ភ្នំពេញ៖ វីរយុទ្ធជនទាំង១៨នាក់ដែលត្រូវបានថៃចាប់យកទៅនិងកំពុងត្រូវបានបន្តឃុំខ្លួន ត្រូវបានក្រុមការងារកាកបាទក្រហមអន្តរជាតិ (ICRC) ចុះសួរសុខទុក្ខ និងសម្របសម្រួលឲ្យពួកគាត់បានសរសេរសារតបត្រឡប់មកក្រុមគ្រួសារវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGEbUuI2WHCYGFN9f33bq4dOdYWvLC_am-06NvlT6ouHQB5JiTNueFFezI_Cv8rM-ISYxh7mT_qDJSZ2OVfSQzfdl9WrIhojxu4TrJ4_3Onz2ABPJNAvPKLw9Y6Q1L7NU-rDdra1e37RY29ie0Y89nz3IWOetaziCJZYIdMt_vsXCfBzfSF1uSH49kWQg/s1280/image_2025-09-09_11-14-41%20(2).png

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ដឹកនាំដោយលោក ច័ជ ម៉ុនតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹងការពាំនាំដំណឹងពាក់ព័ន្ធនឹងវីរយុទ្ធជនទាំង១៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWokyxCPMUVMTA42QE7FGrqTE-3eZptgpLYTy_S_CwoOuY4EfD6d01NhdohDiTzDYh1nLb1qa5WDrgRHvUYDdT8UkqabrUwmKUKQIOyllf_LZ9wHHdZ4y6RWE_kYaACAp1S_lrOjyM9WGJo1mk8yWcThxrYKqCYnGj5l4SOsmBZajiKD4WKPrxFztaZUQc/s715/image_2025-09-09_11-14-41.png

លោក ច័ជ ម៉ុនតានី បានឲ្យដឹងថាក្រុមការងារ (ICRC) បានចុះសួរសុខទុក្ខវីរយុទ្ធជនទាំង១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញដូចគ្នា ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc1lUZ-2Lxk6gUxs5rtxiGfYNRBlPOaIrfyNK74S6VDDe64hVL3Z7KNvNldTD-lEQE0kWqVyCafzYr7oybOuFBaWbOpdNHRK4C7VMkA0wa2hsrTAQ3fVpn2N4kBsJNUFG_vhiMxjhFVh5DFvVCoVN1K994K_JG44xEgp3b39P5V87ojmgOWrs6SyfXT2R/s750/photo_2025-09-09_10-20-09%20(5).jpg

ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZvoZ43AZ2q0N8mPQZQCDs-74_UHCdYDdrsZIx8Bycp_JRGUGVUZPut3h7kUMT9pY6oGgnkniHd5ZTendW2Yd6Jz-Y_lBBvNU6CK0Yjy3kULKRzcB-iFi75JDTQHbNeA3X6GHxejq2ARcQdyXtv-hjxRypL0pVL0bIWTt3H6y7N7pA5xKxrVaP1KI8O5h/s1024/photo_2025-09-09_10-20-09%20(3).jpg

គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ សារកាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtrD3e1M8D1Vm2syGlcOg2ZLbMa-Vqdadka4V49ucs59lLcQTzz0zDVJRLqQCZE19U0zar_bnX5tN0wfRFAq5-0HKZ3X9VgBilD3GQ9jbpBD03ClZeIaaatgobs895OlhMSpIoJkORWj_Epc_s0voUW0VFX64fyJK4PqLGS-yytPy0fqXuSAamMLKWkp6C/s1280/image_2025-09-09_11-14-42.png

គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ត្រូវបានថៃបន្តឃុំខ្លួន ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បានបញ្ជាក់បន្ថែមថា នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងធានាថាការរក្សាទំនាក់ទំនងគ្រួសារត្រូវបានរក្សាទុកក្នុងអំឡុងពេលមានជម្លោះ៕