សៀមរាប៖ ប្រាសាទព្រៃមន្ទីរ ដែលស្ថិតនៅកណ្ដោចកន្ដែងតែឯកកណ្ដាលព្រៃ កំពុងរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជាង ១២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី ៩ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOh29lMB7pMMKuB6yjhdn6OJUtQM3b9ojixP_EIsr_Pd-01Hfm0R02-8QFsTQ70MisD2pRN8guTX17tEbFUn_eyXRWAuNHDmZPrYNTzuLsuF2lmOugQzElW_iIsx9ikZMz9YflBs-_BLGDnCKYlTPnBlYg1v2t3TRAHugtafhg08ssemP6xuqEOGloODM/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%98%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9A%E1%9F%A2.jpg
ប្រាសាទព្រៃមន្ទីរកសាងឡើងពីឥដ្ឋ ស្ថិតក្នុងរចនាបទព្រះគោ មានប្រាង្គចំនួន ៣ ស្ថិតនៅលើអ័ក្សត្រង់ជើង-ត្បូង មានគ្រឹះរៀបស្មើមួយធ្វើអំពីថ្មភក់។ តួប្រាង្គទាំងបីមានទ្វារចំហរបែរមកទិសខាងកើត ឯទ្វារនៅទិសទាំងបីផ្សេងទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ទ្វារទាំងអស់មានផ្ដែរ សសរពេជ្រ និងស៊ុមទ្វារ ធ្វើពីថ្មភក់។ នៅខាងខាងកើតតួប្រាង្គទាំងបីបន្តិច មានវត្ថុរាងចតុកោណកែងដូចអាងស្តុកទឹកតូចមួយធ្វើពីថ្មភក់។ នៅលើសាច់ថ្មជុំវិញអាងនេះ គេឃើញមានចម្លាក់ទេពស្រីកាន់ថូ មើលទៅទំនងជាថូដាក់ទឹកស័ក្តិសិទ្ធ ក្នុងពេលដែលគេរៀបចំពិធីបូជាដល់ព្រះ ហើយពេលចប់ពីធី គេដងទឹកចែកគ្នា យកទៅប្រើប្រាស់ដើម្បីការពារឧបទ្រពចង្រៃផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQyUUhyphenhyphenjMHkOFim0MBu5fopynkeIuIRolrDyUHJ7Vptln4XjOCRjTHbRNl-IO8N7-L8AWa9eQynwoRt9e0cjfj0vTvS6WJXxI6qzxxREqAIWlyGULqVVUfyaIDx0sr7lm1ruUrIAtHLoXYC0LkWbnAmuYu76TTOF7w8jrYjsrvOYarSMw-dO5UFITjHWXE/s1080/2-10.jpg
ដោយសារតួប្រាសាទ បាក់បែកច្រើនជាអន្លើរ ទើប សសរពេជ្រ ផ្ដែរ និងស៊ុមទ្វារ ត្រូវបានធ្លាក់ចេញមកក្រៅតួប្រាសាទខ្លះ ត្បិតឈររឹងមាំកណ្ដាលព្រៃរាប់សតវត្សរ៍។ បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការថែទាំ ដោយអ្នកជំនាញអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ហើយប្រាង្គខាងត្បូងក៏កំពុងទទួលបានការជុសជុលឡើងវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VYcX8IYwYc0JD6ChDLg3ApEjg0GehXW8otyRb-0OZNNVav64DbCITTdtMjPzsATZDZro33qwPjWK0FwXg6Tn8N4DoDnSpUw7E4YTXj-DgR9b6CTt_8dQfosquvxGLg-l6VMX5ij06Eo4XhIvj5ndzvF2nCOh2MZK2tsbvJ9rCtzzHvXtNiSKr1EJIP0f/s1280/3-10.jpg

គួរបញ្ជាក់ថា ប្រាសាទព្រៃមន្ទីរ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងតំបន់រលួស ខេត្តសៀមរាបឡើយ។ បើតាមអ្នកសិក្សាស្រាវជ្រាវ ប្រសាទនេះជាអតីតរាជធានី ហរិហរាល័យ ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ម្ដុំប្រាសាទព្រៃមន្ទីរគឺជារាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ ៧០០)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGuh6XaW2g2CYMJnkesPR_oxZoMwYSjyu_AFPQuOKT-yCg3iE1Vz9crF56sbDMpPbCWR1fZ4r-3da-mn2oP3OPAV6n4V3dYdIhnWQ0haqBvWYelH-9kqNHErH9udncl9gK_8SCpVFEfLe_PglzdA3xPq2c19TLoIA8bYiYmNzEtSdESfetfkAmwdkcHG_B/s960/08-04-2023-5.jpg

ទោះបីជា នៅប្រមាណត្រឹមតែ ១ គីឡូម៉ែត្រពីប្រាសាទបាគងក្ដី ប៉ុន្តែប្រាសាទនេះហាក់ដូចជានៅឯកោរតែឯងកណ្ដាលព្រៃ ព្រោះមិនងាយមានអ្នកទេសចរណ៍ធ្វើដំណើរទៅដល់ បានទស្សនាធម្មជាតិដ៏ស្រស់ត្រកាលឡើយ ហើយពេលនេះកំពុងទន្ទឹមរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តប្រាសាទដ៏ឯកោរនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCyXuAPPNUT1plvWxSrqFIdvpCkymNqxAkQiSes1xEN9GUXralRD9jyuS2sv14I2oG98HWLD-ocGh-GUzQdSmpP8TG-N0ECFpgPYHMfwO2bnYIrguU1rqtExUihEvBOIUNxCz8It7V-rl0GBUQaj7-J6iTSTE5FtOyAYoD7eh_W7uFmDegGRxYJZdtWyWK/s960/08-04-2023-9.jpg