កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប្រធានក្រុមសង្កេតការណ៍អន្តរកាល (IOT) បានស្នើឱ្យថៃបញ្ឈប់អំពើហិ.ង្សា និងរក្សាភាពស្ងៀមស្ងាត់រហូតដល់មានកិច្ចប្រជុំ JBC ។ ក្រៅពីនេះ ប្រធាន IOT ក៏បានស្នើឱ្យកងកម្លាំងថៃគោរពច្បាប់អន្តរជាតិផងដែរ ក្រោយពីសមត្ថកិច្ចថៃប្រើប្រាស់កាំភ្លើ.ងគ្រាប់ជ័រ គ្រា.ប់បែកផ្សែង ឧបករណ៍បំពងសំឡេង ជំពាមកៅស៊ូគ្រាប់ឃ្លី ឧស្ម័នបង្ហូរទឹកភ្នែក ខែល និងកាំភ្លើ.ងវែងខ្លី មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5TezkxqeJzlccaizW11JrBFVVnUjpOYaiWAg1bZV7kXXeRGbK5dbkisAdaVTsfgdtWPfs6U5-tKzRFV2B93NUjejrSYV9r3LYFiQtjKCBOeL8YiLuGoXSew5RcLiDjK1Tr2UjVOh77CUfk7ft9PvqPY3TQ8Ycc3WQcjCwfb1QGd5ZRk059dAI3UtZO4qK/s1280/photo_2025-09-18_13-07-36.jpg

លោកឧត្តមសេនីយ៍ Shamsul Rizal Bin Musa អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសថៃ ក្នុងឋានៈជាប្រធានក្រុមសង្កេតការណ៍អន្តរកាល (IOT) និយាយថា លោកបានធ្វើដំណើរមកភូមិព្រៃចាន់ នៅថ្ងៃទី១៧ ខែកញ្ញា គឺមកពិនិត្យមើលការអនុវត្តបទឈប់បាញ់ ដោយលោកស្នើឱ្យថៃបញ្ឈប់អំពើហិង្សា និងរក្សាភាពស្ងៀមស្ងាត់នៅភូមិព្រៃចាន់ រហូតដល់មានកិច្ចប្រជុំ JBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9_UnIdTQVxpEKOZ7V5Z055LAKw83_XBnFGHAPnd5oumK3jjTqpuTwwM5CguqX_BVhxC9L2a-RTvwl24sd__hvYMWlW0uB_i0a_73hh1hKxFY8iVjZiLWDtZNZW23s3Z_K6QCMGvVG1CkDEQHOxbYjS8xfwdyUPsJN5giYPIET59YN13ObETEgpzEb_60j/s1280/photo_2025-09-18_13-07-35.jpg
ចំណែកការដោះស្រាយជម្លោះនៅក្នុងកិច្ចប្រជុំ JBC លោក Musa ជឿជាក់ថា ជម្លោះនៅព្រំដែនភូមិព្រៃចាន់នឹងស្ងប់ស្ងាត់នាពេលឆាប់ៗ និងស្នើឱ្យកងកម្លាំងថៃគោរពច្បាប់អន្តរជាតិ ។ លោកមានទំនុកចិត្តថា បើកងទ័ពថៃគោរពបទឈប់បាញ់ គឺចាប់ពីពេលនេះទៅ ប្រទេសទាំងពីរនឹងទទួលបានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5N5iQcwqpha-LMdXpjmnhyphenhyphenPBXp8wOGiQmvRuqNmcBNXxotSqKN2dJ_OOI7RIG19xUWEtz6j_ewcMnfhqI9eJh0I2MY8FYOQCbL0vCtLg_psXhQnPkaWm72wXNTTDLsDOpaLfEhQ2v2w7bkhH6fJpv45k1lOjcL6fcxHT_vbQcMvJvDmF5l6qX8rKm6i4/s1280/photo_2025-09-18_13-07-35%20(2).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចថៃបានបា.ញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យហៀរទឹកភ្នែក ហើយសមត្ថកិច្ចថៃបានប្រើប្រាស់ឧបករណ៍បំពងសំឡេងធ្វើឱ្យប៉ះពាល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ។ លើសពីនេះ ពួកគេបង្កអំពើហិង្សាដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបា.ញ់ជំពាមកៅស៊ូគ្រាប់ឃ្លីបណ្តាលឱ្យពលរដ្ឋ និងព្រះសង្ឃខ្មែរ យ៉ាងតិច២៤អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ស្រាល ។ កងកម្លាំង និងសមត្ថកិច្ចចម្រុះកម្ពុជាដែលគ្មានអាវុធ បានការពារសុវត្ថិភាពលរដ្ឋខ្មែរ ដោយប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍ដែលបានឯកភាពគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHQDQGw1GDN30S9gIb4blj0nVtPQQG7oI4iT0XV535R44bog6YbI1ED9Q-Y8Ez8i0LpQw4qg6Zc6T3UwVsEoM1TcrZ1hGFcDWCCsQ7EDVVx5mjMHvQPzJJfpEPJ5DqbnIIc-mEFfcmC5izWhilGbkYoXXWevZx_9TE26f4kAha0OfRtEp8nmLWFIuUk8P/s1280/photo_2025-09-18_13-58-46.jpg

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងហិង្សាទាំងនេះជាបន្ទាន់ ។ កម្ពុជាទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់ត្រង់ចំណុច២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ រួមទាំងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាធរមាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1b2WxLmLv35zaM-eOn2DANx4MtMGmvgYMunbSYRpwueGtfmbiCxkOgMARcJuNSt55kF2CLZ8C4XuxpG1fyckVWkt8vBECntDyhzZNrc1Tus16eNlMXsqb_5k707KD_bc3_yZbCz5ZnJcz_id43EU-YUj4ZYqUcn2wt6DfRfetEJwicgCdzt7fG7vizp_/s990/photo_2025-09-18_13-58-45.jpg
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ។ កម្ពុជាសូមអំពាវនាវដោយទទូចឱ្យថៃគោរពគោលការណ៍ទាំងអស់នេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នាដើម្បីបញ្ចៀសការប៉ះទង្គិចនាំដល់ការផ្ទុះអាវុធជាថ្មី ៕