សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាត់បន្ថយពន្ធរថយន្ត និងទំនិញផ្សេងៗនាំចូលពីប្រទេសជប៉ុនមកស្មើត្រឹមតែ១៥% តាមការព្រមព្រៀងរបស់ប្រទេសទាំងពីរកាលពីខែកក្កដា ។ អត្រាពន្ធនេះនឹងចូលជាធរមានក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីអាមេរិកប្រកាសអត្រាពន្ធជាសាធារណៈ ហើយអាមេរិកសម្រេចទម្លាក់ពន្ធទំនិញខ្លះទៀតរបស់ជប៉ុន គិតចាប់ពីថ្ងៃទី៧ ខែសីហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPlXNOlwTrB-r0LJ8mt21174QCPfCHWRf2MWg-Ke-JFVTLuXZTh2OooCkj8rA5-02eCAMR29SsCsvxaNGo3hhsRviVj3v6HvExyDpNdfwql9l7HZbCCn_y8dJQ6tCNLBtDDD9yl4sMK897rOgRxXvRmZ6kaLuCX98U0PJU2dRne0vVooy9bdWgdkK0bxt/s1024/image_2025-09-05_10-17-51.png

បទបញ្ជាចុងក្រោយរបស់លោក Trump មានន័យថា អាមេរិកនឹងកាត់បន្ថយអត្រាពន្ធរថយន្តជប៉ុន ចាប់ពីអត្រា២៧.៥% នាពេលបច្ចុប្បន្ន មកស្មើត្រឹមតែ១៥% ប៉ុណ្ណោះ ដោយចាប់ផ្តើមអនុវត្តនាចុងខែកញ្ញា ។ អាមេរិក និងជប៉ុន បានឈានដល់ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា គឺអាមេរិកយល់ព្រមកាត់បន្ថយពន្ធរថយន្ត និងទំនិញរបស់ជប៉ុន ប៉ុន្តែកន្លងមក ពុំទាន់មានការប្រកាសច្បាស់លាស់ពីពេលវេលាដែលអាមេរិកចាប់ផ្តើមអនុវត្តបន្ថយពន្ធពេលណា ដោយសារលោក Trump មិនទាន់ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKCJ3hvqQgZrBw23_hN_xV2WDa-Gmf44fQdNiDt835cBCdJYYG2PjiGlfO7hkvr3lw4ZVBqSFtaGWxT4PiR_2WFovw5frKt7H9JoOb_57R51J4S-j244rv0wUzztK3ZOQr4u9hZrLZ1A8Jl2MygtP2fJYo6oLyEnbcZvfCQY3VOdy8rfxEalBJV5IiFWP0/s1920/image_2025-09-05_10-17-49.png

កាលពីខែសីហា កន្លងមក អាមេរិកបានចាប់ផ្តើមប្រមូលពន្ធទំនិញនាំចូលពីប្រទេសនានាលើពិភពលោក ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសជប៉ុន ។ ជាក់ស្តែង ក្រុមហ៊ុន Toyota បានខាតបង់ប្រាក់ចំណូលរហូតដល់ជិត១ម៉ឺនលានដុល្លារ ដោយសារអត្រាពន្ធរថយន្តដែលកំណត់ដោយប្រធានាធិបតីអាមេរិក លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKf8gqlidBMUS9XauVllFTcOQglFh85tH3_5ZvrbuWxW0zZfvvurHD1tdXKSaP8IPENKWwE12jrZIMvN1PLLDnp6wSkOB9nk9ibjB-3PRUkPfRMt-kxMsWZF9YxCVgp1KxfLjyReuvcLQVIgSVIyH8QprujWbtyS9YodkqtdYSuPupASCCiaxFsi2KMuYi/s1600/image_2025-09-05_10-17-51%20(2).png

ហេតុនេះ ប្រទេសជប៉ុនក៏បានពន្លឿនការទិញអង្ករពីអាមេរិកកើនឡើងរហូតដល់៧៥% រួមទាំងទិញផលិតផលកសិកម្មផ្សេងទៀតរបស់អាមេរិក ដូចជា ៖ ពោត សណ្តែកសៀង ជីកសិកម្ម និងផលិតផលផ្សេងៗ ស្មើទឹកប្រាក់សរុប៨ពាន់លានដុល្លារក្នុង១ឆ្នាំ ក្នុងគោលបំណងឱ្យអាមេរិកទម្លាក់ពន្ធរថយន្ត និងទំនិញជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimyyjIxW97oWW1FV0YwMfe64k30kxPha2MNNdUXZGxJfVPeUaHwkWwiIAsL3jydD2LvKIBIJs3FSa5WNdrGkCsvOP3JfUiBAycKNSI9V-rHWs4VtSOkNLcIcy13zFTPNWhyRyvMTGDwoluuk2mWUQwnM3Cylg29NS9pjqHZpYBLp0VcpJWu2-WOCjIOLWw/s1800/image_2025-09-05_10-17-44.png

រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងវិនិយោគទឹកប្រាក់ចំនួន៥.៥សែនលានដុល្លារ ក្នុងគម្រោងដែលរៀបចំដោយរដ្ឋាភិបាលអាមេរិកផងដែរ ប៉ុន្តែរដ្ឋាភិបាលជប៉ុនពុំផ្តល់ទិន្នន័យលម្អិតពាក់នឹងនឹងការវិនិយោគនេះទេ ។ ជប៉ុនរំពឹងថា ការកំណត់ពន្ធរថយន្ត និងទំនិញជប៉ុន ស្មើ១៥% ដែលប្រទេសទាំងពីរបានព្រមព្រៀងកាលពីខែកក្កដា នឹងពុំអនុវត្តចំពោះទំនិញមួយចំនួនទៀតនាំចូលពីជប៉ុនដែលត្រូវបង់ពន្ធខ្ពស់ជាងនេះ រីឯទំនិញជប៉ុននាំចូលអាមេរិកកន្លងមក ធ្លាប់បង់ពន្ធក្រោម១៥% នឹងដំឡើងមកស្មើ១៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaDY_dVCnWECunEYWxIUSBHqSbiDiJ3jQihYQEXsn-Lk5zSQJwdL-3DOYYJwR62LPsnGwj9mdJJaaDye7LlcJbPHKAhJwrLd9yH4TbSRqSIG-0QFh4Jj6nM-O7Z4AtzgTeagsBooV5aQO_GuJbiLKPuZUlNTlWJEw2G-MFJKlb0oPm50EPdsLV3mJ8pq-/s2000/image_2025-09-05_10-17-46.png

គួរបញ្ជាក់ថា ការវិនិយោគរបស់ជប៉ុននៅអាមេរិក គឺក្នុងផ្នែកភាគហ៊ុន ការផ្តល់ប្រាក់កម្ចី និងការធានារ៉ាប់រងពីធនាគាររបស់រដ្ឋាភិបាលជប៉ុន ។ ការវិនិយោគលើផ្នែកទាំងនេះ គឺជាផ្នែកមួយដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែកក្កដា ៕