ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាផលិតកម្មបារមីដែលមាននាយកប្រតិបត្តិកញ្ញា ឡូរ៉ា ម៉ម បានសម្រេចចិត្តលែងបន្តកម្មវិធីរ៉េបទិញសិទ្ធិពីថៃដោយត្រៀមបង្កើតកម្មវិធីថ្មីជាស្នាដៃកូនខ្មែរដោយបញ្ចូលភាពច្នៃប្រឌិតជាច្រើន។ ចំណាយពេលប្រមាណជាង២ខែចាប់តាំងពីចេញសេចក្តីប្រកាសពេលនេះបារមីបានបង្ហាញដំរួយខ្លះៗពីកម្មវិធីថ្មីនេះហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMiRduTQJKAVbAOsaIlQ6gc9mhaJ1KNtdzhap5jHjOsilclgAVR9t1JOKN7sAxr02CCx73Hm-OgytpJ31A7oFuZIzoxlSUaZ9JekNlhqSHPQstKKDc8ggicYqTygrfXphsLSOlB7nBnxvqxcpmSK7fIsjawAj49CYykVjOtObjm6DtPx91DsvIXpLZ9aAS/s2048/image_2025-08-15_14-21-03.png
កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ផលិតកម្មបារមីបានប្រកាសពីកម្មវិធីរ៉េបរបស់ខ្លួនដោយសហការជាមួយនឹងភ្លើងគប់ដែលកម្មវិធីនេះមានឈ្មោះថា «The Next Level: Rapstar»។ តាមរយៈវីដេអូខ្លីនេះគឺបានបង្ហាញថាមានកៅអី៣ដែលទំនងជាកៅអីរបស់គ្រូបង្វឹកឬជាកៅអីរបស់គណៈកម្មការ។ ស្នាដៃកម្មវិធីប្រលងចម្រៀងរ៉េបរបស់កូនខ្មែរនេះគឺទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMK76Ah59HVCrabfa6BZ9JROIAOr3Wd4e99YAkpxDuImf41Vpd4ooAzJdumFFxHCYgrfRhBpJIBHZkfr8qXGiAn0niYkcxVz2ZIhR-I35NE1yLsKsp-ykMCsnbCew_F5NLvTrCPNdUXgRPqrM-2FAQY_8kXt4iNg-H2y5wZAUJe1DXokMcBCF4kfnmyWdF/s2048/image_2025-07-31_10-46-07.png
ទន្ទឹមនឹងកម្មវិធីថ្មីចេញជារូបរាងបណ្តើរៗ កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងការតាំងចិត្តខ្ពស់ដែលមិនអាចឱ្យជាតិសាសន៍ដទៃមើលងាយកូនខ្មែរឡើយ។ នាយកប្រតិបត្តិរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «កុំបណ្តោយឱ្យឧបសគ្គណាមួយរារាំងអ្នក ចូរគិតនៅខាងក្រៅប្រអប់។ កុំទុកឱ្យអ្នកណាមើលងាយអ្នក ត្រូវសម្លឹងមើលអនាគត និងគំនិតរបស់អ្នកលើបច្ចុប្បន្ន។ អនុញ្ញាតឱ្យចិត្តរបស់អ្នកវាយតម្លៃហានិភ័យ ប៉ុន្តែរក្សាបេះដូងរបស់អ្នកផ្តោតលើឱកាស។ ត្រៀមខ្លួនជានិច្ច…»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvxdx2A0tIOgG8pSoB3kRHFnKAkOcCKIUVbN8hUE8VC60MKqBXLupM4t7xmsQlm9CCC5kIzuNeUk6W8jM82KWhCsk1d92EoRsqB0cixZrXiZ4Z0OeFSdNKBfa2gWEtSgYAAeLnUVbpqoy8rShrmphhvEKTVRazM0jMejUHHpDbVn-XoSkyfoRIGsbPrR8o/s2048/image_2025-07-31_10-46-09.png

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១១ ខែកក្កដា ផលិតកម្មបារមីបានចេញសេចក្តីប្រកាសឈប់បន្តទិញសិទ្ធិពី Workpoint រៀបចំកម្មវិធី The Rapper Cambodia ទៀតហើយដោយផលិតកម្មវិធីប្រលងថ្មីមួយដែលជារបស់ខ្មែរ ធ្វើឡើងដោយកូនខ្មែរហើយនឹងលើកតម្កើងបេក្ខភាពនិងជួយសម្រេចបានក្តីសុបិននៅលើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីរ៉េបថ្មីស្នាដៃកូនខ្មែរ នឹងមានបញ្ចូលគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់ក្រោយឱ្យរះកាន់តែខ្ពស់៕