ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជិរ៉ាបានបាក់ស្រុតក្លាយជារណ្តៅយ៉ាងធំជម្រៅរហូតដល់ជាង៥០ម៉ែត្រ បណ្តាលឱ្យកកស្ទះចរាចរណ៍ខ្លាំង ខូចខាតបណ្តាញលូបង្ហូរទឹក បាក់បង្គោលភ្លើង និងបង្កហានិភ័យដល់អ្នកដំណើរ ហើយការបាក់ស្រុតផ្លូវកាន់តែរីកធំឡើងត្រូវជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យជាបន្ទាន់ ។ នាយកដ្ឋានធរណីវិទ្យាបានបង្ហាញពីមូលហេតុធ្វើឱ្យបាក់ស្រុតផ្លូវ គឺដោយសារការខួងដីធ្វើផ្លូវរថភ្លើងក្រោមដីខុសបច្ចេកទេស ទើបបែកបំពង់បង្ហូរទឹកស្អាតក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03zsEE1EXaNqm_JZ8dPJTYKZG_IvjddGMf4ZS5t4i30vyLQgzq_dST4C0ZbxXrKwtTnpMeZBJKFQfSpvt78MWYykiChyphenhyphengDgGumU7wTNRopNvdsijxkIF20eTbuemA1t6du1zdLgln3kt0DoKX23sazgagyIpmNGHQGUv_E5WB9nKW5tnzNnBj8vZp03mq/s696/photo_2025-09-25_10-49-30.jpg

ក្រោយការត្រួតពិនិត្យជាមួយអាជ្ញាធរក្រុងបាងកក លោក ពិជិត សម្បត្តិម៉ាក អគ្គនាយកនៃអគ្គនាយកដ្ឋានធរណីវិទ្យានិយាយថា នៅទីក្រុងបាងកកសុទ្ធតែជាដីឥដ្ឋ គ្មានបញ្ហាផ្លូវបាក់ស្រុតទេ បើគ្មានធ្វើសកម្មភាពរំខាន ដូចជា ៖ ខួងដីធ្វើផ្លូវរថភ្លើងក្រោមដីពុំត្រឹមត្រូវបណ្តាលឱ្យបែកបំពង់បង្ហូរទឹកស្អាត ដីក្លាយជាប្រហោង ថែមទាំងមានភ្លៀងធ្លាក់ខ្លាំងហូរច្រោះដី ដែលទាំងអស់នេះជាមូលហេតុចម្បងធ្វើឱ្យបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជីរ៉ា ។ ជាទូទៅ មុននឹងធ្វើផ្លូវរថភ្លើងក្រោមដី អ្នកបច្ចេកទេសនឹងប្រមើលមើលពីហានិភ័យការបាក់ស្រុតផ្លូវដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន ប៉ុន្តែពេលខួងដីធ្វើផ្លូវរថភ្លើងក្រោមដីអាចមានការធ្វេសប្រហែស ពីព្រោះបើគ្មានការខួងដីទេ ក៏គ្មានការបាក់ស្រុតផ្លូវដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdC0igOOAavdPj_yZ4O6ows0Kb2O5pQgFvF6l3tfLBbOSBkuWX1AQDaIzXDnz3Z-LYi6gw1zkvBzLyKl4qeIhU2sOlmq6bNmpnkoG6m1xdGhgOxTLKvNgg79hc4svKKehc2_3Z_9dqQNbSNkBKgs16_98XByWGnRjvx7vYysjuyvyw9fGjCK1x7aZX86eb/s1280/photo_2025-09-25_10-49-32.jpg

បើតាមអ្នកជំនាញផ្សេងទៀតថា ការបាក់ស្រុតផ្លូវបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ដីឥដ្ឋទន់ជ្រាយ ការបូមទឹកពីក្រោមដីច្រើនពេក ការសាងសង់អគារខ្ពស់ៗ និងការដ្ឋានសំណង់ច្រើន ទើបផ្លូវបាក់ស្រុតភ្លាមៗដោយពុំបានត្រៀមខ្លួនជាមុន ។ អ្នកជំនាញបានដាស់តឿនជាច្រើនលើកពីទីក្រុងបាងកកប្រឈមនឹងលិចទឹករយៈពេល៥០ឆ្នាំទៀត ដែលរដ្ឋាភិបាលគួរតែបង្កើតទីក្រុងថ្មីនៅតំបន់ខ្ពង់រាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguFUaJSGyzPHgAX_NFgLkTOEXlR-QhhP-_P5hYdk5T_Bdg8T4K2Gl-NE6MzMgpaA_BUgRo0l6Oh7R7MhANm7qFQ9_EkrfnwsNusWgyrHoA7ukIC0N6sz_9zqAYNllx-Ws1CRbC2ktK27BIl7fF95laGCcaZvHy1SzaRp_CyOv9xN3zRzNz04mkV8Ktxrcf/s1280/photo_2025-09-25_10-49-35.jpg
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជូឡាឡុងកនបានបង្ហាញពីដីនៅទីក្រុងបាងកកបាក់ស្រុតដោយសារកត្តា៣យ៉ាង រួមមាន ៖ ការបូមទឹកក្រោមដីច្រើន ទម្ងន់ដ៏ធ្ងន់មហាសាលរបស់អគារ និងសំណង់ក្រោមដីដែលស្រទាប់ដីទន់មិនអាចទ្រទ្រង់បាន រួមទាំងការជ្រាបទឹកកាន់តែធ្វើឱ្យមានហានិភ័យខ្លាំង ។ អ្នកជំនាញបញ្ជាក់ថា មុនដីបាក់ស្រុត វានឹងផ្តល់សញ្ញាផ្សេងៗ រួមមាន ៖ ផ្លូវចាប់ផ្តើមស្រុតចុះ របងផ្អៀង បង្គោលភ្លើង ឬដើមឈើផ្អៀងខុសធម្មតា និងអគារមានស្នាមប្រេះ សូមកុំមើលរំលងចំណុចទាំងនេះ ពីព្រោះវាជាសញ្ញាប្រាប់ថា ទីក្រុងបាងកកអាចកើតហេតុការណ៍បែបនេះគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWc32nqelx7pYhqB7tu3ldP93b2RRH8A475mEqTh-8CCQvRfr1FlWFaYrDuI2vgBixWmQLs28SQ20fETQjoxtr3KHqtVIHW2Cb1hnZEVcITC-jvQ4CNeXsrwWRQlsc52mUrhtZog-tGzqgeIS9y0qBgDhoA978pfsvQaazWg8VbPC62rq-BufuCX_fd9Oz/s696/photo_2025-09-25_10-49-30%20(2).jpg

ទោះយ៉ាងណា ត្រូវរង់ចាំការស្វែងរកមូលហេតុច្បាស់លាស់បន្ថែមទៀតដែលបណ្តាលឱ្យផ្លូវបាក់ស្រុត និងសង្កេតមើលមានអ្វីខុសប្លែកដែរឬទេមុនពេលបាក់ស្រុតផ្លូវ ។ អ្វីគួរឱ្យតក់ស្លុតបំផុតនោះ គឺការបាត់ស្រុតផ្លូវនៅទីក្រុងបាងកកបានក្លាយជារណ្តៅយ៉ាងធំ និងជ្រៅជាងរណ្តៅនៅប្រទេសនានាដែលបានបាក់កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuEWr6coz9Ol0zxwY7RK8epHWvfPBI8JQBmNOeyxadoPVH-sJewt9gTq6aBXR4VL6Q359c7j581_mHKvSKw80IyXwdFI-505EM6c7CVueiTIgONUHFN5Ex_27E6er3wOVsBch6GvUSv83ouYmGBFB_zb5zkeN2eKM0pexkrHGW2dDtXoOVFgDGIogemAHh/s696/photo_2025-09-25_10-49-30%20(3).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានមកពិនិត្យមើលនៅទីតាំងកើតហេតុផ្ទាល់ ហើយលោកថា នឹងចំណាយពេល២ថ្ងៃដើម្បីរកមូលហេតុការបាក់ស្រុតផ្លូវ រីឯការធ្វើផ្លូវរថភ្លើងក្រោមដីបណ្តាលឱ្យបាក់បំពង់បង្ហូរទឹកស្អាត គ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ ។ ការជួសជុលផ្លូវនេះឱ្យដូចដើមវិញ ត្រូវចំណាយពេលរហូតដល់១ឆ្នាំ ៕