ដ្បិតតែការប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ចប់និងរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែវិស័យនេះនៅតែមានរឿងដ្រាម៉ានៅលើបណ្តាញសង្គម។ ក្នុងនោះអ្នកលេងបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់មកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនពេញចិត្តលទ្ធផលនៅពេលនាងឈរថតសុខៗស្រាប់តែរត់ទៅណាមិនដឹង ខណៈពេលថតរូបផ្លូវការក៏គ្មានវត្តមាននាងទៀត។

មានការវែកញែកច្រើនពីអ្នកលេងបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអះអាងថានាងទទួលស្គាល់ការពិតអំពីលទ្ធផលនៃការជាប់លំដាប់រងទី២នៃការប្រកួតនេះ ខណៈពេលបញ្ចប់ការប្រកួតនាងក៏បានបង្ហោះអបអរទៅកាន់ ហ្វីយ៉ាតា ជាម្ចាស់មកុដផងដែរ។ លើសពីនេះតាមការចែករំលែករបស់អ្នកគាំទ្រកាលដែល ពេជ្រ វត្តីប្រញាប់ប្រញាល់នោះគឺនាងចង់ទៅបន្ទប់ទឹកប៉ុណ្ណោះ។

នៅយប់ថ្ងៃទី១៤ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះថា «ការទទួលស្គាល់ការពិត ជារឿងមួយដែលនាងខ្ញុំតែងតែប្រកាន់ខ្ជាប់ ហើយយកមកអភិវឌ្ឍខ្លួនបន្ថែមជានិច្ច ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃចក្កវាឡ ហើយនាងខ្ញុំរីករាយនឹងចំណាប់ផ្តើមមួយនេះ..»។ លំដាប់រងទី២បានបង្ហាញថានាងនៅតែមានមោទនភាព និងរីករាយបំផុតចំពោះតំណែងមួយនេះ»។
ជាមួយនឹងការលើកឡើងនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែឈរពីក្រោយខ្នងនាងខ្ញុំនិងជាកម្លាំងចិត្តយ៉ាងរឹងមាំដល់នាង និងបានអរគុណដល់មនុស្សជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភឈុត ជាងផាត់មុខ ធ្វើសក់ និងផ្នែកផ្សេងទៀតក្នុងដំណើរប្រកួតមួយនេះរបស់នាង។
គួរឱ្យដឹងថា អំឡុងពេលសម្ភាសន៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយសំណួររបស់គណៈកម្មការថាបើសិនជាមិនមែនជានាងជាអ្នកគ្រងមកុដ អ្នកដែលនាងញគិតថាស័ក្តិសមនឹងទទួលបានមកុដនោះគឺ ហ្វីយ៉ាតា ។

ទន្ទឹមនឹងអះអាងច្បាស់ៗថានាងព្រមទទួលស្គាល់ការពិតមានមោទនភាពចំពោះតំណែងលំដាប់រងទី២នៃការប្រកួត Miss Universe Cambodia 2025 តាមរយៈការ Live ជាមួយទស្សនិកជនកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថានាងប្រហែលជាសុំលាលែងតំណែងនេះប៉ុន្តែមិនច្បាស់នោះទេ រង់ចាំការប្រកាសផ្លូវការពីស្ថាប័នសិន៕










