ហានូយ៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានដាក់ស្នើសាលារៀនទូទាំងប្រទេសឲ្យចាប់ផ្តើមបង្រៀនភាសាឡាវ ចាប់ពីឆ្នាំ ២០២៦ តទៅ ដើម្បីជាការបន្តអនុវត្តកម្មវិធីបង្រៀនភាសាបរទេសដែលមានរួចទៅហើយ សម្រាប់ភាសាប្រទេសជិតខាង ដូចជា ភាសាខ្មែរ ថៃ និងឥណ្ឌូនេស៊ី ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌ផងដែរ។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtwBPtlPnUrUGbRPoKvcGIYkpezfPXhjzSzZYd0XQ6SdekbIKbnb5EV71u73c22gySwPifs0Bol_pB0IbENq3TQTml7n9oXYM8mZro7l5RdrBnEJOSRfsRvOMwpzNrrZRQivnGC9JgQdGrPFD9-vo1jLDccZdQCVtpRYXmXXVrcyqWIoBhHG8IqAa2jc6s/s1000/photo_2025-09-15_13-30-36%20(2).jpg
គួរឲ្យដឹងថា នេះគឺជាផ្នែកមួយនៃ កម្មវិធីបង្រៀនភាសាបរទេសរយៈពេល ១០ ឆ្នាំ(២០២៦-២០២៣៥) ដែលបានប្រកាសកាលពីចុងសប្តាហ៍មុន។ ក្នុងនោះ ក្រសួងមានផែនការបង្រៀនភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ និងឥណ្ឌូនេស៊ីចាប់ពីឆ្នាំ ២០៣០ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ជាមួយប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXJWoyap4bAKJQmRZzirPSMTMncnRk4mk9muXPXgzV0ZCKPY3jfpNWRY0erFn1MwMUkVEfaGdtqPQfAjUZrt8cdeSGB8b5IbyQRGTYHBJsIey99Q3a9Pudi6a-2OqcLss5d-PLRjje_Zq-lZDLa9499U5aJyriFu6C4uf3WQ8F7HMwbdZ1W5TGsOww9aL/s1199/photo_2025-09-15_13-30-36%20(3).jpg

លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម បានលើកឡើងថា កិច្ចប្រឹងប្រែងនេះត្រូវបានពិភាក្សាកាលពីដើមខែមិថុនា ជាមួយលោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ។ យ៉ាងណាមិញ កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងនៅតំបន់ជាប់ព្រំដែនឡាវ ហើយនឹងពង្រីកបន្ថែមនៅពេលមានគ្រូបង្រៀនគ្រប់គ្រាន់។ សព្វថ្ងៃនេះមានសិស្សជាង ១៤ លាននាក់ មកហើយដែលក្នុងនោះចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលបានជ្រើសរើសភាសាបរទេសសម្រាប់រៀន រួមមាន អង់គ្លេស រុស្ស៊ី បារាំង ចិន អាល្លឺម៉ង់ ជប៉ុន និងកូរ៉េជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYdcN7FXiJ2_XiHOtDB9s4fa8kZ2XzCWXnLicQs182DF7r1BtMp7Nuz030S1SIAPl6QQ0CMLZKv_CntACP4LxcOg_VK5HZa7PHoyMHJEUI80Xaxj0DaWyjnK-a2qI1-eicoel0BO1MZO0VM0ixCnDul9Kg54l2ynUid49__ReG5TCiv73l_YblaBJ6Yjo/s680/photo_2025-09-15_13-30-36%20(4).jpg

ភាសាអង់គ្លេសត្រូវបានបង្រៀនគ្រប់ខេត្ត-ក្រុង ហើយមាន ៤០ ខេត្តក្នុងចំណោម ៦៣ បានបញ្ចូលកម្មវិធីនេះជាផ្លូវការ ចាប់តាំងពីខែកក្កដាមក។ ខណៈដែលភាសាបារាំងមានចំនួនសិស្សច្រើនបំផុត ៣០,៧០០ នាក់, ជប៉ុន ២០,៨០០ នាក់ និងចិន ១៤,៤០០ នាក់។ សិស្សទាំងនេះរួមមានអ្នកចុះឈ្មោះក្នុងកម្មវិធីសិក្សា ៧ និង១០ឆ្នាំ, អ្នករៀនភាសាបរទេសទីពីរ និងអ្នកនៅក្នុងកម្មវិធីសាកល្បង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVGFKZ-8fTM3Rec-XkyJjFSXk6tfdZBJgCyZVzQJVKNhzHAsfXyNOjNd0Haw2lXNkyHvFYNQwYlF1juETD_fcFEThccQEKWfF_4NcML7E4j0kPAkvMQzI40tJDdVTJsDC3B13i1EpynZRT941Eipc9ONyREL-3E2r2b0C09qjZOYTGdmODGpr1C2PnWtrI/s680/photo_2025-09-15_13-30-36.jpg
គួរបញ្ជាក់ថា ដើម្បីបន្ថែមភាសាបន្ថែម និងលើកកម្រិតការបង្រៀនភាសាបរទេស ក្រសួងអប់រំវៀតណាមមានផែនការជួលគ្រូបន្ថែម រួមទាំងគ្រូជនជាតិដើមផងដែរផង។ ក្រៅពីនេះ កម្មវិធីនេះក៏មានគោលបំណង ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា និងវេទិកាបញ្ញាសិប្បនិម្មិត ក្នុងការសិក្សាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_pj6zKYX_DstZtowlnS8i3Y-sv7EP2WrqlnMVPb2sr2TAlgYiqr11_Ezv1dU2g9E4JMPi8yKbynCJVkH4wwwSee4cRk_7MIX329rEGcahxgmSqaoki9Ep5VV3mOVahw5o35Q2iMe1THMDA2_svz1iWLx9ofMfIfjBuUK4P7tM_c6Udh-MA4QPuzreqTZw/s512/photo_2025-09-15_13-30-37.jpg