អាមេរិក បានដាក់ពង្រាយនាវាចម្បាំងចំនួន៨គ្រឿង អមជាមួយនាវមុជទឹកមួយគ្រឿង និងមីស៊ីល ១២០០គ្រាប់ សម្តៅទៅលើប្រទេសវ៉េណេស៊ុយអេឡា។.png)
ការដាក់ពង្រាយនេះ ធ្វើឡើងនៅតំបន់ភាគខាងត្បូង នៃសមុទ្រការ៉ាប៊ីន ដើម្បីបោសសម្អាតការជួញដូរគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡា ទៅកាន់សហរដ្ឋអាមេរិក។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានអះអាងថា៖” នេះជាការគំរាមកំហែងដល់សន្តិសុខជាតិដ៏ខ្លាំងក្លាមិនធ្លាប់មាន ពីកងទ័ពអាមេរិកនៅក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ”។
ជាការឆ្លើយតបនឹងសម្ពាធយោធាពីអាម៉េរិក លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានដាក់ប្រទេសក្នុង “ស្ថានភាពត្រៀមប្រយុទ្ធ” ក្នុងកម្រិតខ្ពស់បំផុត ដើម្បីការពារអធិបតេយ្យភាព។
គួរបញ្ជាក់ថា ភាពតានតឹនប្រទេសទាំង២ កើតឡើងក្រោយពីរដ្ឋបាលលោក ត្រាំ បានចោទប្រកាន់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ថាជាមេក្លោងនៃក្រុមជួញដូរគ្រឿងញៀន៕










