Yu Menglong បានស្លាប់នៅអាយុ ៣៧ ឆ្នាំបន្ទាប់ពីធ្លាក់ពីលើអគារខ្ពស់កាលពីថ្ងៃទី ១១ ខែកញ្ញា។ ប៉ូលិសបានច្រានចោលការចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយ។ ក្រុមគ្រួសារ និងក្រុមហ៊ុនគ្រប់គ្រងរបស់លោកមិនបានធ្វើអត្ថាធិប្បាយអំពីមូលហេតុនៃការស្លាប់នោះទេ។ ព័ត៌មានអំពី Yu Menglong ទទួលបានការចូលមើលរាប់សិបពាន់លាននៅលើ Weibo ។ យ៉ាងណាមកទល់នឹងពេលនេះទស្សនិកជនជាច្រើននៅតែកើតចិត្តសង្ស័យចំពោះមរណភាពរបស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguaG2mduC1wBJkykB_c-dgm1luvQoT0J_5Nmn8mZ68vHY8RXkMVIWu7ImLlBQiPODAa95KTWiG1P3_dFsG-Z9_EmHaejpFyA3Jf3iW7WmHZGJnpQKYFnqk-DWHusB-hu8LR6LNNI_NnRsWfmBG-f7_idfrnc4BZ5kqz-Yh7mPzyPt4EEjQKuLjYLwhHNVM/s1080/image_2025-09-13_10-57-36%20(2).png

អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ថា ចុងក្រោយនេះមិនថានៅលើបណ្តាញសង្គម ឬនៅក្នុងព្រឹត្តិការណ៍មួយចំនួន Yu Menglong តែងតែបង្ហាញផ្នែកវិជ្ជមាន ដោយមិនបង្ហាញពីជំងឺ ឬការលំបាកឡើយ។ ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនបានបង្កឱ្យមានការសង្ស័យក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2TRotOZY5VuqdA4lbvJqDcjlK38ov-2x1k1NXuXQiLOR5cETtnw9oMe83SCZnrYOyB8fOW7rnIOok6hmYb2WyZyM-_26nAAna1NgYE8V7r4JhvK8vYZ33RhQwGZ3D8g2xVPYwy57EgkM8Q4_jo2zhLFlFXIwEOkyJbDNHrXr0KVptX_POZk42AvZfTm3z/s1308/image_2025-09-13_10-57-37%20(2).png

រូបថតដែលគេចោទថាបានផ្សព្វផ្សាយពីគេហទំព័រមុនពេលប៉ូលិសបិទវាបង្ហាញពីស្នាមឆ្កូតនិងស្នាមនៅជុំវិញបង្អួច។ សំណាញ់ដែលដាក់នៅលើបង្អួចក៏ពិបាកក្នុងការយកចេញ បើសិនជាគ្មានឧបករណ៍ពិសេសទើបបន្ថែមឱ្យមានការសង្ស័យ។ ជាមួយគ្នានេះតារាសម្តែង Yu Menglong ក៏បានរាយការណ៍ថាមានការភ័យខ្លាចចំពោះកន្លែងខ្ពស់ៗផងដែរ។ ជាមួយនឹងអាជីពដែលកំពុងកើនឡើងរបស់ខ្លួន រួមទាំងកាលវិភាគនៅថ្ងៃបន្ទាប់ វាហាក់ដូចជាមិនទំនងជាតារាប្រុសរូបនេះនឹងធ្វើអត្តឃាត។ ចំណុចសង្ស័យទាំងនេះជាកត្តាដែលជះឥទ្ធិពលលើការសង្ស័យលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrToqzISq8jd8T-LPMemZ6o6CcroS1pr_kn4gHw_yH1MqwTUk9px22WfgKBCYSq54OoJ_paQeNxrEPV5eUxi5hxg8_2mmqIZpclBS-wUOox9Unviv5j55nFQHp0P7lpegjNAoyvZUKGer7vCUCnMfgyfmqeOYyxQSSRUpVqBSOBJXv-pu71hNv6CPlklPj/s1656/image_2025-09-11_13-17-20.png

Yu Menglong គឺជាតារាល្បីមួយរូប ដែលមានអ្នកគាំទ្រច្រើនជាង ២៦ លាននាក់ នៅលើ Weibo ។ ម្តងម្កាល លោកបង្ហោះរូបភាពខ្លួនកំពុងហាត់ប្រាណ សរសើរផ្កា ឬដើរលេងក្នុងជីវិតប្រចាំថ្ងៃ ដោយរាល់ការបង្ហោះនីមួយៗ ទទួលបានការ Comment ពីអ្នកទស្សនាជាង ១ម៉ឺននាក់។ ក្នុងការបង្ហោះក្នុងរយៈពេល២ខែកន្លងមកនេះ មានមហាជនជាច្រើនបានបញ្ចេញមតិថារូបលោកមើលទៅរាងស្គមជាងមុនដោយដាស់តឿនឱ្យតារាប្រុសរូបនេះថែរក្សាសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7S7iVSf8Pftsr_ZY3fExXJvNopGD1I-fCeI4R9U88w69Z4a6eYSJf4tSmwB528LvuZBHTTnpQ394vQ4jvXGMM18freiW7WwKMt_HeWtamxCioilIWYXeO80DlHAgkcp-ve4EpCYvzcQsL6l1ixxvFF8e9sfQnP71oxruls85EwgLotuRQ6ZGkmtH2_sTD/s1729/image_2025-09-11_13-17-19.png

ជុំវិញមរណភាពរបស់ Yu Menglong អ្នកលេងបណ្តាញសង្គមមានភាពងឿងឆ្ងល់ខ្លាំងជាងគេគឺអ្នកនិពន្ធរឿង Ji Guangguang ព្រោះចាប់តាំងពីដំណឹងមរណភាពរបស់តារាប្រុសរូបនេះមកលោកបានលុបការបង្ហោះ ដាក់គណនីបណ្តាញសង្គមជាលក្ខណៈឯកជន ហើយមិនព្រមចេញមុខបញ្ជាក់ថាជាការពិតឬមិនពិតដែលលោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលមានការញុំាអាហារជាមួយនឹង Yu Menglong មុនពេលតារាប្រុសរូបនេះស្លាប់៕