បុគ្គលដែលមានជាងគេបង្អស់នៅលើពិភពលោកមិនមែនជាលោក Elon Musk ទៀតនោះទេ ដោយតំណែងនេះបានធ្លាក់ដល់ដៃលោក Larry Ellison សហស្ថាបនិករបស់ Oracle វិញ ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង 40% នៅក្នុងការជួញដូរដំបូង ធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់មានចំនួនលើសលោក Elon Musk ប្រមាណជិត10ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក The Guardian នៅថ្ងៃព្រហស្បត្តិ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjEUQ5duW4a6bxaVDAba0XZuL0604aDhKkehfzhNG8A-_dIfx4kQvD_k0XI0M2MFfVKHvG26RNIqLlzEm59lBvZHPYyKNk2RNxY_r1SuE7i0S1EVWKmlIe9c2_Zdk-jtPguiLuK5nJy_0phZ-97jLykcI_WbCTdYIjAL9LjEmGOJwfADAvShyutv_gOwQi/s1000/photo_2025-09-11_14-57-53%20(4).jpg

បើយោងតាមការវាយតម្លៃសន្ទស្សន៍ទ្រព្យសម្បត្តិមហាសេដ្ឋីរបស់ Bloomberg បានឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឱ្យក្លាយជាបុគ្គលដែលមានជាងគេបំផុតរបស់ពិភពលោក។
null
ទិន្នន័យនេះបានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Ellison បានកើនឡើងដល់ 393 ពាន់លានដុល្លារអាមេរិក ដែលជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ Oracle ។ ហើយឥឡូវនេះលោក Elon Musk បានដើរតាមពីក្រោយគាត់វិញម្ដង ជាមួយនឹងទឹកប្រាក់ប្រហែល 385 ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4QUjxdB5zhr664OkXVBUbIzNnDZGuju-_1UT4n-kyOpYx9SDJQjKG3GRQquDveZGLp1SOaNwiFdDwvs1YgZo2cSBujimSgxP7awapLH5-b4P08G46NTUVLp265UEXzqCYefGEC5Sk6hYq55qZVvpiS_tB5TTScLys3g4Ys33upp1rJu4vHjJHDlVOuoEY/s600/photo_2025-09-11_14-57-53%20(2).jpg

គួរជម្រាបថា Oracle ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1977 គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដ៏ឈានមុខគេលើសកលលោកក្នុងផ្នែកកម្មវិធីអាជីវកម្ម និងបច្ចេកវិទ្យាពពក ដែលភាគច្រើនបម្រើដល់ស្ថាប័នធំៗដូចជា ធនាគារ និងរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIIqTxst6eh54QN4krCzsum2aT-nUFVEd3wgfkXSPTmdHfmt63WeaDr-x-mgw2FmED9RGmG2Mifi6q5T4nLi1VxEK6E3IKoFQmKca88lG6MOdw8Vt2FO_IBwXiC9Oz19AleBLaB6BNa-ycVumuM5pZcEHnJuUSM7gFx2d_3BzIr81mKvwfi2rwFeH4sVD/s1280/photo_2025-09-11_14-57-53%20(3).jpg

នៅក្នុងវ័យ81ឆ្នាំក្នុងពេលបច្ចុប្បន្ន លោក Ellison បានប្រែក្លាយវាទៅជាក្រុមហ៊ុនសូហ្វវែរ និងកុំព្យូទ័រពពកដ៏ធំបំផុតមួយរបស់ពិភពលោក។ ការផ្លាស់ប្តូរចុងក្រោយបំផុតនៅកំពូលនៃតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិ បានបង្ហាញពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនីមួយៗថាមានការប្រែប្រួល ដែលជារឿយៗវាបានផ្លាស់ប្តូរដោយសារតែចលនាទីផ្សារភាគហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe6N1hl8ZLU-hRX94phuDQZKXl3fR3rOB1g7hZH-3_u5dlZquFuMZ43AdUniFHO-G32SATSyyH4jjaR1y30jIUAsVryHLZiXOtT1eU8-WurCj2o92f5y1fLV9_jGOKKpyASPttl2SfxYcfNG4I-ZQLiY_iXoEkysX1HvEwbx3FFlMSo3GVKKobYeEj5Oqy/s686/photo_2025-09-11_14-57-53%20(5).jpg

ជាមួយនឹងការកើនឡើងនៃទីផ្សារ និងភាគហ៊ុនបច្ចេកវិទ្យាបែបនេះ បានជំរុញឲ្យទ្រព្យស្បត្តិរបស់លោក Ellison ហក់ដល់ចំណុចកំពូល ដែលជាការបញ្ជាក់បានថាវាសនាពិតជាអាចផ្លាស់ប្តូរបានទាំងស្រុងក្នុងពេលមួយយប់នៅក្នុងពិភពភាគហ៊ុនខ្ពស់នៃទ្រព្យសម្បត្តិជាសកល៕