ថ្មីៗនេះ Zhao Lusi បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍យីហោមួយក្នុងប្រទេសចិនបន្ទាប់ពីមានភាពចម្រូងចម្រាសនៃការលុបគណនី Weibo របស់នាង។ តារាស្រីរូបនេះពាក់អាវយឺតពណ៌ផ្កាឈូកស្រាលជាមួយនឹងអាវក្រៅនិងសំពត់ពណ៌ត្នោត។ Zhao Lusi បង្ហាញជើងវែងស្រឡូន មានកាយវិការស្រស់ស្រាយ និងមានភាពរីករាយជាមួយអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg68bGooBfwFKfLIJn9gVE82luHnmzrVjCk4BkOIDgZI6O-CLWC7G6flYU4S4ST-J9akE7thmxe7662J_-SLxWk6RwVNRMU8sYlJrQiD5W-1uWdccABF9SePqueYZqkPYmK6yOkHsObRMOH8KCnKisSBXLYpJI_oKilbZuzjjst_3LDMWu-bNa9FW1B4Rf8/s1280/image_2025-09-25_15-45-01%20(2).png
ជាការកត់សម្គាល់ការបង្ហាញខ្លួនរបស់តារាស្រីរូបនេះមិនថមថយឡើយបើទោះបីជាមានរឿងចម្រូងចម្រាសនាពេលថ្មីៗនេះក៏ដោយ។ អ្នកគាំទ្រកកកុញពេញផ្សារទំនើបកម្ពស់ ១០ ជាន់ ដោយអ្នកខ្លះបានតម្រង់ជួរចាប់ពីម៉ោង ៥ ព្រឹក ដើម្បីមើល Zhao Lusi ។ បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ៣ នាទីប៉ុណ្ណោះ ពាក្យគន្លឹះ «Zhao Lusi » បានក្លាយជានិន្នាការពិភពលោកយ៉ាងឆាប់រហ័សនៅលើ Twitter ។ នេះជាអ្វីដែលតារាស្រីចិនតិចតួចអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqw5aoBbOqEfpFiBddN6onQ-MEHvAQcQUfpBtbS3N1x385KdChyhC4QdlATbr_3vK7rsyzRK7lPvc8VqAUP0HTgfE2c9KHrCHJlN1k9VPSzuzCLIJvW4k-W92d4LlaOpwbCLzvhhy5AvvyrBhDFNHNii7L-VTWKeQaXs0Scc9bV2MBXehngfnI6ke62oA/s1280/image_2025-09-25_15-44-59%20(2).png

មិនយូរប៉ុន្មាន Zhao Lusi ក៏បានលេចមុខនៅលើការផ្សាយផ្ទាល់របស់ម៉ាកយីហោ និងក្លាយជាប្រធានបទនៃការពិភាក្សា ដោយសារតែរូបរាងស្រស់ស្អាត និងក្មេងជាងវ័យរបស់នាង។ តារាស្រីរូបនេះបានរាំយ៉ាងក្លៀវក្លាជាមួយនឹងបទចម្រៀងដែលកំពុងពេញនិយមនៅលើ Douyin ដែលទាក់ទាញអ្នកទស្សនារាប់លាន និងការឆ្លើយឆ្លងគ្នាយ៉ាងច្រើន។ របស់របរដែលតារាស្រីពាក់អំឡុងពេលការផ្សាយផ្ទាល់ លក់អស់ យ៉ាងឆាប់រហ័ស ដែលជួយឱ្យយីហោម៉ូត Teenie Weenie ផ្ទុះការលក់។ នាងជាអ្នកតំណាងដំបូងគេរបស់យីហោនៅក្នុងតំបន់ប្រទេសចិន ហើយបានសហការគ្នាតាំងពីឆ្នាំ ២០២០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPv0k2gEUlKdWJIe9I8W4FUCeD0VJ6cvMQM7Tk-tN_27r4mVVkaTf7yh03sVrQ5hGaUEjc_fFvNfMLxsJWhJGLCLVysLzKXUhL3Q1ebwVACNtTPQQMUPUvpA0kqwME55fET63d4YC21Y1XSvqeSYUp_Tj_ARCFbQbeJMEBVqpbhV8VKrroE5fRSv8j6He/s1280/image_2025-09-25_15-44-59.png

ទោះបីជាមានការលុបគណនី Weibo របស់នាង ដោយមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង និងមិនមានខ្សែភាពយន្តថ្មីនៅលើកញ្ចក់ទូរទស្សន៍ Zhao Lusi នៅតែជាតារាសម្តែងជាទីស្រឡាញ់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងអ្នកគាំទ្រមិនគួរឱ្យជឿ។ ជាពិសេស អ្នកគាំទ្ររបស់នាងតែងតែល្បីថាសុខចិត្តចំណាយលុយ គាំទ្រគ្រប់ម៉ាកដែលនាងតំណាង។ នេះក៏ជាហេតុផលដែលម៉ាកយីហោមិនបញ្ចប់កិច្ចសន្យាជាមួយ Zhao Lusi បើទោះបីជាមានរឿងអាស្រូវជាបន្តបន្ទាប់ក្នុងអាជីពរបស់នាងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTgcxZye9N6S4gf9QEDJx8hs_ejHpBPQT53Ra9DBZpJaqmqwiYOoVEetlVzVP6K6vQf9DZ2h7vjYBnwabJF4xzxMcw5CAARv3GG92b7mMzJyfjf0LaCUarcQlHxHZIJWPCBXuikQkQRJAMhjwO9xA_H6volMDs4y7ZzACcQQZdXNYztfLc4aUC67pEw4c3/s1280/image_2025-09-25_15-45-00%20(2).png

កន្លងមកវេទិកា Xiao Hong Shu បានប្រកាសថា តារាសម្ដែង Zhao Lusi គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពបំផុតក្នុងខែសីហា។ បច្ចុប្បន្នគណនី Xiao Hong Shu របស់នាងមានអ្នក Follow ដល់ទៅ ១៩លាននាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសិល្បករចិន។ លើសពីនេះ គណនី Douyin របស់ Zhao Lusi បានកើនឡើងដល់ ៤៦.៤ លាននាក់ ហើយ Instagram របស់នាងបានឈានដល់ ៦.១ លាននាក់ បើទោះបីជាមិនបានធ្វើបច្ចុប្បន្នភាពញឹកញាប់ក៏ដោយ៕