ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះបានធ្វើការរិះគ.ន់យ៉ាងចាស់ដៃលើនាងប៊ូម ប៉ាណាដា អ្នកនាំពាក្យក្រសួងការពារជាតិថៃជាថ្មីម្ដងទៀត ក្រោយនាងបាននិយាយនៅចំពោះមុខអ្នកកាសែតថៃថា នៅក្នុងអំឡុងពេលមកប្រជុំGBCនៅកម្ពុជា នាងមិនហ៊ានសូម្បីផឹកទឹកដែលកម្ពុជារៀបចំឲ្យ ព្រោះខ្លាចមានអ្វីមិនប្រក្រតីនៅក្នុងនោះ។

តាមរយៈវីដេអូផ្ដល់ការសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងការចូលរួមក្នុងកិច្ចប្រជុំ GBC នៅខេត្តកោះកុងក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីកន្លងទៅ អ្នកនាំពាក្យក្រសួងការពារជាតិថៃថ្មីថ្មោង នាងប៊ូម ប៉ាណាដា បានលើកឡើងយ៉ាងដូច្នេះថា៖ នាងបានកាន់ដងទឹកសុទ្ធCAMBODIA នៅនឹងដៃ ហើយអ្នកនៅក្បែរខ្លួននាងបានប្រាប់ថា កុំផឹកទឹកនោះអីក្រែងមានអីមិនប្រក្រតីនៅក្នុងនោះ។ ហើយនាងក៏បានធ្វើតាម ដោយមិនផឹក ឬបរិភោគអ្វីដែលខាងកម្ពុជារៀបចំទទួលនោះទេ។
អ្វីដែលកាន់តែធ្វើប្រជាពលរដ្ឋកម្ពុជាស្ដាប់ហើយហួសចិត្តនោះគឺនាងបាននិយាយយ៉ាងអស់សំណើចថា នាងស្រេចទឹកខ្លាំងណាស់ទម្រាំចប់ប្រជុំ ហើយបានទៅដល់ប្រទេសថៃវិញ ព្រោះនាងមិនហ៊ានផឹកទឹកនោះ។

ពាក្យសំដី និងឥរិយាបថរបស់អ្នកនាំពាក្យថៃរូបនេះ បានបង្ហាញពីការគិតយ៉ាងអគតិមកលើកម្ពុជា មានចេតនារើសអើងជាតិសាសន៍ ព្រមទាំងជាការមើលងាយផលិតផលកម្ពុជាថាគ្មានគុណភាព មិនដូចផលិតផលថៃដែលមានពលរដ្ឋខ្មែរមួយចំនួននៅតែទុកចិត្តហើយចង់ប្រើប្រាស់នោះទេ។
ទង្វើរបស់នាងប៊ូម ប៉ាណាដា គឺជារឿងដែលប្រជាជនកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ដ្បិតកាលពីកន្លងទៅថ្មីៗនេះ នាងក៏ទើបតែបង្ហាញការមិនគោរពដល់កិច្ចប្រជុំGBC តាមរយៈការចុចទូរស័ព្ទថតវីដេអូ និងប្រកាសស្វែងរកវត្តមានរបស់លោកជំទាវ ម៉ាលី សុជាតា ថាមិនឃើញមកចូលរួម ស្របពេលដែលកិច្ចប្រជុំកំពុងតែដំណើរការ។.jpg)
អាកប្បកិរិយារបស់នាង គឺប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីក្នុងនាមជាមន្រ្តីដែលបម្រើការក្នុងជួររដ្ឋាភិបាលទាល់តែសោះ៕










