWnhxz5L_OrISms_Kq91CIAVz8ubjyK/s690/photo_2025-09-26_13-17-52%20(3).jpg
ទាំងនេះបង្ហាញថា ក្នុងករណីប្រសិនបើមានការឯកភាពឲ្យកាត់បន្ថយកម្លាំងទ័ពពិតមែន នោះវាមានប្រសិទ្ធភាពតែលើភាគីកម្ពុជាប៉ុណ្ណោះក្នុងការអនុវត្ត ចំណែកភាគីថៃនឹងមិនអាចធ្វើតាមការអនុម័តនោះបានឡើយ ព្រោះរាល់ការបញ្ជាឲ្យបង្កើន ឬដកថយកម្លាំងគឺស្ថិតក្រោមការគ្រប់គ្រងរបស់យោធាផ្ទាល់ ពុំមែនរដ្ឋាភិបាលថៃជាអ្នកសម្រេចឡើយ៕