ប្រទេសថៃ ៖ ស្របពេលខេត្តជាច្រើនរបស់ថៃរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ និងបាក់ដី នៅខេត្តរ៉ាក់យ៉ងឯណោះវិញមានហេតុការណ៍ភ្លើងឆេះរោងចក្រផ្លាស្ទិកយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានការភ័យជ្រួលច្របល់ទាំងកម្មកររោងចក្រ និងអ្នករស់នៅជុំវិញ ។ ទោះជាមានការជួយអន្តរាគមន៍បញ្ជូនរថយន្តបា.ញ់ទឹកជាច្រើនគ្រឿងក្តី ក៏ប៉ុន្តែទ្រព្យសម្បត្តិក្នុងរោងចក្របានខូចខាតខ្ទេចអស់គ្មានសល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbmR9qbIkMsKq5UJQaAWzM6me9iDmo3bt-QrMuH-_dzaiFzZFC6gnQXz4CbYRGA6IdPAClMTceH6tcDJ09iB5xsgElqwkfQiTuCcAQKxJxnb-ulfZTwl7Vc041-0oGu8zQGwkVHOJu96Z-6T2xtFsdt_33ixJZ3su5SqVSTuWQ5GMbbHPEBQx_qr9XcCw/s800/photo_2025-09-13_15-07-16.jpg
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រោងចក្រផ្លាស្ទិកមួយកន្លែងនៅខេត្តរ៉ាក់យ៉ង បានឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានផ្សែងខ្មៅហុយពាសពេញអាកាសគួរឱ្យតក់ស្លុតបំផុត ថែមទាំងសាយភាយក្លិនឈ្ងៀមពេញតំបន់ទាំងអស់ ខណៈភ្នាក់ងារពន្លត់ភ្លើងបា.ញ់ទឹករហូតដល់ជាង៣ម៉ោងទើបភ្លើងរលត់ ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លា.ប់ទេ ប៉ុន្តែបំផ្លា.ញទ្រព្យសម្បត្តិក្នុងរោងចក្រស្មើទឹកប្រាក់រាប់លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsBfCD7ARojkOrh7Uv_zaiM27wQrwTSEagmvo1_8R32XbJAWxOsAZucNdc9LpEtihHaiqvVyQYrHqMj4kbMcvvpNlZGa9TlXwbYy0khKKhb9fiWbfRKyOFBKLBcDU1AcB62xfDaRkYBjPG7mPowtVcW1PHivp4lc3CqR9DVmUHyfGh5X3did14S-O3Yue/s800/photo_2025-09-13_15-07-15%20(2).jpg

នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា អាជ្ញាធរខេត្តរ៉ាក់យ៉ងបានទទួលសេចក្តីរាយការណ៍មានភ្លើងឆេះរោងចក្រផ្លាស្ទិករបស់ក្រុមហ៊ុមមួយនៅឃុំម៉ាបតាផុត ស្រុកមឿង ខេត្តរ៉ាក់យ៉ង ក៏បញ្ជូនភ្នាក់ងារពន្លត់ភ្លើងទៅពិនិត្យមើលកន្លែងកើតហេតុ រួមទាំងបញ្ជូនរថយន្តបាញ់ទឹក ។ រោងចក្រនេះត្រូវបានភ្លើងឆេះយ៉ាងឆាប់រហ័ស ដោយសារមានផ្លាស្ទិកជាច្រើនត្រូវកែច្នៃឡើងវិញ ហើយភ្នាក់ងារប្រើប្រាស់រថយន្តបាញ់ទឹករហូតដល់១២គ្រឿង និងចំណាយពេលជាង៣ម៉ោង ទើបភ្លើងរលត់ ប៉ុន្តែភ្លើងបានឆេះរោងចក្រទាំងមូលខូចខាតទ្រព្យសម្បត្តិទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYiBqmHUvU9_H7AgnUZSX2R0vJAGdGr-U-KsawsUaLrvj1fffigwDoTkuElylwilvMyrLEvwz4VRQN0WV9xrzca9rimVIh-z-n8hIafA3WIWw7gGQY-ZvbG4OpJ8SXar5l7_MjSypfAY8UDinDjYoFKXNua2WCOaAB71SMmgrxYelAtgIMFy7_KNd7qCPB/s800/photo_2025-09-13_15-07-15%20(3).jpg

អភិបាលខេត្តរ៉ាក់យ៉ង លោក ផាសាកន ប៊ុនយ៉ាឡាក់ បានបញ្ជាឱ្យចៅហ្វាយស្រុកមឿង និងប្រធាននាយកដ្ឋានសន្តិសុខខេត្តរ៉ាក់យ៉ង រួមទាំងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលកន្លែងកើតហេតុដើម្បីជួយសង្គ្រោះបន្ទាន់ ។ បើតាមពលរដ្ឋនៅម្តុំរោងចក្រនេះនិយាយថា បានឮសូរសំឡេងផ្ទុះជាច្រើនលើកក្នុងរោងចក្រមុនពេលកើតហេតុ ក្រោយមក ភ្លើងក៏បានឆេះយ៉ាងខ្លាំង ខណៈកម្មកររោងចក្រប្រាប់ថា ឃើញអណ្តាតភ្លើងតាំងពីម៉ោង៦និង៣០នាទីព្រឹកមកម៉្លេះ (ព្រឹកថ្ងៃទី១៣ ខែកញ្ញា ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqQNakfAn4g-_5tj1rqotZMw8gUXjGydubd_tXqAFBz3-ewHtsjzyJdf8caFZIJwbwVy0T9FVZr8ZEQN_bMuAUt5xOe4czQGOb3GqI4l4vskFgby3LHu0mu12izTfX3JugdGwIuJojDA0ztdhT_dkI-z2nm6IHypOfovuepxEesQFgiO_OCg7la8eI9h3/s1200/photo_2025-09-13_15-07-15.jpg
ហេតុនេះ កម្មករបានជួយគ្នាពន្លត់ភ្លើង ប៉ុន្តែពុំអាចពន្លត់ភ្លើងបានទេ គឺភ្លើងឆេះកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ទើបប្រញាប់ជូនដំណឹងទៅភ្នាក់ងារពន្លត់ភ្លើងឱ្យមកជួយអន្តរាគមន៍ ។ គួរឱ្យសោកស្តាយ ទម្រាំភ្នាក់ងារគ្រប់គ្រងស្ថានការណ៍បាន ភ្លើងបានឆេះរោងចក្រ និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsK-ZkFRQRIJDZ1UfIrRKTkVwjzU8LPzj1wsbxcapnbg8MDL7Ix1D_P1KK3N8yhzwGEsIWQgRrD_3ysF9hhTtPH1vpc0YtZooL9lR6eOnAQIVx4nqKIHBfYWvU-blORehmsjdYi5rSYLMPUz7vp2L92chhAoGYtENGXHEAZKaJhPI77mgKl6gk10AkYnnw/s800/photo_2025-09-13_15-07-16%20(2).jpg

ក្រោយភ្លើងរលត់ មជ្ឈមណ្ឌលគ្រប់គ្រងខ្យល់ពុល និងការិយាល័យឧស្សាហកម្មខេត្តរ៉ាក់យ៉ង បានបញ្ជូនភ្នាក់ងារមកត្រួតពិនិត្យគុណភាពខ្យល់នៅជុំវិញរោងចក្រចម្ងាយប្រមាណ៥គីឡូម៉ែត្រ ដោយសារធុំក្លិនឈ្ងៀមផ្លាស្ទិកពេញតំបន់ទាំងអស់ ហើយលទ្ធផលត្រួតពិនិត្យខ្យល់ជំហ៊ានដំបូងបញ្ជាក់ថា កម្រិតខ្យល់ធម្មតា ។ មូលហេតុបណ្តាលឱ្យភ្លើងឆេះរោងចក្រពុំដឹងច្បាស់លាស់ទេ រង់ចាំការពិសោធន៍ភស្តុតាង រីឯទ្រព្យសម្បត្តិក្នុងរោងចក្របានខូចខាតអស់រាប់លានបាត ៕